មក​មើល​ស្ទីល​ស្លៀក​ពាក់​ប្រចាំថ្ងៃ​នាង ក្លារ៉ា ទើប​ដឹង​ថា​សិចស៊ី​មិន​ធម្មតា!

  • 2018-01-09 20:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Julia Montes ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ថា​ជា​នាង ក្លារ៉ា ក្នុង​រឿង "វាសនា​នាង​ម៉ារ៉ា និង​ក្លារ៉ា" ជា​តារា​ស្រី​វ័យ​ក្មេង និង​ពេញ​ដោយ​ទេពកោសល្យ​ពេញ​ខ្លួន​របស់​ហ្វីលីពីន តែ Julia មាន​ដើម​កំណើត​អាល្លឺម៉ង់។

នាង​ចាប់​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ ២០០១ មក​ម្ល៉េះ ដែល​កាលនោះ​ទើប​មាន​វ័យ ៦ ឆ្នាំ​ប៉ុណ្ណោះ តែ​ដោយសារ​មាន​ដុង​ពី​ធម្មជាតិ ហើយ​អាច​លេង​ទឹក​មុខ​កាច​ឆ្នាស​សម ទើប​តារា​ស្រី​មាន​ឈ្មោះ​ហៅ​ក្រៅ Mara Schnittka ឬ Mara Montes មាន​ហាងឆេង​ខ្ពស់​រហូត។ តារា​ស្រី​វ័យ ២២ ឆ្នាំ​រូប​នេះ​មាន​ភាព​មមាញឹក​ក្នុង​ការងារ​សិល្បៈ​ខ្លាំង ព្រោះ​នាង​ជា​តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូដ​ផង ដែល​តម្រូវ​ឲ្យ​នាង​មាន​រស​និយម​ក្នុង​ការ​លេង​ម៉ូដ​សំលៀកបំពាក់​កាលីប​ទាន់​សម័យ ព្រម​ទាំង​អាច​ឲ្យ​អ្នក​ដទៃ​យក​ជា​គំរូ​បាន។ គួរ​បញ្ជាក់​ដែរ​ថា បន្ទាប់ពី​សម្ដែង​ជាមួយ​តារា​ស្រី Kathryn Bernardo ក្នុង​រឿង "Mara Clara” ទាំង​តួ​នាង ម៉ារ៉ា ក៏​ដូចជា ក្លារ៉ា កាន់តែ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​ហ្វីលីពីន។ បើ​ចង់​ដឹង​ថា​ស្ទីល​ស្លៀកពាក់​ប្រចាំថ្ងៃ​របស់ ក្លារ៉ា ស្រស់​ស្អាត និង​សក្ដិសម​ប៉ុណ្ណា តាម​ដាន​ខាងក្រោម​ទាំងអស់​គ្នា៖

ចុចអាន៖ម៉ូដ​រ៉ូប​ទាន់​សម័យ​ទាំង ១៦ ពី ម៉ារ៉ា ធានា​ថា​ស្រស់​ស្អាត​អាច​ចូលរួម​កម្មវិធី​ធំ​ៗ​បាន

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី