របៀបធ្វើឲ្យលុយសល់ច្រើន ដោយមិនបាច់សន្សំ ឬព្យាយាមរិះថាំ
- 2018-02-06 02:09:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបធ្វើឲ្យលុយសល់ច្រើន ដោយមិនបាច់សន្សំ ឬព្យាយាមរិះថាំ
មនុស្សម្នាក់ៗខិតខំធ្វើការរកលុយ តែក្រោយពេលបានចំណូលមកហើយ ការចំណាយក៏ក្លាយជារឿងគួរឲ្យស្មុគស្មាញដែរ។ ព្រោះតែយល់ពីតម្រូវការបែបនេះ ទើប កញ្ញា ណែនាំពីវិធីកាត់បន្ថយការចំណាយលើរបស់ឥតប្រយោជន៍មួយចំនួន ដើម្បីឲ្យអ្នកបានសល់ប្រាក់ច្រើន ដោយមិនចាំបាច់រិះថាំពេក៖
១.កុំប្រើសេវាកម្មខ្សែកាប
ត្បិតការចំណាយប្រចាំខែលើសេវាកម្មមួយនេះមិនថ្លៃ តែពេលតភ្ជាប់់ដំបូងត្រូវអស់ច្រើន ហើយពេលអ្នកមានទូរទស្សន៍ប៉ុស្តិ៍ខ្សែកាបទៅ អ្នកប្រាកដជាជក់ចិត្តតាមដានភាពយន្តច្រើន ដូចនេះថ្លៃភ្លើងប្រាកដជាផ្នែកមួយធ្វើឲ្យអ្នកឈឺក្បាល។
២.ពិចារណាទម្លាប់ចំណាយរបស់អ្នកប្រចាំខែ
មនុស្សខ្លះរបស់ប្រើប្រាស់មានមិនខ្វះ តែលុយសន្សំទុកមានពេលអាសន្នបែរជាគ្មានមួយរៀលសោះ។ ដូចនេះត្រូវពិចារណាលើទម្លាប់ទិញគ្រឿងលំអខ្លួនមួយចំនួន ដូចជាសំលៀកបំពាក់ គ្រឿងអលង្ការ និងគ្រឿងសម្អាងមួយចំនួន ដោយកាត់បន្ថយពីទិញរាល់ខែ មក ៣ ខែទិញម្ដង។
៣.មិនចាំបាច់ទិញគ្រឿងទេសនៅផ្សារទំនើប
គ្រឿងទេសធម្មតាដែលប្រើសម្រាប់ចម្អិនម្ហូបប្រចាំថ្ងៃនៅផ្សារ ឬលក់តាមផ្ទះក៏មានដែរ មិនចាំបាច់ធ្វើដំណើរទៅទិញនៅផ្សារទំនើបឡើយ។ ព្រោះតម្លៃខុសគ្នាគួរសមដែរ ហើយពេលច្រើនមុខបញ្ចូលគ្នាលុយក៏ច្រើនទៅតាមនោះដែរ។
៤.ដើរ
កន្លែងណាដែលអាចធ្វើដំណើរដោយថ្មើរជើងទៅបាន គួរតែដើរ កុំជិះម៉ូតូ ឬឡានច្រើនពេក ព្រោះប្រេងឥន្ធនៈមានតម្លៃថ្លៃណាស់។ ណាមួយការដើរប្រៀបដូចជាការហាត់ប្រាណ ដែលនាំឲ្យសុខភាពក៏ល្អទៅតាមនោះដែរ។
៥.បញ្ឈប់ការឥវ៉ាន់នៅតាមអនឡាញ
បើអ្នកនៅតែ Like page ឬមាន friend ជាអ្នកលក់តាមអនឡាញ អ្នកនឹងនៅមិនស្ងៀមឡើយ។ ដូចនេះដើម្បីបញ្ឈប់ការទិញទំនិញតាមនោះបាន អ្នកត្រូវតែឈប់មាន page ឬ friend នៅក្នុងបណ្ដាញសង្គមទៀត។
៦.កាត់បន្ថយការជួបមិត្តភ័ក្ដិ
នៅដើមខែអ្នកប្រាកដជាមានលុយច្រើន ដូចនេះតែងតែនឹកឃើញមិត្តភ័ក្ដិជាញឹកញាប់ ហើយពាក់កណ្ដាល និងចុងខែគឺអស់លុយចាយ។ វិធីល្អមិនគួរជួបមិត្តច្រើនពេកទេ ២-៣ ខែជួបគ្នាម្ដងក៏មិនអីដែរ៕
ចុចអាន៖អ្នកនឹងភ្ញាក់ផ្អើលរឿង ៥ យ៉ាងនេះ បន្ទាប់ពីឈប់រិះថាំសន្សំលុយទុក