ការនិយាយតគ្នាពីរបៀបមើលភាពបរិសុទ្ធ ដែលខុសពីការពិតទាំងស្រុង នាំឲ្យអាប់ឱនខ្លាំងដល់ស្រ្តី
- 2018-03-21 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការនិយាយតគ្នាពីរបៀបមើលភាពបរិសុទ្ធ ដែលខុសពីការពិតទាំងស្រុង នាំឲ្យអាប់ឱនខ្លាំងដល់ស្រ្តី
ក្នុងសង្គមខ្មែរយើង ក៏ដូចជាប្រទេសប៉ែកអាស៊ីមួយចំនួនដែលមានវប្បធម៌ស្រដៀងគ្នាមិនថាជំនាន់ដើមឬសម័យបច្ចុប្បន្នទេ គេតែងតែឲ្យតម្លៃនិងលើកតម្កើងមនុស្សស្រីដែលចេះថែរក្សាភាពបរិសុទ្ធរបស់ខ្លួនរហូតដល់ថ្ងៃរៀបការ។ទោះសម័យបច្ចុប្បន្នមានការបើកទូលាយនូវចំណេះដឹងផ្លូវភេទ ក៏ប្រជាជនភាគច្រើននៅប្រកាន់យកផ្នត់គំនិតអៀនខ្មាសនិងមិននិយាយបើកចំហពីបញ្ហានេះទេ។ ដោយសារតែដូច្នេះហើយទើបមានអ្នកខ្លះនៅតែជឿលើការនិយាយតគ្នា ពីរឿងពាក់ព័ន្ធនឹងការមើលព្រហ្មចារី ហើយធ្វើការកាត់ក្ដីដោយយល់ខុសថានារីនោះបរិសុទ្ធឬអត់ ធ្វើឲ្យមនុស្សស្រីអាប់អោននិងរងការចោទប្រកាន់។ របៀបមើលភាពបរិសុទ្ធទាំង 4 យ៉ាងនេះដែលសុទ្ធតែមិនត្រឹមត្រូវ និងចេះតែនិយាយតគ្នា៖
១. បើក្រមុំនឹងហូរឈាមច្រើនពេលរួមដំណេកលើកដំបូង
មិនប្រាកដថាគ្រប់មនុស្សស្រីព្រហ្មចារីទាំងអស់នឹងមានឈាមហូរច្រើនពេលរួមដំណេកលើកដំបូងនោះទេ។ មនុស្សស្រីគ្រប់គ្នាកើតមកមានសន្ទះព្រហ្មចារីនិងរន្ធប្រដាប់ភេទខុសៗគ្នា ខ្លះក្រាស់ ខ្លះទៀតស្ដើង ហើយករណីខ្លះទៀតនាងកើតមកគ្នាសន្ទះនោះតែម្ដង ដែលធ្វើហូរឈាមតិចច្រើន ឬគ្មានឈាមហូរក៏មាន។
២. លើកទីមួយគឺឈឺខ្លាំង
វាអាចមានអាការឈឺ តែមិនដល់ថ្នាក់ឈឺទ្រាំមិនបាននោះទេ។ ដោយសារទំហំនិងកម្រាស់សន្ទះព្រហ្មចារី ទើបមានអ្នកខ្លះឈឺតិចឬអត់ឈឺ ដូច្នេះមិនអាចកាត់ក្ដីថានាងមិនបរិសុទ្ធនោះទេ។
៣. ក្រមុំព្រហ្មចារីត្រូវតែមានទ្វាតឹងណែន
មិនមែនមនុស្សស្រីក្រមុំទាំងអស់ត្រូវតែមានរន្ធទ្វាតឹងណែននោះទេ ព្រោះរន្ធទ្វាមនុស្សស្រីមានទម្រង់ផ្សេងៗពីគ្នាដែលមិនអាចកំណត់បានថា ទាល់តែតឹងណែនទើបបរិសុទ្ធនោះទេ។
**៤.នាងអស់ព្រហ្មចារីជាមួយសង្សារចាស់ **
មិនមែនឲ្យតែបាត់បង់ព្រហ្មចារីគឺសុទ្ធតែជាមួយប្រុសដទៃនោះទេ អ្នកប្រហែលជាគិតរំលងពីការជួយខ្លួនឯង។ ការមានចំណង់ផ្លូវភេទជារឿងធម្មជាតិ ហើយការសម្រេចចំណង់នោះខ្លួនឯងគឺតែងកើតមានឡើង ដែលធ្វើឲ្យដាចសន្ទះព្រហ្មចារី។