ប្រគេន​ចង្ហាន់​ពេល​ព្រឹកថ្ងៃ​ចូល​ឆ្នាំ​ថ្មី ជាមួយ​ម្ហូប​ឆា​ខ្ញី​សាច់​មាន់​លាយ​ កោះ​ ថ្លើម​ (វីដេអូ)

  • 2018-04-10 21:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ប្រជាជន​​ខ្មែរ​ភាគ​ច្រើន​តែង​រៀប​ចំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​​ ក៏​ដូចជា​ការដំឡើង​រាសី​​ និង​​សេរី​សួស្ដី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។ សម្រាប់​ម្ហូប​ឆា​ខ្ញី​ ជា​មុខ​​អាហារ​ដែល​ប្រជាជន​កម្ពុជា​និយម​​ធ្វើ​ជា​ចង្ហាន់​ ព្រោះ​ងាយ​ស្រួល​ធ្វើ​ លឿន​ ហើយ​រសជាតិ​ឆ្ងាញ់​ទៀត​ សក្ដិសម​ជា​ចង្ហាន់​ពេល​ព្រឹក។​

គ្រឿង​ផ្សំ

សាច់​ទ្រូង​មាន់​, កោះ​មាន់​, ថ្លើម​មាន់, ខ្ញី​ហាន់, ប្រេងឆា​, ស្លឹក​ខ្ទឹម,​ ខ្ទឹម​ស​ចិញ្ច្រាំ​, ស្ករ​ស​, ស្ករត្នោត​,​ប៊ីចេង​,​អំបិល​,​ ទឹក​ត្រី​។​

វិធី​ធ្វើ៖​

១. ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​រួច​ចាក់​ប្រេងឆា​ចូល​។​

២.​ ចាំ​ឲ្យ​ក្ដៅ​បន្តិច​ដាក់​ខ្ទឹម​សរ​ចូល​លីង​ឲ្យ​ឆ្ងុយ។

៣. ដាក់​សាច់ កោះ​ ​ទ្រូង​ និង​ថ្លើម​ឆា​ចូល​គ្នា​ ១៥​ នាទី។

៤​. ដាក់​គ្រឿង​ផ្សំ​ចូល​ភ្លក់​ទៅ​ល្មម​ជា​ការ​ស្រេច។​

វីដេអូ

ចុចអាន៖ជិត​ចូល​ឆ្នាំ​ខ្មែរ​ មក​ដឹង​​អត្ថន័យ​ ការ​យក​ផ្កាឈូក​ថ្វាយ​ព្រះ​ និងរៀន​បត់​ទាំង​អស់​គ្នា​ (វីដេអូ)

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម
អត្ថបទថ្មី