ចង់ពាក់វ៉ែនតាខ្មៅឃើញស្អាត ត្រូវដឹងពីទម្រង់មុខខ្លួនឯងសិន
- 2018-04-11 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ពាក់វ៉ែនតាខ្មៅឃើញស្អាត ត្រូវដឹងពីទម្រង់មុខខ្លួនឯងសិន
ការជ្រើសរើសវ៉ែនតាឲ្យស៊ីនឹងទម្រង់មុខរបស់អ្នក ពិតជាសំខាន់ណាស់ ព្រោះវាអាចជួយលើកសម្រស់អ្នកថែមមួយកម្រិតទៀត បើអ្នកចេះជ្រើសរើសឲ្យបានត្រឹមត្រូវ។ ដូច្នេះថ្ងៃនេះ កញ្ញា នឹងបង្ហាញអ្នកទាំងអស់គ្នារបៀបជ្រើសរើសវ៉ែនតាឲ្យស័ក្ដិសមបំផុតសម្រាប់ទម្រង់មុខខុសៗគ្នា។
១. មុខមូល
អ្នកគួរជ្រើសយកវ៉ែនតាណា ដែលមានរាងជ្រុងបន្តិច ឬមានរាងជាភ្នែកឆ្មា ដើម្បីឲ្យមុខមើលទៅស្លីមជាងមុន។
២. មុខពងក្រពើ
អ្នកសំណាងណាស់បើមានមុខពងក្រពើ ព្រោះនរណាក៏ប្រាថ្នាចង់បានដែរ។ ទម្រង់មុខបែបនេះមិនសូវពិបាករើសវ៉ែនតាប៉ុន្មានទេ ប៉ុន្តែបើចង់ឲ្យមើលទៅកាន់តែលេចធ្លោទាក់ទាញ គួររើសយកវ៉ែនតាណាដែលមានស៊ុមរាងធំ ហើយជ្រុង។
៣. មុខជ្រុង
អ្នកគួរពាក់វ៉ែនតាណាដែលមានរាងមូល ហើយមិនគួរពាក់វ៉ែនតាណាដែលមានរាងជ្រុងនោះទេ ព្រោះវាអាចធ្វើឲ្យមុខអ្នកមើលទៅកាន់តែជ្រុងថែមទៀត។
៤. មុខរាងបេះដូង
មនុស្សដែលមានទម្រង់មុខបែបនេះ គឺមានថ្ងាសរាងធំ ចង្ការាងស្រួច វ៉ែនដែលសមបំផុតនោះគឺ ជ្រុងឬកញ្ចក់ភ្នែកឆ្មា ប៉ុន្តែគែមនៃស៊ុមស្ដើងបន្តិច។
ចុចអានបន្ត៖
Style ផាត់មុខដ៏ស្រស់ស្អាតដែលនារីៗមិនគួររំលង ពេលចេញទៅណាមកណា
ចង់ស្រស់ស្អាតបែបរម្យទម និងថ្លៃថ្នូរ នារីៗគួរតែជ្រើសរើសម៉ូដសក់បែបនេះ