ស្រលាញ់គ្នាតាំងពីរៀននៅវិទ្យាល័យ រហូតរៀបការមានកូន ១ បែរជាបែកគ្នាទៅវិញ
- 2018-05-07 23:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាតាំងពីរៀននៅវិទ្យាល័យ រហូតរៀបការមានកូន ១ បែរជាបែកគ្នាទៅវិញ
តាមការរៀបរាប់របស់លោក ទិត្យ សីហា ពីប្រវត្តិស្នេហាដែលមិនគួរឲ្យជឿ រវាងរូបលោកនិងភរិយារបស់គាត់។ អ្នកទាំងពីរបានស្គាល់គ្នា តាំងពីបឋមសិក្សា ហើយផ្តើមស្រលាញ់គ្នានៅថ្នាក់ទី ១០។
ទិត្យ សីហា បន្តទៀតថា ទោះបីជាអ្នកទាំងពីរស្រលាញ់គ្នាក្នុងវ័យសិក្សាក៏ដោយ ប៉ុន្តែមិនដែលភ្លេចនូវការរៀនសូត្រនោះទេ រហូតដល់ប្រលងបាក់ឌុបបាននិទ្ទេសល្អរៀងៗខ្លួន។
យ៉ាងណាមិញ រឿងដែលអកុសល និងអយុត្តិធម៌បំផុតសម្រាប់លោក គឺការបាត់បង់ភរិយា នៅពេលដែលកូនប្រុសជាទីស្រលាញ់ ទើបតែបាន ៣ ឆ្នាំប៉ុណ្ណោះ។
ជំងឺមហារីកថ្លើមប្រភេទ B បានឆក់យកជីវិតប្រពន្ធរបស់គាត់ទៅ យ៉ាងព្រៃផ្សៃបំផុត ទោះបីជាគាត់ខិតខំស្វះស្វែងយកនាងទៅព្យាបាលវះកាត់ដល់ប្រទេសវៀតណាម និងចិនក៏ដោយ អ្វីៗគឺហួសពេលបាត់ទៅហើយ។
ទោះបី សីហា មានក្ដីសោកសង្រេងយ៉ាងណាក្ដី ប៉ុន្តែលោកនៅតែខំប្រឹងតស៊ូលើកទឹកចិត្តខ្លួនឯង ដើម្បីរស់នៅមើលថែ កូនប្រុសឲ្យបានល្អ ទៅតាមបណ្តាំចុងក្រោយរបស់ភរិយាគាត់៕
អត្ថបទរឿងផ្ដល់ឲ្យដោយ៖ ទិត្យ សីហា