ស្នាដៃកូនខ្មែរអស្ចារ្យមែន អាចយកអង្ករមកច្នៃធ្វើរូបគំនូរបានយ៉ាងស្រស់ស្អាត
- 2018-05-17 21:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាដៃកូនខ្មែរអស្ចារ្យមែន អាចយកអង្ករមកច្នៃធ្វើរូបគំនូរបានយ៉ាងស្រស់ស្អាត
ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាធ្លាប់បានឃើញរូបគំនូរដែលគូរដោយជក់ ខ្មៅដៃ និងប្រភេទគូល័រផ្សងៗ ប៉ុន្តែលើកនេះ អ្នកច្បាស់ជាប្លែកភ្នែកមិនខាន ចំពោះភាពប៉ិនប្រសប់នៃការច្នៃប្រឌិតផ្ទាំងគំនូរ ដែលធ្វើពីគ្រាប់អង្ករ។
សម្រាប់អង្ករវិញ អាអ៊ីសា យកគ្រប់ប្រភេទដូចជា នាងខុន នាងមិញ ផ្កាម្លិះ ជាពិសេសចុងអង្ករដែលគេមិនសូវត្រូវការមកច្នៃធ្វើជារូបផ្សេងៗ តាមដែលអតិថិជនកម្ម៉ង់និងពេញចិត្ត។ ចំពោះតម្លៃវិញ មានចាប់ពី ២ ដុល្លារ ដល់ ១០០ ដុល្លារ និង ១ ដុល្លារសម្រាប់បន្តោងសោ៕ បើអ្នកមានចំណាប់អារម្មណ៍ចង់កម្ម៉ង់ទិញ ទីតាំងគឺស្ថិតនៅេជិតផ្សារទំនើបអ៉ីអនម៉ល ឬទំនាក់ទំនងលេខទូរសព្ទ ០៦៧ ២២២ ០១៦/០៩៣ ៤០៩ ០០៣ ។
រូបភាពផ្ដល់ឲ្យដោយ៖អាអ៊ីសា