ចង់បានសម្រស់ស្រស់ស្អាតដោយសារមុខកាំបិត មកមើលពីដំណើរការក្រោយវះកាត់នេះសិន
- 2018-07-05 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានសម្រស់ស្រស់ស្អាតដោយសារមុខកាំបិត មកមើលពីដំណើរការក្រោយវះកាត់នេះសិន
សម្រស់ស្រស់ស្អាតជាសេចក្តីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប គ្រាន់តែជម្រើសមានភាពខុសៗគ្នា ដូចជាអ្នកខ្លះចូលចិត្តការថែទាំស្បែក ហើយខ្លះទៀតចូលចិត្តការតុបតែងច្រើនជាង។
ដូចជានារីជនជាតិថៃម្នាក់នេះដែរ ក្រៅពីមានទម្រង់មុខស្អាតហើយ នាងនៅតែនាងមិនពេញចិត្តលើខ្លួនឯង ហើយសម្រេចចិត្តទៅធ្វើការវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េ ព្រោះនាងចង់បានភ្នែកមូលធំជាងមុន ត្របកភ្នែកពីរជាន់។ នាងមានភាពក្លាហានក្នុងការចែករំលែក បទពិសោធន៍នៃដំណើរការនៃការវះកាត់មួយនេះ ជូនដល់មិត្តៗនារីផងដែរ។
នេះជាដំណាក់កាលដំបូង ក្នុងការវះកាត់ត្របកភ្នែកពីរជាន់ និងច្រឹបគល់ភ្នែកឲ្យធំស្រលះជាងមុន។ វាបានធ្វើឲ្យមុខនិងភ្នែករបស់នាងហើមឡើងក្រហម ព្រមទាំងមានស្នាមថ្នេរនៅជាប់ដានផងដែរ។
នៅថ្ងៃទី២នាងបានបង្ហាញស្នាមជាំ ដោយសារការចាក់ម្ជុល ដើម្បីបូបយកខ្លាញ់ចេញ នៅត្រង់គល់ភ្លៅនិងដើមដៃ។
នៅថ្ងៃទី៣ នាង Yae បានចេញដើរទៅខាងក្រៅទាំងមុខនៅបិទបង់នៅឡើយ គ្រាន់តែភ្នែករាងអន់ហើមជាងថ្ងៃទី១បន្តិច។
នៅថ្ងៃទី៤និងទី៥ នាងបានដើរលំហែនៅតាមដងផ្លូវ និងដើរផ្សារទិញអីវ៉ាន់។ នាងបានធ្វើដំណើរត្រលប់ទៅប្រទេសថៃវិញ ទោះបីជាភ្នែកមិនទាន់ជាស្រួលបួល តែនាងអាចបើកបានធំ និងឃើញច្បាស់ជាងមុន។
បន្ទាប់ពីបាន៦ថ្ងៃក្រោយការវះកាត់ ថ្នេរដេរនៅមិនទាន់កាត់ចេញ ឯបរិវេណជុំវិញភ្នែកគឺឆាប់ប្រតិកម្មនិងចេញទឹកភ្នែក ហើយនៅត្រង់កន្លែងក្រោមភ្នែកត្រូវបិទបង់ដើម្បីកាត់បន្ថយការហើម។
នៅថ្ងៃទី១១ ថ្នេរត្រូវបានកាត់ចេញ ប៉ុន្តែចំណុចហើមនៅក្រោមភ្នែក នៅមានស្នាមជាំពណ៌ស្វាយនៅឡើយ។
លើសពីនេះទៅទៀត នាងមិនខ្លាចក្នុងការបង្ហាញ មិត្តភ័ក្តដែលបានស្គាល់និងធ្វើការវះកាត់ជាមួយគ្នានៅប្រទេសកូរ៉េ។
នាងក៏បានប្រាប់ពីរបៀប សម្អាតឲ្យបានត្រឹមត្រូវ បន្ទាប់ពីធ្វើការវះកាត់រួចមក។
នៅថ្ងៃបន្ទាប់ភ្នែករបស់នាងកាន់តែលែងសូវហើម ប៉ុន្តែនៅតែត្រូវការពេលវេលានិងការសម្អាតដោយប្រុងប្រយ័ត្នបំផុត ដើម្បីឲ្យបានស្អាតពេញលេញ។
Yae អាចចេញទៅក្រៅបានធម្មតា ប៉ុន្តែនាងត្រូវពាក់វែនតាការពារនិងបិទបាំង អស់រយៈពេល២សប្តាហ៍ក្រោយការវះកាត់។
នេះជារូបភាពចុងក្រោយដែលនាងបានបង្ហោះ បន្ទាប់បីបាន២០ថ្ងៃ ប៉ុន្តែយ៉ាងណាភ្នែករបស់នាងនៅតែមិនទាន់អាចត្រលប់មកសភាពដើមនោះទេ។ លុះត្រាតែបានមួយខែ ទើបភ្នែករបស់នាងលែងហើមបែបនេះទៀត។
ចុចអានបន្ត៖