សម្រស់បវរកញ្ញាកូរ៉េ ២០១៨ រងការរិះគន់ថាអន់ជាងនារីធម្មតាទៀត
- 2018-07-08 18:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់បវរកញ្ញាកូរ៉េ ២០១៨ រងការរិះគន់ថាអន់ជាងនារីធម្មតាទៀត
ទោះបីជាទទួលបានជយលាភីក្នុងកម្មវិធីប្រកួតសម្រស់ធំបំផុតនៃប្រទេសក៏ដោយ តែបវរកញ្ញាថ្មីរបស់កូរ៉េខាងត្បូងនៅតែរងការរិះគន់ដដែល។
បវរកញ្ញាឆ្នាំថ្មី មានវ័យ២៣ឆ្នាំ កម្ពស់ ១,៧៣ម ទម្ងន់៥៨គីឡូ សព្វថ្ងៃជានិស្សិតផ្នែកពាណិជ្ចកម្មនៃសកលវិទ្យាល័យ Dickinson (សហរដ្ឋអាមេរិក)។ សម្រាប់ជ័យជម្នះនេះ Soo Min បានទទួលលុយសុទ្ធ១០ម៉ឺនដុល្លារ ហើយនាងនឹងតំណាងកូរ៉េទៅប្រលងបវរកញ្ញាចក្រវាលឆ្នាំនេះ។
យ៉ាងណាក្ដី សម្រស់របស់ស្រីស្អាតកើតឆ្នាំ១៩៩៥ មិនត្រូវបានគេវាយតម្លៃខ្ពស់ឡើយ ត្បិតនាងត្រូវគេរិះគន់ថា ស្អាតចាញ់ស្រីៗធម្មតាទៅទៀត។ ជាមួយគ្នានេះដែរ ក៏មានទស្សនិកជនចេញមុខការពារនាង ដោយបានលើកឡើងថា ទោះនាងមិនស្អាតខ្លាំងក្ដី តែនេះគឺជាសម្រស់ធម្មជាតិ មិនបានកែកុនឡើយ៕