ម្ចាស់ស្នាដៃម៉ូដសម្លៀកបំពាក់ខ្មែរ ២ រូប ប្រតិកម្មបែបណាពេលឃើញ Miss Grand ថៃ ចម្លងឈុតខ្លួន?
- 2018-07-16 02:43:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ស្នាដៃម៉ូដសម្លៀកបំពាក់ខ្មែរ ២ រូប ប្រតិកម្មបែបណាពេលឃើញ Miss Grand ថៃ ចម្លងឈុតខ្លួន?
នៅក្នុងកម្មវិធី Miss Grand Thailand 2018 ដែលទើបតែបញ្ចប់កាលពីយប់មិញនេះ មានការកត់សម្គាល់ឃើញ នូវម៉ូដសម្លៀកបំពាក់ប៉ុន្មានម៉ូដដែលបានស្លៀកដោយបវរកញ្ញាថៃនៅក្នុងកម្មវិធីនេះ មានភាពស្រដៀងគ្នាខ្លាំងទៅនឹងស្នាដៃ យុវជនខ្មែរពីររូបដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម និងមានការគាំទ្រចូលចិត្តយ៉ាងច្រើន ជាហេតុនាំឲ្យសាធារណៈជន មានប្រតិកម្មនិងយល់ឃើញថា ថៃធ្វើការចម្លងម៉ូដពីខ្មែរ។ យ៉ាងណាមិញដើម្បីស្រាយនូវចម្ងល់ឲ្យបានកាន់តែច្បាស់ កញ្ញាបានធ្វើបទសម្ភាសន៍ជាមួយនឹងលោក ធឿន សុជាតិ និងលោក ថៃ សាន ដែលជាម្ចាស់ស្នាដៃ រូបគំនូរនៃម៉ូដសម្លៀកបំពាក់ទាំងអស់នោះ។
*ចំណាប់អារម្មណ៍របស់លោក ធឿន សុជាតិ
*ចំណាប់អារម្មណ៍របស់លោក ថៃ សាន
លោក ថៃ សាន អាយុ៣៨ឆ្នាំ ដែលជាវិចិត្រករគំនូរ និងជាបុគ្គិកបម្រើការងារនៅអង្គការគ្រួសារថ្មី តែងតែខំប្រឹងធ្វើការច្នៃម៉ូតខ្មែរផ្សេងៗ ទទួលបានការគាំទ្រជាច្រើន ក៏មានគំនិតមិនខុសពី លោក ធឿន សុជាតិ ប៉ុន្មានដែរ។ ទោះបីជាមិនអាចចោទគេបានទាំងស្រុងក៏ពិតមែន ប៉ុន្តែលោកអាចសន្និដ្ឋានបានថា ម៉ូដទាំងនោះគឺមានការចម្លងខ្លះៗ និងច្នៃថែមបន្តិចបន្តួច មើលទៅដូចសឹងតែ៥០% ពីម៉ូដដែលលោកធ្លាប់បានគូរនិងបង្ហោះតាំងពីឆ្នាំមុនមកម្ល៉េះ ហើយឈុតទាំងអស់គឺសុទ្ធតែដកស្រង់ចេញពីទំនៀមទម្លាប់វប្បធម៌ខ្មែរ ដូចជាស្បែកធំ ខ្លែងឯកជាដើម បង្កើតឡើងក្នុងគោលបំណងដើម្បីបំផុសគំនិតកូនខ្មែរឲ្យមានការគាំទ្រលើកស្ទួយ និងដើម្បីបង្ហាញគំនិតថ្មីប្លែកៗនៅលើឆាកអន្តរជាតិ។ លោកថៃ សាន វិចិត្រករដ៏មានទេពកោសល្យរូបនេះ បានបន្តទៀតថា ពេលខ្លះលោកក៏មានការអាក់អន់ស្រពន់ចិត្តខ្លះដែរ នៅពេលបានឃើញ អ្នកសិល្បៈមួយចំនួនមិនថាតែនៅក្រៅប្រទេសនោះទេ សូម្បីតែនៅក្នុងស្រុក គឺបានលួចយកស្នាដៃរបស់លោក ដោយពុំឆ្លងកាត់ការអនុញ្ញាតជាមុន។ នេះបង្ហាញថា ពួកគេខ្វះសុជីវធម៌ និងមិនមានការឲ្យតម្លៃទៅលើស្នាដៃរបស់លោកនោះទេ។
សរុបជារួមមក យុវជនដែលពោរពេញទៅដោយសមត្ថភាពទាំងពីររូបនេះ ពិតជាមានបំណងចង់ឲ្យស្នាដៃរបស់ខ្លួន លេចចេញជារូបរាងពិតៗយ៉ាងខ្លាំងក្រៃលែង ប៉ុន្តែដោយសារតែខ្វះការឧបត្ថម្ភលើកស្ទួយ ជួយជ្រោមជ្រែង និងត្រូវការចំណាយថវិកាច្រើន ដូច្នោះហើយទើបធ្វើឲ្យស្នាដៃរបស់អ្នកទាំងពីរ បានត្រឹមកប់នៅក្នុងរូបគំនូរ គ្មានឱកាសបានបង្ហាញចេញមកខាងក្រៅ ដូចជាប្រទេសដទៃទៀតដែលមានការឲ្យតម្លៃ និងស្ញប់ស្ញែងទៅលើនរណាដែលមានទេពកោសល្យបែបនេះណាស់។
ស្នាដៃថ្មីរបស់លោក ថៃ សាន
ចុចអានបន្ត៖