វិចិត្រករខ្មែរច្នៃផ្ទាំងគំនូរ ទៅជាឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត
- 2018-08-30 00:45:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិចិត្រករខ្មែរច្នៃផ្ទាំងគំនូរ ទៅជាឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត
វិចិត្រករខ្មែរវ័យក្មេង លោក សេក វិសាល បានបញ្ចេញស្នាដៃថ្មីប្លែកមួយទៀតហើយ គឺការច្នៃផ្ទាំងគំនូរទៅជាឈុតសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត។ ឈុតអប្សរវល្លិ៍មាស ដែលគ្រងដោយតារាសម្តែងខ្មែរកាត់ឡាវ កញ្ញា វណ្ណៈ បូរមី ចង់បង្ហាញពីការគូរគំនូរកម្ទេចមាស(បារត)នៅលើផ្ទាំងក្រណាត់ ព្រមទាំងមានការតុបតែងបន្ថែម ដោយផ្អែកទៅលើចម្លាក់ទេពអប្សរផ្សេងៗដែលមានឆ្លាក់នៅលើប្រាសាទខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ វិចិត្រករ វិសាលបានបញ្ជាក់ថា "ការធ្វើឡើងនេះគឺតាមសម្ថភាពនិងលទ្ធភាពបូករួមជាមួយនឹងការស្រលាញ់ផងដែរ។" ហេតុនេះហើយបានជាលោក សុខចិត្តចំណាយអស់រយៈពេល១៥ថ្ងៃ និងថវិកាផ្ទាល់ខ្លួនសរុបអស់ប្រមាណ១លានរៀល សម្រាប់មួយឈុតនេះ។
/5b879e6f9e81c_1535614560.jpg)