Liu Shishi និង Nicky Wu ផ្អាក​ការងារ​ទាំង​អស់សិន​ ព្រោះ​តែ​ចង់​បាន​កូន

  • 2018-09-01 19:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភព​នានា​បាន​ឲ្យ​ដឹងថា ​គូស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Nicky Wu និង Liu Shishi កំពុង​អន្ទះសារ​មាន​កូន​យ៉ាង​ខ្លាំង​ក្រោយ​រៀបអាពាហ៍ពិពាហ៍​បាន​២​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា​មុន​នេះ​បណ្ដាញ​ព័ត៌មាន​ចិន Sina បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ប្រុស​ជួរ​មុខ​តៃវ៉ាន់ Nicky Wu កំពុង​ផ្អាក​ការងារ​ទាំង​អស់​ដើម្បី​ជិត​ប្រពន្ធ​បាន​ច្រើន​ជាង​មុន សង្ឃឹម​ថា​នឹង​អាច​មាន​កូន​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ចាប់​តាំង​ពី​ដើម​ឆ្នាំមក ប្រុស​ស្អាត​វ័យ​៤៧ឆ្នាំ​មិន​​​ទទួល​គម្រោង​ថ្មី​ណា​ទាំង​អស់។ ស្រប​គ្នា​នេះ​ដែរ ស្រី​ស្អាត​វ័យ៣១​ឆ្នាំ​ក៏​មិន​បាន​ថត​រឿង​ទាំង​អស់​ដែរ​ យូរ​ៗ​គេ​សង្កេត​ឃើញ​នាង​ថត​ពាណិជ្ជកម្ម​ម្ដង។

ចែក​រំលែក​នឹង​បណ្ដាញ​ព័ត៌មាន តារា​ប្រុស​រូប​នេះ​បាន​ចែក​រំលែក​ថា៖ “កាល​ពី​មុន​ ១​ឆ្នាំ​ខ្ញុំ​ថត​៣​រឿង ជីវិត​មាន​តែ​ការងារ​សោះ​តែ​ម្ដង។ ពេល​នេះ​ថត​រឿង​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប៉ុណ្ណោះ ខ្ញុំ​ចង់​ចំណាយ​ពេល​ច្រើន​សម្រាប់​គ្រួសារ”។

គួរ​បញ្ជាក់​ផ​ងដែរ​ថា គូស្នេហ៍​មាន​ឥទ្ធិពល​នេះ​បាន​រៀបការ​នឹង​គ្នា​តាំង​ពី​ឆ្នាំ​២០១៦ ទោះបី​ជា​ទម្លាយ​ថា​ពួក​គេ​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង តែ​មក​ទល់​ពេល​នេះមិន​ទាន់​មាន​កូន​នៅ​ឡើយ។ ធ្លាប់​មាន​ព័ត៌មាន​ថា​ខា​ង​ប្រុស អា​មិន​អាច​មាន​កូន តែ​លោក​មិន​ដែល​ចេញ​មុខ​បកស្រាយ​ឡើង៕

ចុចអាន៖ Song Hye Kyo បង្អួត​នាឡិកាគូ​ជាមួយ​ប្ដី​តម្លៃ​១​ម៉ឺន​៥​ពាន់​ដុល្លារ​​ក្នុង​កម្មវិធី​ថ្មី

 

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី