គួរឲ្យសរសើរ! យុវតីខ្មែរមានមហិច្ឆតាខ្ពស់ ពីតារាបង្ហាញម៉ូដក្លាយជាម្ចាស់សិប្បកម្មផលិតផលធម្មជាតិ
- 2018-09-02 20:57:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! យុវតីខ្មែរមានមហិច្ឆតាខ្ពស់ ពីតារាបង្ហាញម៉ូដក្លាយជាម្ចាស់សិប្បកម្មផលិតផលធម្មជាតិ
យុវតីខ្មែរវ័យ២៥ឆ្នាំមួយរូបដែលមានឈ្មោះថា វត្ថា វិច្ឆិកា មិនត្រឹមតែជាតារាបង្ហាញម៉ូដអាជីពសម្រាប់ទស្សនាវដ្ដីក្នុងស្រុកនិងក្រៅស្រុកប៉ុណ្ណោះទេ នាងថែមទាំងមានគំនិតច្នៃប្រឌិតបង្កើតផលិតផលធម្មជាតិ រហូតក្លាយជាម្ចាស់សិប្បកម្មផងដែរ។
វិច្ឆិកា បានបញ្ជាក់មកកាន់វេបសាយ កញ្ញា ថា "រាល់ផលិតផលទាំងអស់ គឺសុទ្ធតែ សម្រិតសម្រាំងចេញពីធម្មជាតិពិតៗ មិនភូតភរកុហក ដើម្បីអាចធានាពីគុណភាពយ៉ាងពេញលេញសម្រាប់អ្នកប្រើប្រាស់។" មកទល់នឹងពេលនេះ ក្រៅពីការចម្រាញ់ប្រេងដូង និងការផលិតសាប៊ូចេញប្រេងដូង សិប្បកម្ម "ដៃខ្មែរ" ក៏បានបង្កើត ម្សៅធ្យូងត្រឡោកដូង សម្រាប់ដុសធ្មេញឲ្យស និងអាចធ្វើជាស្រ្កាប់ខាត់មុខ ព្រមទាំងសាប៊ូដុសខ្លួន៦ប្រភេទផ្សេងទៀត។
គម្រោងនាពេលអនាគតរបស់ម្ចាស់សិប្បកម្មវ័យក្មេងរូបនេះ គឺចង់ច្នៃប្រេងដូងទៅជាសាប៊ូកក់សក់បន្ថែមទៀត ហើយមានការដាក់លក់នៅតាមបណ្តាផ្សារទំនើបធំៗ និងការនាំចេញទៅក្រៅប្រទេសផងដែរ ៕
ចុចអានបន្ត៖