ស្ត្រីចង់ចេញរកស៊ីឲ្យបានជោគជ័យត្រូវត្រៀមលក្ខណៈ ៣យ៉ាងឲ្យបានត្រឹមត្រូវ
- 2018-09-19 01:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីចង់ចេញរកស៊ីឲ្យបានជោគជ័យត្រូវត្រៀមលក្ខណៈ ៣យ៉ាងឲ្យបានត្រឹមត្រូវ
នៅក្នុងសន្និបាត “She” ដែលបានប្រព្រឹត្តឡើងកាលពីពេលកន្លងទៅ ក្នុងគោលបំណងគាំទ្រទៅលើការវិនិយោគនានាជាមួយនឹងស្រ្តី ដើម្បីជំរុញឲ្យស្រ្តី មានទឹកចិត្តក្លាហាន ហ៊ានបង្ហាញនូវគំនិតច្នៃប្រឌិតថ្មីៗកាន់ច្រើនឡើងថែមទៀត ដែលនេះជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ ជួយឲ្យសេដ្ឋកិច្ចក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលមានភាពល្អប្រសើរឡើង ដោយមិនពឹងផ្អែកតែទៅលើបុរសដែលជាមេគ្រួសារដូចពីមុននោះទេ។
១. សិក្សាពីទីផ្សារជាមុនសិន
មុនចង់ចាប់ផ្តើមអាជីវកម្មអ្វីមួយ ការសិក្សាពីទីផ្សារពិតជាសំខាន់ណាស់ ព្រោះពេលខ្លះមុខរបរនៅក្នុងក្តីសុបិនរបស់អ្នកអាចមិនមែនជាតម្រូវការចាំបាច់ក្នុងទីផ្សារបច្ចុប្បន្ន ជាមូលហេតុបណ្តាលឲ្យការវិនិយោគជួបបរាជ័យ។
២. ដឹងពីសមត្ថភាព លទ្ធភាព និងដៃគូដែលអាចទុកចិត្តបាន
ប្រសិនបើអ្នកស្រលាញ់ខាងវិស័យអ្វីមួយ ប៉ុន្តែគិតថាសមត្ថភាពនិងលទ្ធភាពនៅខ្វះខាត អ្នកអាចស្វែងរកដៃគូដែលអាចទុកចិត្តបានដូចជាមិត្តភ័ក្តិ មនុស្សជិតស្និទ្ធជាដើមដើម្បីសហការគ្នា។ ក្នុងករណីដែលគ្មានមនុស្សគួរឲ្យទុកចិត្តទាល់តែសោះ អ្នកអាចទៅស្វែងរកជំនួយពីស្ថាប័នឬធនាគារផ្សេងៗ។
៣. ហេតុអ្វីត្រូវទៅរកជំនួយពីស្ថាប័នឬធនាគារ?
ដោយសារតែខ្វះលទ្ធភាពក្នុងការធ្វើអាជីវកម្ម ដូច្នេះហើយស្ថាប័នឬធនាគារផ្សេង នឹងផ្តល់ប្រាក់កម្ចីដល់អ្នក។ មិនតែប៉ុណ្ណោះក្រៅពីផ្តល់ប្រាក់កម្ចី ខាងធនាគារអាចផ្តល់ការប្រឹក្សាយោបល់ ដើម្បីដឹងពីហានិភ័យនិងចំណុចខ្វះខាត សិក្សាលើគម្រោងនានាដែលអ្នកមាន ថាតើវាអាចទៅរួចដែរទេ? ជៀសវាងការចេញរកស៊ីដោយអារម្មណ៍មួយឆាវ គ្មានផែនការច្បាស់លាស់ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក។
ចុចអានបន្ត៖