ប្រុសៗចូលចិត្តយកលេសរវល់ការងារ ហើយថាគ្មានពេលឲ្យសង្សារ គួរអានអត្ថបទនេះទៅ
- 2019-02-11 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗចូលចិត្តយកលេសរវល់ការងារ ហើយថាគ្មានពេលឲ្យសង្សារ គួរអានអត្ថបទនេះទៅ
មនុស្សប្រុសមួយចំនួនចូលចិត្តនិយាយថា រវល់ណាស់ មិនទំនេរ ជាមួយសង្សារខ្លួនឯង។ ប៉ុន្តែគេបែរជាមានពេលចុចទូរសព្ទ មើល Youtube តែគ្មានពេលសូម្បីតបសារមិត្តស្រីខ្លួនឯង ហើយគិតថាស្រីៗគួរឲ្យរំខាន គ្មានហេតុផល ចូលចិត្តរករឿងទៅវិញ។ បុរសម្នាក់បានចែករំលែកបទពិសោធន៍ផ្ទាល់របស់គាត់ ដែលគាត់ធ្លាប់ទុកមិត្តស្រីចោល ហើយដោយសារពាក្យថា រវល់ គាត់ស្ទើរបាត់បង់មនុស្សដែលគាត់ស្រលាញ់ទៅហើយ។ អូខេចង់ដឹងថាគាត់និងមិត្តស្រីគាត់មានរឿងអ្វីខ្លះ សូមអានដោយយកចិត្តទុកដាក់ទាំងអស់គ្នា។
គាត់បានសរសេររៀបរាប់ប្រាប់ដល់អ្នកលេង Fb ជាពិសេសប្រុសៗថា៖ «ខ្ញុំ និង មិត្តស្រីរបស់ខ្ញុំបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងកាលពីយប់មិញ...
តាមពិតទៅ ខ្ញុំមិនចូលចិត្តបង្ហាញអ្នកដ៏ទៃឲ្យដឹងពីទំនាក់ទំនងស្នេហារបស់ខ្ញុំច្រើននោះទេ ប៉ុន្តែខ្ញុំគិតថានេះជារឿងសំខាន់ដែលគូស្នេហ៍ជាច្រើនគួរតែដឹង ហើយយល់ឲ្យបានច្បាស់ ជាពិសេសប្រុសៗតែម្តង
អ៊ីចឹងខាងក្រោមនេះជាអ្វីដែលបានកើតឡើង
ពេញ១ខែខ្ញុំរវល់ជាមួយការងារ ជួបជុំមនុស្សប្លែកមុខ ផ្ដល់សេវាកម្មឲ្យអតិថិជន និងការចូលមកដល់នៃដំណើរផ្នែកហិរញ្ញវត្ថុថ្មីទៀត។
ព្រះអើយវាពិតជាច្របូកច្របល់ខ្លាំងណាស់!
ពេលនោះហើយដែលខ្ញុំមិនអាចសូម្បីតែតបសារមិត្តស្រីរបស់ខ្ញុំ ហើយកាលវិភាគការងាររបស់ខ្ញុំគឺពេញទាំងអស់ ដែលខ្ញុំមិនអាចរកពេលទៅជួបនាងបានពេញមួយអាទិត្យ។
ដូច្នេះហើយពេលដែលពួកយើងឈ្លោះគ្នាយប់មិញនាងបានរំលើករឿងនេះឡើងទាំងអស់ ដែលថាខ្ញុំមិនខ្វល់ពីនាងហើយមិនបានចំណាយពេលនៅជាមួយនាង។ ហើយខ្ញុំបានប្រកែកទៅនាងដោយនិយាយថា " បងខំប្រឹងធ្វើការយ៉ាងលំបាកដើម្បីតែអនាគតរបស់ពួកយើងល្អទៅថ្ងៃមុខតើ "។ ពួកយើងឈ្លោះប្រកែកគ្នាទៅមក ហើយព្យាយាមនិយាយយកត្រូវរៀងខ្លួននិងឲ្យអ្នកម្ខាងទៀតយល់ពីខ្លួនឯង វាពិតជាគួរឲ្យធុញខ្លាំងណាស់។
ខ្ញុំគិតថាហេតុអ្វីនាងមិនយល់ពីខ្ញុំសោះចឹង ហើយហេតុអ្វីបានជានាងទុកពេលបច្ចុប្បន្នសំខាន់ជាងអនាគតពួកយើងម្ល៉េះ!
ហើយខ្ញុំគិតថានាងក៏មានអារម្មណ៍បែបហ្នឹងដែរ។ តែពេលខ្ញុំគិតសារឡើងវិញម្ដងទៀត នៅថ្ងៃដែលខ្ញុំនិយាយថារវល់នោះ តាមពិតខ្ញុំមិនបានប្រាប់ការពិតទេ។ ដែលនិយាយថាខ្ញុំរវល់គ្រប់ពេលនោះគ្រាន់តែជាពាក្យមិនពិត និងជាលេសតែប៉ុណ្ណោះ! នៅពេលម៉ោងសម្រាកខ្ញុំបានបើក Facebook , Instargram និងមើលវីដេអូកំប្លែងៗនៅក្នុង Youtube ដើម្បីបំបាត់ស្ត្រេស ពីកន្លែងធ្វើការមកតែប៉ុណ្ណោះ។
តាមពិតខ្ញុំមានពេលតបសារមិត្តស្រីខ្ញុំបាន តែខ្ញុំមិនចង់
ពេលខ្លះខ្ញុំគ្រាន់តែចង់មានពេលសម្រាកខួរក្បាលខ្លះ បន្ទាប់ពីត្រូវត្រលប់ទៅធ្វើការវិញ។ វាមិនមែនជាការឈ្លោះប្រកែកគ្នាលើកដំបូងរបស់យើងទេ ប៉ុន្តែខ្ញុំបានកត់សម្គាល់ឃើញថា នៅពេលដែលខ្ញុំរវល់បំផុត ជាពេលដែលមនុស្សដែលខ្ញុំស្រលាញ់ឯកការបំផុត។ ដូច្នេះហើយវាជាការរំលឹកដល់ប្រុសៗថា យើងគូរតែការពារនិងផ្ដល់ឲ្យមនុស្សដែលយើងស្រលាញ់នូវអ្វីដែលល្អបំផុតមួយតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែពេលខ្លះយើងក៏រវល់ជាមួយការងារខ្លាំង ហើយមិនមានពេលយកចិត្តទុកដាក់ជាមួយនាង។ ប៉ុន្តែត្រូវចាំថា អ្នករវល់ពិតប្រាកដមែន មិនមែនយកលេសរវល់ដើម្បីទុកនាងចោលនោះទេ។
ប្រសិនបើអ្នកពិតជាស្រលាញ់នាងពិតមែន អ្នកគួរតែផ្ដល់ឲ្យនាងនូវអ្វីដែលល្អបំផុតមួយ ដែលមិនមែនតែនៅពេលអនាគតទេ តែត្រូវតែធ្វើឲ្យល្អបំផុតក្នុងពេលបច្ចុប្បន្នដូចគ្នា។ វាជាទំនួលខុសត្រូវរបស់យើងដែលត្រូវតែធ្វើឲ្យនាងសប្បាយចិត្តនៅខណៈពេលដែលកំពុងមាននាងនៅក្បែរផងដែរ។
គាត់ប្រាប់ថាគាត់ចំណាយពេលអស់១ម៉ោងកន្លះដើម្បីសរសេរពាក្យទាំងនេះ»
សង្ឃឹមថាមនុស្សប្រុសបានយល់ពីអារម្មណ៍របស់មិត្តស្រីខ្លួនឯងដូចគាត់ទៅចុះ។ ហើយក៏ជូនពរឲ្យគូស្នេហ៍របស់អ្នកជួបតែរឿងល្អៗ៕
ចុចអាន៖ បើអស់អារម្មណ៍មានតែដើរចេញ កុំបង្ខំខ្លួនឯងទៀត ព្រោះម្នាក់ៗនឹងត្រូវឈឺចាប់ខ្លាំង
ប្រភព៖ Facebook