ក្រោយលែងលះគ្នាសេដ្ឋីអាមេរិកឲ្យប្រពន្ធ ១,៣ពាន់លានដុល្លារ តែដណ្ដើមសិទ្ធិចិញ្ចឹមឆ្មា
- 2019-02-27 22:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយលែងលះគ្នាសេដ្ឋីអាមេរិកឲ្យប្រពន្ធ ១,៣ពាន់លានដុល្លារ តែដណ្ដើមសិទ្ធិចិញ្ចឹមឆ្មា
អ្នកជំនួញ Bill Gross ស្ម័គ្រចិត្តចែករំលែកទ្រព្យសម្បត្តិពាក់កណ្ដាល ប៉ុន្តែបានដណ្ដើមសិទ្ធិចិញ្ចឹមឆ្មាបីក្បាលជាមួយប្រពន្ធ។
ក្រោយពេលរួមរស់ជាមួយគ្នា ៣២ ឆ្នាំ លោកស្រី Sue បានដាក់ពាក្យបណ្ដឹងលែងលះប្ដី ដោយលើកមូលហេតុថា អ្នកទាំង២មានគំនិតខុសគ្នាដែលមិនអាចផ្សះផ្សារបាន។ ក្រោយដាក់ពាក្យលែងលះ លោកស្រីបានរើចេញពីភូមិគ្រឹះដែលអ្នកទាំង២ធ្លាប់រស់នៅជាមួយគ្នា។
ទោះបីជាមានទ្រព្យសម្បត្តិច្រើនមែន តែការលែងលះរបស់អ្នកទាំង២ត្រូវប្រព្រឹត្តទៅយ៉ាងរលូន ដោយខាងប្ដីបានសុខចិត្តចែកទ្រព្យសម្បត្តិឲ្យប្រពន្ធពាក់កណ្ដាល។ ជម្លោះតែមួយគត់របស់មហាសេដ្ឋីនោះគឺ សិទ្ធិចិញ្ចឹមឆ្មាទាំង៣ របស់អ្នកទាំង២។ តាមនោះដែរ លោកស្រី Sue បានលើកហេតុផលថា អតីតស្វាមីខ្លួនចិញ្ចឹមឆ្មាដោយក្ដៅក្រហាយ ងាយធ្វើឲ្យវាស្លាប់។ ចុងបញ្ចប់លោកស្រីបានទទួលសិទ្ធិចិញ្ចឹមឆ្មា ឯប្ដីវិញមានត្រឹមសិទ្ធិមកមើលតាមត្រីមាសប៉ុណ្ណោះ៕
ចុចអាន៖មកមើលពីទេពកោសល្យ និងសម្រស់ជំទាវទី១ អាមេរិក និងកូរ៉េខាងជើង