អំណោយ៥យ៉ាង ល្អបំផុតជូនឪពុកម្តាយ ក្នុងឱកាសចូលឆ្នាំខ្មែរ
- 2019-04-08 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំណោយ៥យ៉ាង ល្អបំផុតជូនឪពុកម្តាយ ក្នុងឱកាសចូលឆ្នាំខ្មែរ
សល់តែប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ហើយ។ ក្រៅពីគិតដល់ម្ហូបអាហារ គួរធ្វើដើម្បីប្រគេនព្រះសង្ឃតាមទីអារាម អ្នកក៏មិនត្រូវភ្លេចព្រះរស់នៅផ្ទះផងដែរ។ បុណ្យទានបែបនេះ អ្នកគួរមានអំណោយខ្លះៗ សម្រាប់ឪពុកម្តាយ ដើម្បីជាការដឹងគុណ។
២. លុយកាក់៖ ក្នុងឱកាសបុណ្យទានបែបនេះ ក្នុងនាមជាកូនបើមានជាលុយកាក់ខ្លះៗជូនអ្នកមានគុណ ពិតជាល្អប្រសើរណាស់។ នេះជាការបញ្ជាក់ពីការដឹងគុណថា ប្រាក់ដែលអ្នករកបាន មិនយកទុកចាយតែម្នាក់ឯង ហើយទម្រាំអ្នកមានថ្ងៃនេះ ម្ដាយឪពុកអ្នក ក៏បានចំណាយមិនតិចដែរ។ ដូច្នេះ លុយកាក់ជូនអ្នកមានគុណក្នុងអំឡុងបុណ្យទាន ជារឿងមួយដែលអ្នកគួរធ្វើ ទោះតិចឬ ច្រើន ក៏ដោយ។
៣. ឧបករណ៍ម៉ាស្សា៖ ឪពុកម្ដាយអ្នកមានវ័យកាន់តែចាស់ហើយ បើអ្នកបានទិញឧបករណ៍ម៉ាស្សាជូនគាត់ អាចជួយសម្រួលសរសៃ សម្រួលចលនាដល់គាត់បានស្រួល ។ មានឧបករណ៍ជាច្រើនដូចជា សម្រួលចលនាខ្នងមិនឲ្យចុករោយ ឬឧបករណ៍ត្រាំជើងទឹកក្ដៅឲ្យសរសៃឈាមដើរស្រួល ជាដើម។ ទាំងអស់នេះ សុទ្ធតែបង្ហាញឲ្យឃើញថា អ្នកយកចិត្តទុកដាក់លើសុខភាពរបស់លោកទាំងពីរ មិនចង់ឲ្យលោកឈឺថ្កាត់ឡើយ។
៤. សំបុត្រដើរលេងក្រៅប្រទេស៖ អាចថាអំណោយនេះ ចំណាយប្រាក់ច្រើនបន្តិច តែជាកាដូល្អមួយសម្រាប់ឪពុកម្ដាយរបស់អ្នក។ ឪពុកម្ដាយខ្លះ ស្ទើរពេញមួយជីវិតរវល់រកស៊ីពេក មិនដែលស្គាល់ស្រុកគេ សូម្បីម្ដងក្នុងជីវិត។ នេះជាអំណោយដែលអ្នកគួរជូន ជាការផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់លោកទាំងពីរ បានឃើញទិដ្ឋភាពស្អាតៗនៅក្រៅប្រទេស និងបានហោះហើរដោយជិះយន្តហោះ ឲ្យប្លែកម្ដង។
៥. អាហារសុខភាព៖ ដោយសារឪពុកម្ដាយកាន់តែមានវ័យច្រើន ដូច្នេះវីតាមីនក្នុងរាងកាយក៏បាត់បង់បន្តិចៗម្ដងផងដែរ។ ដូច្នេះ បើអ្នកទិញអាហារសុខភាព ឬអាហារបំប៉នដែលមានស្តង់ដាត្រឹមត្រូវ បានជួយឲ្យសុខភាពម្ដាយឪពុកអ្នក កាន់តែល្អប្រសើរ ៕