យល់ថាមុខមិនសំណាង នារីម្នាក់ចាយលុយ១៥ម៉ឺនដុល្លារ និងធ្លាប់សរសេរបណ្តាំមរណៈទុក
- 2019-05-06 20:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ថាមុខមិនសំណាង នារីម្នាក់ចាយលុយ១៥ម៉ឺនដុល្លារ និងធ្លាប់សរសេរបណ្តាំមរណៈទុក
មនុស្សគ្រប់រូបសុទ្ធតែមានហេតុផលរៀងខ្លួន ទើបសម្រេចចិត្តទៅវះកាត់កែសម្ផស្ស ។ សម្រាប់ករណីមនុស្សស្រីនេះវិញ គឺដោយសារសម្ដីមួយម៉ាត់របស់ឪពុកដែលថា មុខនាងគ្មានសំណាងទេ។
អាចនិយាយបានថា ដោយសារការវិវដ្ដទៅមុខ ក៏ដូចជាការជឿនលឿននៃបច្ចេកវិទ្យា ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សជាច្រើនបានពឹងផ្អែកលើការវះកាត់កែសម្ផស្សដើម្បីមានរូបសម្បត្តិស្អាតជាងមុន។ ខណៈអ្នកខ្លះរំពឹងថានឹងរកបានការងារល្អជាងមុន រកបានគូស្រករ ផ្លាស់ប្ដូរជីវិត ជាដើម។ ស្រាប់តែមាននារីម្នាក់ បានសម្រេចចិត្តចំណាយលុយយ៉ាងច្រើនកប់ពពកដើម្បីកែមុខដោយសារតែពាក្យសម្ដីមួយម៉ាត់។
តាមនោះដែរ តួឯកក្នុងហេតុការណ៍នោះគឺ នាង Ikiri អាយុ២២ឆ្នាំ មកពីប្រទេសជប៉ុន។ ទោះបីជាមានរូបសម្បត្តិ លេចធ្លោតាមបែបជប៉ុនហើយក៏ដោយ តែនាងនៅតែពឹងពាក់លើមុខកាំបិត ។ នេះបើតាមការឲ្យដឹងរបស់សមីខ្លួនផ្ទាល់នៅលើបណ្ដាញសង្គម។
ស្រីស្អាតវ័យ២២ឆ្នាំមានបំណងចង់កាត់ភ្នែកតាំងពីតូច ដោយសារភ្នែកមិនស្មើ តែដោយសារតែខ្លាច ទើបមិនហ៊ានធ្វើ។ ពេលដល់អាយុ១៦ឆ្នាំ ដោយសារតែចំណងរវាងនាង និងឪពុកមិនសូវល្អផងនោះ ឪពុកនាងបាននិយាយទៅនាងថា៖ “មុខរបស់កូននឹងមកនូវភាពអពមង្គលដល់អ្នកដទៃ” ដែលសម្តីនេះធ្វើឲ្យនាងចាំមិនភ្លេច។ ដោយសារពាក្យមួយម៉ាត់នេះនាងខ្លាចថា មុខនាងពិតជាមិនសំណាងមែន ទើបសម្រេចចិត្តទៅកាត់ភ្នែក។
ទោះមិនទទួលបានការពេញចិត្តពីអ្នកផ្ទះក៏ដោយ តែនាងនៅតែបន្តកែមុខបន្តទៀត។ នាងបានកែមុខទាំងស្រុង និងច្រើនដល់ថ្នាក់នាងត្រៀមរួចជាស្រេច ដោយបានសរសេរបណ្តាំមរណៈហើយទៀតផង។ តែសំណាងល្អ ការវះកាត់របស់នាងត្រូវបានប្រព្រឹត្តទៅដោយរលូន។
ក្រោយពេលមានមុខមាត់ស្អាតហើយ នាងបានផ្លាស់ប្ដូរពីធ្វើការនៅក្លឹបមួយ មកធ្វើជាតារាបណ្ដាញសង្គមវិញម្ដង។ ម្យ៉ាងទៀត ថវិការសរុបដែល Ikiri ចាយលើការកែមុខគឺឡើងដល់១៥ម៉ឺនដុល្លារ៕
ចុចអាន៖ ឥទ្ធិពលវះកាត់កែសម្ផស្ស! ប្ដូរពីប្រុសមកធ្វើជាស្រីត្រឹមពេល ៦ ខែ