ខំលក់ស្បែកជើងសន្សំលុយទៅកែមុខ បុរសថៃទទួលលទ្ធផលស្អាតមិនចាញ់តារាកូរ៉េ
- 2019-09-04 21:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំលក់ស្បែកជើងសន្សំលុយទៅកែមុខ បុរសថៃទទួលលទ្ធផលស្អាតមិនចាញ់តារាកូរ៉េ
បុរសជនជាតិថៃមួយរូបបានបង្ហាញឲ្យពិភពលោកឃើញថា នៅលើលោកនេះគ្មានអ្នកណាអាក្រក់ទេ មានតែអ្នកមិនទាន់ចេះស្រលាញ់ខ្លួនឯងប៉ុណ្ណោះ។
រូបរាងរបស់លោក គឺយកតាមតារាចម្រៀងល្បីឈ្មោះ Choi Minho សមាជិកក្រុមចម្រៀង Shinee។ ដើម្បីបានលុយមកវះកាត់នេះ លោកបានចំណាយពេលលក់ស្បែកជើងនៅក្រុងប៉ាតាយ៉ារាប់ឆ្នាំទម្រាំគ្រប់លុយ។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យបុរសវ័យ ២៥ ឆ្នាំសម្រេចឆ្លងកាត់ការវះកាត់ដ៏ឈឺចាប់ ៣០ដង នោះក៏ដោយសារចង់ផ្លាស់ប្ដូរជីវិតខ្លួនឯង។ ពីមុនលោកចង់ក្លាយជាអ្នករាំ តែពេលទៅដាក់ពាក្យ ៧ដង គឺលោកធ្លាក់ទាំង ៧ ដង។ ក្រោយពេលវះកាត់បានសម្រេច លោកពិតជាបានក្លាយជាអ្នករាំអាជីពដូចបំណងពិតមែន ក្រោយចូលរួមក្នុងកម្មវិធី “One Man”។ “ក្រោយពេលផ្លាស់ប្ដូររូបសម្បត្តិហើយ ឱកាសល្អៗបានរត់មករកខ្ញុំជាច្រើន។ វះកាត់កែសម្ផស្សបានផ្លាស់ប្ដូរជីវិតខ្ញុំឲ្យល្អជាងមុនច្រើនខ្លាំងណាស់” Prasit ចែករំលែក៕
ចុចអាន៖CEO របស់ Mistine សរសើរ ម៉ៃយ៉ា និង Mike មិនដាច់ពីមាត់ពេលចូលរួមកម្មវិធីជាមួយតារាថៃ