កុំគិតច្រើនពេកអី! ប្រយ័ត្នលេចចេញនូវផលវិបាកទាំង ១០ នេះ
- 2019-11-08 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំគិតច្រើនពេកអី! ប្រយ័ត្នលេចចេញនូវផលវិបាកទាំង ១០ នេះ
ក្នុងឆាកជីវិតមនុស្សម្នាក់ៗ តែងជួបរឿងដែលនាំនូវក្តីកង្វល់ និង ភាពស្មុគស្មាញផ្សេងៗគ្នា។ អ្នកខ្លះជូបហើយក៏ដោះយ៉ាងស្រួល ឯអ្នកខ្លះគឺគិតមិនចេញ រឿងរ៉ាវវិលមុខច្រើនពេក។ យ៉ាងណាមិញ ពេលជួបរឿងឈឺក្បាលបែបនោះ យើងត្រូវគិតគូសន្សឹមៗ កុំក្តៅក្រហាយពេកឬ ឆាប់យកវាមកគិតយូរពេក ព្រោះវាមិនល្អសម្រាប់អ្នកនោះឡើយ។ ការស្រ្តេសពេក នឹងធ្វើឱ្យអ្នកលេចចេញនូវ ទម្លាប់មិនល្អខាងក្រោម៖
១. ចាប់ផ្តើមសេពសុរា ឬ ជក់បារី ជាប្រចាំដើម្បីបំភ្លេចទុក្ខកង្វល់ និងរឿងស្មុគស្មាញ
៣. ផ្លាស់ប្តូរចំណង់អាហារ អាចញុំាមិនឈប់ ឬ មិនញុំាសោះ
៤. ធ្វើឱ្យអ្នកលែងចង់ហាត់ប្រាណ គ្មានកម្លាំង និង គ្មានអារម្មណ៍ហាត់
៥. អាចធ្វើឱ្យអ្នកកើតជម្ងឺថប់អារម្មណ៍ (Anxiety)
៦. បើធ្ងន់ធ្ងរខ្លាំង វាអាចបង្កជាជម្ងឺបាក់ទឹកចិត្ត
៧. បណ្តាលឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ និង ងាយឆ្លងនូវជម្ងឺជាច្រើនទៀត
៨. ចាប់ផ្តើមផ្តាច់ខ្លួនពីមនុស្សជុំវិញខ្លួន ដូចជា គ្រួសារ និង មិត្តភ័ក្តជាដើម
៩. ងាយទទួលរងនូវមេរោគ និង ជម្ងឺរាតត្បាតផ្សេងៗចូលទៅក្នុងរាងកាយ
១០. ធ្វើឱ្យអ្នកមានអារម្មណ៍ថាហត់នឿយ ទាំងផ្លូវចិត្ត និង ផ្លូវកាយ ទោះជាអ្នកបានគេងគ្រប់គ្រាន់ក៏ដោយ
អានបន្ត៖ អាហារ និង ភេសជ្ជៈ ៧ មុខ បំបាត់បញ្ហាទល់លាមកពូកែអស្ចារ្យ