អត្ថន័យនិមិត្តសញ្ញាពេញនិយមខ្លះៗទាក់ទងនឹងដើមឈើ តា Santa កណ្តឹងមាសក្នុងបុណ្យណូអែល
- 2019-12-16 00:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យនិមិត្តសញ្ញាពេញនិយមខ្លះៗទាក់ទងនឹងដើមឈើ តា Santa កណ្តឹងមាសក្នុងបុណ្យណូអែល
និយាយពីបុណ្យណូអែលវិញ តើធ្លាប់គិតទេថា ហេតុអ្វីក៏គេតែងលើកឡើងពីលោកតា Santa ស្លៀកខោអាវក្រហម ស្ពាយថង់អំណោយធំជាប់ខ្លួន រួមទាំងដើមឈើណូអែលធំថែមទៀត។តើអ្នកធ្លាប់ឆ្ងល់ឬទេ? ហេតុអីក៏ដើមណូអែល ត្រូវតុបតែងនិងព្យួរគ្រឿងតុបតែងដូចជា ផ្កាយ កណ្តឹង ស្រោមជើងនិងបាល់ជាដើម? តោះ ថ្ងៃនេះកញ្ញា នឹងស្រាយចម្ងល់។
១. កម្រងផ្កាស្លឹកឈើ
២. ស្លឹកឈើ
ស្លឹកឈើពណ៌បៃតងស្រងាត់ ជានិមិត្តសញ្ញានៃជីវិត ។ ស្លឹកឈើដ៏បរិសុទ្ធនេះមានទំនាក់ទំនងនឹងព្រះយេស៊ូ ដែលផ្លែឈើពណ៌ក្រហមនៃដើមឈើ Holly នេះ តំណាងឲ្យតំណក់ឈាមរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ ម្យ៉ាងទៀត ក៏បង្ហាញពីក្ដីស្រលាញ់ផងដែរ។ រីឯបន្លាស្លឹកឈើវិញ ជានិមិត្តរូបបង្ហាញពីការរំលឹកដល់មកុដនៃបន្លាដែលទាហានរ៉ូម៉ាំង បានដាក់នៅលើក្បាលរបស់ព្រះយេស៊ូ។
៣. រូបកណ្ដឹង
នៅពេលព្រឹកនៃថ្ងៃបុណ្យណូអែល សំលេងកណ្តឹងបន្លឺឡើងដើម្បីអបអរថ្ងៃកំណើតរបស់ព្រះយេស៊ូ។ យោងតាមរឿងនិទាន សំលេងកណ្តឹងត្រូវបានគេបន្ទរឡើងជាច្រើនម៉ោងនៅថ្ងៃបុណ្យណូអែលចូលមកដល់ ដើម្បីជាសញ្ញាបំបាត់ភាពខ្មៅងងឹត មុនពេលព្រះប្រសូត។ ហើយនៅពាក់កណ្តាលអាធ្រាត្រ សំលេងកណ្តឹងនោះត្រូវគេចាត់ទុកជាសំលេងនាំមកនូវសុភមង្គល។
៤. ផ្កាយពណ៌មាស
សម្រាប់គ្រិស្តសាសនិក គេចាត់ទុកផ្កាយនេះជាអារម្មណ៍ពិសេសរបស់ព្រះយេស៊ូដែលបង្ហាញមករកភពផែនដី។ ជាទូទៅ ផ្កាយនេះតែងរះចិញ្ចាចនៅពេលព្រឹកព្រលឹម។ វាមានអត្ថន័យណាស់សម្រាប់ពួកគេ ហើយពួកគេបានចាត់ទុកថាជាការបែងចែកជាមួយមេឃដោយមិនគិតពីជញ្ជាំងអ្វីដែលរារាំងផ្ទៃផែនដី។
៥. គ្រឿងតុបតែង និងផ្លែប៉ោម
នៅតាមផ្ទះមួយចំនួន គេយកផ្លែប៉ោមធ្វើជាគ្រឿងតុបតែងលើដើមឈើ ដែលមើលទៅដូចជាដើមឈើនៃជីវិតទៅស្ថានសួគិ៍។ ចំណែកគ្រឿងអលង្ការតុបតែងតូចៗវិញ គេជឿថាវាមានពន្លឺភ្លឺផ្លេកៗ ដែលផ្តល់ការកម្សាន្តដល់មនុស្សគ្រប់គ្នានៅក្នុងផ្ទះ។ ម្ល៉ោះហើយទើបគេតែងតែបន្ថែមទៀន និងអំពូលនៅលើតុ ដើម្បីឲ្យចែងចាំងជាមួយគ្រឿងតុបតែងទាំងនេះ។
៦. ស្រោមជើង
តាមព្រេងនិទាន ដំណាលថាលោកតាម្នាក់ឈ្មោះ Saint Nicholas បានជួបក្មេងស្រីក្រីក្រ៣នាក់ជាបងប្អូននឹងគ្នារស់នៅជនបទ ហើយពួកគេជាទាសករ។ ដើម្បីជួយពួកគេ លោកតា Saint ក៏បានទម្លាក់កាក់មាសចូលទៅក្នុងបំពង់បង្ហុយផ្សែងក្នុងផ្ទះរបស់ពួកគេ។ យប់នោះ កាក់មិនបានធ្លាក់ចុះមកដូចការគិតឡើយ ប៉ុន្តែបែរជាធ្លាក់ទើរក្នុងស្រោមជើងដែលក្មេងស្រីទាំងបីបានព្យួរនៅមុខភ្នក់ភ្លើងមុខបំពង់បង្ហុយផ្សែងទៅវិញ។ ពេលព្រឹកឡើង ក្មេងស្រីទាំង៣ យកស្រោមជើងមកពាក់ក៏ឃើញកាក់មាសទាំងនោះ ធ្វើឲ្យពួកគេសប្បាយចិត្តយ៉ាងខ្លាំង។ ដោយសារតែបែបនេះហើយ មនុស្សជាច្រើនបានព្យូរស្រោមជើងបុណ្យណូអែលរបស់ពួកគេដែរ ជាមួយក្តីសង្ឃឹមថា នឹងទទួលបានកាដូ។
សម្រាប់ពណ៌ដែលគេប្រើប្រាស់ក្នុងរដូវកាលបុណ្យណូអែលវិញ ខុសៗគ្នា។ ដូចជា ពណ៌ក្រហមរបស់លោកតា Santa ពណ៌បៃតងនៃដើមឈើ ពណ៌មាសរបស់ពន្លឺផ្កាយនិងទៀន រួមទាំងពណ៌សរបស់ព្រិលទឹកកកផងដែរ។
ពណ៌ក្រហម៖ ជាពណ៌ដែលបង្ហាញពីក្តីរំភើបនៃខែធ្នូ ។ បើយោងតាមសាសនា តំណាងឲ្យភ្លើង ឈាម និងភាពបរិបូរណ៍។
ពណ៌បៃតង៖ និមិត្តសញ្ញានៃធម្មជាតិ យុវជននិងក្តីសង្ឃឹមរបស់ជីវិត។ សម្រាប់ពណ៍នេះក្នុងបុណ្យណូអែលវិញ គេចាត់ទុកជាពណ៍នៃក្តីសង្ឃឹម។ ពណ៌ស៖ តំណាងឲ្យភាពខុសៗគ្នាដូចជា ពន្លឺ ភាពបរិសុទ្ធ សុភមង្គល និងភាពរុងរឿង។ ជាញឹកញាប់គេឃើញពណ៍សច្រើនមានលើពុកមាត់ដ៏វែងរបស់តា Santa មនុស្សទឹកកក និងដុំព្រិលជាដើម។
ពណ៌មាស៖ តំណាងឲ្យពន្លឺព្រះអាទិត្យនិងការរះចិញ្ចាច ហើយវាក៏តំណាងឲ្យពណ៍របស់បុណ្យណូអែលគឺផ្កាយ ភ្លើងទៀន គ្រឿងលម្អ និងអំពូលផងដែរ៕
អានបន្ត៖ ១៥ សន្លឹកដែលជាងគំនូរបានប្រែភេទតួអង្គល្បីៗក្នុងរឿងគំនូរជីវចល