គ្មាននរណាម្នាក់ចង់បែកបាក់ពីមនុស្សដែលខ្លួនស្រឡាញ់ទេ លុះត្រាតែអស់ទ្រាំ
- 2019-12-16 22:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មាននរណាម្នាក់ចង់បែកបាក់ពីមនុស្សដែលខ្លួនស្រឡាញ់ទេ លុះត្រាតែអស់ទ្រាំ
សួរថាតើមាននរណាម្នាក់ចង់ចាកចេញពីអ្វីដែលខ្លួនស្រឡាញ់និងមានតម្លៃបំផុតសម្រាប់គេនោះ? ចម្លើយគឺគ្មាននោះទេ។ នារីម្នាក់ៗសុទ្ធតែប្រាថ្នារស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ មិនថាត្រឹមជាសង្សារ ឬ ប្តីប្រពន្ធ តែកាលៈទេសៈខ្លះ ធ្វើឱ្យនាងទ្រាំទៀតលែងបាន ហើយត្រូវជ្រើសរើសការចាកចេញពីបុរសដែលខ្លួនស្រឡាញ់ទៅវិញ។
គួរបញ្ចាក់ថា វាមិនមែនមានន័យថាឱ្យតែមានបញ្ហាក្នុងសេចក្តីស្នេហា ឬ គ្រួសារគឺត្រូវតែបោះបង់នោះទេ គឺធ្វើយ៉ាងណាព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព ហើយ បើការខិតខំនោះមានតែម្ខាងក៏មិនអាចទៅមុខបានដែរ នោះនឹងធ្វើឱ្យអ្នកហត់ និង ទទួលការឈឺចាប់តែឯង។
អ្នកត្រូវចាំថា មុននឹងនារីម្នាក់សម្រេចចិត្តបែកគ្នា ឬ លែងលះគ្នា គឺមានន័យថានាងបានទ្រាំហួសកម្រិត ហើយ ដូច្នេះនាងគឺជាមនុស្សស្រីដែលក្លាហានម្នាក់ដែល ចេះចាកចេញពីស្ថានភាពដែលផ្តល់តែភាពខ្លោចផ្សា និង ចាកចេញពីមនុស្សម្នាក់ដែលមិនផ្តល់តម្លៃឱ្យនាងទាល់តែសោះ៕
អានបន្ត៖ ធ្លាប់ទេ? រកឃើញមនុស្សដែលស័ក្ដិសមហើយ តែពេលវេលាបែរជាមិនសមទៅវិញ!