អាយុសាម​សិប​​ សែ​សិប តែ​មិន​ទាន់​ជោគជ័យ គឺ​មក​ពីហេតុផល​តែ​មួយ​គត់

  • 2020-07-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​វ័យ​ក្មេង គឺ​ជា​ពេល​ដែល​គេ​បើក​សិទ្ធិ​ឲ្យ​យើង​ពើបប្រទះ​នូវ​កំហុសនានា។ កុំ​រត់​គេច​ពី​កំហុស តែ​ត្រូវ​រក​វិធី​ផ្លាស់​ប្ដូរ​វា។ បើ​មិន​ដូច​នោះ​ទេ រហូត​ដល់​ចាស់ អ្នក​នៅ​តែនៅ​មួយ​កន្លែង មិន​ទៅ​ណា​រួច។

មូលហេតុ​ចម្បង នៃ​ការ​មិន​ជោគជ័យ​របស់​មនុស្ស​ភាគ​ច្រើន​នោះ​គឺ ពូកែយក​លេស​មក​បាំង​នូវ​កំហុស​របស់​ខ្លួន។ កំពូលមហាសេដ្ឋី Bill Gates ធ្លាប់​និយាយ​ថា៖ ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ទេ យ៉ាង​ហោច​ណា​ស់​ក៏​អ្នក​គួរ​ធ្វើ​ឲ្យ​វា​មើល​ទៅ​ដូច​ជា​ល្អ​ដែរ។

មនុស្ស​ជា​ច្រើន​នៅ​ពេល​ធ្វើ​ខុស គេ​នឹង​រក​គ្រប់​វិធី​សាស្ត្រ​ដើម្បី​រក​លេស​បិទ​បាំង​នូវ​កំហុស​របស់​ខ្លួន ដោយ​សម​ស្រប​ជា​ទី​បំផុត។ ជា​លទ្ធផល​ គេ​នឹង​នៅ​ទី​នោះ​ជា​រៀង​រហូត ទាំង​ការ​គិត និង​សកម្មភាព បើ​មិន​ចង់​និយាយ​ថា គេ​អាច​ដើរ​ថត​ក្រោយ​ក៏​ថា​បាន។ អ្នក​ដែល​ពូកែរក​លេស ភាគ​ច្រើន​មិន​ពូកែ​ក្នុង​ការ​តស៊ូ​នោះ​ឡើយ។ ពួក​គេ​ខ្វះ​គំនិត​ច្នៃ​ប្រឌិត និង​តែង​រក​ហេតុផល​អ្វី​មួយ ដើម្បី​ឲ្យ​ខ្លួន​មិន​ចាំ​បាច់​ធ្វើ​ការ​ងារ​មួយ​នោះ ទាំង​ដែល​ការ​ពិត​គេ​អាច​ធ្វើវា​បាន​យ៉ាង​ងាយ​ស្រួល។

បើ​អ្នក​មិនច​ង់ អាយុ​សាម អាយុ​សែ នៅ​តែ​ត្រុក​ៗ​រក​មួយ​ថ្ងៃ​ គិត​មួយ​ថ្ងៃ អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ព្យាយាម​បន្ថែម​ទៀត។ ហើយ​ឈប់​ពន្យារ​ពេល​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ។ វ័យ​ក្មេង​គឺ​ជា​វ័យ​ដែល​អាច​មាន​កំហុស ព្រោះ​ងាយ​កែ។ តែ​បើ​ពេល​អាយុ​ជ្រេហើយ កំហុស​ទាំង​នោះ តែង​ធំ​ជាង និង​ពិបាក​កែ​ជាង។ កុំ​រក​លេស​រត់​ចេញ​ពី​កំហុស តែ​ត្រូវ​កែ​កំហុស​ទាំង​នេះ មាន​តែ​បែប​នេះ ទើប​សង្ឃឹម​ថា​ជោគជ័យ​ដូច​គេ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី