៥ រឿង​មនុស្ស​ស្រី​ឆ្លាត​លាក់​ឡើង​ជិត ​មនុស្ស​ស្រី​ឆោត​ដើរ​និយាយ​ពី​ដើម​ភូមិ ដល់​ចុង​ភូមិ

  • 2020-08-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​ស្រី​ឆ្លាត លាក់​រឿងក្នុង​គ្រួសារ ដូច​លាក់​មាស។ មនុស្ស​ស្រី​អត់​គំនិត យក​រឿង​ក្នុង​ផ្ទះ​ទៅ​ប្រាប់​អ្នក​ក្ដៅ​ដើម្បី​លេង​សើច។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ទាំង​ឡាយ​ដែល​មនុស្ស​ស្រី​មាន​ចំណេះដឹង​តែង​លាក់​ទុក ឯ​មនុស្ស​ស្រី​គិត​មិន​ដល់​តែង​ដើរ​ហែក​ប្រាប់​គេ​ឯង។

១. រឿង​រួម​ដំណេក​របស់​ប្ដី​ប្រពន្ធ

មនុស្ស​ឆ្លាត ប្រាកដ​ជា​គ្មាន​ថ្ងៃ​យក​រឿង​លើ​គ្រែ​របស់​ប្ដី​ប្រពន្ធ​មក​ហែក​ហួង​ ឲ្យ​គេ​យក​ធ្វើ​សំណើច​ឡើយ។ បើ​និយាយ​ចេញ​មក តើ​មានអ្វី​បាន​មក​វិញ ក្រៅ​ពី​គេ​សើច​​ចំអក​នោះ? តែ​មនុស្ស​ស្រី​ខ្លះ មិន​បាន​គិត​ដូច​នេះ​ឡើយ ដោយ​មាន​មោទនភាព​លើ​រឿង ហើយ​ដើរ​អួត​គេ​គ្រប់​ផ្ទះ។

២. ចំណូល​របស់​ប្ដី

មនុស្ស​ស្អប់​បំផុត​គឺ​ត្រូវ​គេ​ប្រៀបធៀប​នឹង​អ្នក​ដទៃ ពួក​គេ​មិន​ពេញ​ចិត្ត​ក្នុង​ការ​ត្រូវ​ប្រពន្ធ​យក​រឿង​លុយ​កាក់​ទៅ​ប្រាប់​អ្នក​ក្រៅ​ឡើយ។ មនុស្ស​ស្រី​ត្រូវ​ដឹង​ថា វាសនា​មនុស្ស​មាន​ឡើង​មាន​ចុះ មិនទៀង​នោះ​ទេ។ អ្នក​ដើរ​អួ​ត​គេ​ពី​លុយ​របស់​ប្ដី នៅ​ថ្ងៃ​នេះ​ពេល​ប្ដី​អ្នក​មាន​លុយ​ច្រើន តែ​មិន​ប្រាក​ដ​ថា​ថ្ងៃ​ក្រោយ​គេ​មិន​លំបាក​ទេ។ ដូច​នេះ​កុំ​យក​ចំណូល​ប្ដី​ដើរ​អួ​ត​គេ​ឲ្យ​សោះ។

៣. វិធី​ចិញ្ចឹម​កូន

ការ​ចិញ្ចឹម​កូន​​របស់​គ្រួសារ​នីមួយ​ៗ សុទ្ធ​តែ​ខុស​ប្លែក​គ្នា។ អ្នក​មាន​វិធី​របស់​អ្នក គេ​មាន​វិធី​របស់​គេ។ បើ​យើង​គិត​ថា​វិធី​របស់​យើង​ល្អ គេ​ក៏​គិត​ដូច្នេះ​ដូច​គ្នា។ ដូច​នេះ​ហើយ កុំ​វាយ​តម្លៃ​វិធី​របស់​គេ​ឲ្យ​សោះ។ បើ​មិន​ចង់​ឲ្យ​គេ​វាយ​តម្លៃ​វិធី​របស់​យើង យើង​ក៏​មិន​គួរ​ប្រាប់​គេ​ធ្វើ​អី​ដែរ​។

៤. ក្នុង​ផ្ទះ​ទើប​តែ​ទិញ​បាន​អី

មនុស្ស​ស្រី​មួយ​ចំនួន ដោយ​សារ​តែ​ត្រេកអរ​ខ្លាំង​ពេក រាល់​ពេល​ទិញ​បាន​អ្វី​ថ្មី ក៏​ដើរ​ប្រាប់​អ្នក​ជិត​ខាង ដើម្បី​អួត​គេ។ តែ​អ្នក​ឆ្លាត គេ​នឹង​មិន​និយាយ​រឿង​ទាំង​នេះ​ចេញ​ក្រៅ​ឡើយ ព្រោះ​ប្រការ​នេះ នឹង​ធ្វើ​ឲ្យ​គេ​ដឹង​ថា​យើង​មាន​អ្វី​ខ្លះ ហើយ​គិត​ថា​យើង​មិន​ចេះ​ដាក់​ខ្លួន។

៥. មួយ​ខែ​ចាយអស់​ប៉ុន្មាន

បើ​អ្នក​និយាយ​រឿង​ចេញ​ក្រៅ ហើយ​អ្នក​ចាយ​ច្រើន​នោះ គេ​នឹង​វាយ​តម្លៃ​ថា​​មិន​ឆ្លាត​ចាយ​វាយ​មិន​ចេះ​គិត មិន​ចេះ​ទុក​ដាក់។ តែ​បើ​អ្នក​ប្រាប់​ថា​ចាយ​តិច​វិញ គេ​នឹង​ថា អ្នកគំរិះ កេះ​មិន​ចេញ។ និយាយ​ទៅ​បើ​និយាយ​ចេញ​ទៅ ផ្លូវណា​ក៏​ខុស។ ដូច​នេះ​យក​ល្អ អ្នក​មិន​គួរ​បង្ហើប​ចេញ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី