រឿងពិតដ៏សោកសៅ! ជំងឺបាក់ទឹកចិត្តជាឃាតកឆក់ជីវិតនារីយ៉ាងងាយក្រោយសម្រាលកូនរួច
- 2020-09-30 03:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតដ៏សោកសៅ! ជំងឺបាក់ទឹកចិត្តជាឃាតកឆក់ជីវិតនារីយ៉ាងងាយក្រោយសម្រាលកូនរួច
ជារឿងគួរឲ្យសោកស្តាយចំពោះតារាសម្ដែងស្រីជប៉ុន យូកូកូស៊ូជី ដ៏ល្បីឈ្មោះ និងមានសម្រស់ស្រស់ស្អាតម្នាក់ ដែលបានបញ្ចប់ជីវិតខ្លួន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងវ័យ៤០ឆ្នាំ ក្រោយសម្រាលលកូនទី២ កាលពីខែមករា។ ក្រោយការស្លាប់របស់នាង គេសន្និដ្ធានថា អាចមកពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។
Maternity blue អាចកេីតមានក្រោយសម្រាលភ្លាម រហូតដល់ចន្លោះ ២សប្តាហ៍ និងអាចអូសបន្លាយយូររហូតដល់២ខែ។
វាបណ្តាលមកពី៖
កត្តាខាងលេីធ្វេីអោយសតិស្មារតី និងការគ្រប់គ្រងអារម្មណ៍ស្រ្តីចុះខ្សោយ មិននឹងន អការៈនៃជំងឺនេះគឺ៖
បេីសិន Maternity blue នេះកេីតលេីស្រ្តីក្រោយសម្រាលវាជារឿងធម្មតា ហេីយវានឹងបាត់ទៅវិញ ប្រសិនបេីទទួលបានការគាំទ្រ លេីកទឹកចិត្តពីស្វាមី ឫក្រុមគ្រួសារ ប៉ុន្តែបើអូសបន្លាយយូរ នោះវានឹងបណ្តាលអោយកេីតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។
អការៈនៃជំងឺនេះគឺ៖
ជំងឺនេះធ្ងន់ធ្ងរមិនអាចជាដោយខ្លួនឯងទេ គឺត្រូវតែទទួលការព្យាបាលពីពេទ្យចិត្តសាស្រ្តជាបន្ទាន់មុននឹងអ្វីៗត្រូវហួសពេល។ **ជាទូទៅស្រ្តីខ្លួនឯង មិនចាប់អារម្មណ៍ថាខ្លួនមានជំងឺនេះទេ គឺស្វាមី ឫក្រុមគ្រួសារ ** ដែលនៅក្បែរត្រូវជួយចាប់អារម្មណ៍ និងសង្កេតពីអាការៈប្លែកៗដូចរៀបរាប់ខាងលេីរបស់ពួកគាត់។
បទពិសោធន៍ជីវិតពិត៖
ខ្ញុំដែលធ្លាប់តែគិតថាខ្លូនឯងរឹងមាំក៏ប៉ុន្តែខ្ញុំក៏បានឆ្លងកាត់ Maternity blue ទំរាំបានធូរ ១០០% គឺចំនាយពេលជិត២ខែ។ ដោយសារជំងឺកូវីដ ខ្ញុំត្រូវសំរាលកូនម្នាក់ឯង គ្មានសូម្បីតែប្តីនៅជិត គំរោងដែលអោយម៉ាក់មកជួយមេីលត្រូវរលាយ រយៈពេល៥ថ្ងៃនៅមន្ទីរពេទ្យម្នាក់ឯង ប្រឹងដេីរទាំងឈឺទៅបំបៅកូន៣ម៉ោងម្តង ពេលយប់យកកូនមកមេីលខ្លួនឯង កូនយំមិនចេះលួងទៀត ពេលនោះខ្ញុំចាប់ផ្ដើមយំមិនឈប់ សំលឹងមុខកូនក៏ទឹកភ្នែកហូរមកមិនដឹងមូលហេតុ។
មកដល់ផ្ទះទោះមានប្តីជួយមេីលគ្រប់យ៉ាង តែនៅតែហូរទឹកភ្នែកមិនឈប់។ ពេលអ្នកផ្ទះទូរស័ព្ទមកព្យាយាមលាក់ធ្វេីធម្មតា ការធ្វេីបែបនេះធ្វើអោយកាន់តែមានសំពាធនិងមិនធូរស្រាលទេ។ ខ្ញុំចាប់ផ្តើមនិយាយជាមួយប្តីខ្ញុំគាត់បានអោយខ្ញុំសំរាក និង ទៅក្រៅឆ្ងាយពីកូន២-៣ម៉ោងខ្ញុំក៏មានអារម្មណ៍ធូរ បន្ទាប់មកខ្ញុំចាប់ផ្តេីមនិយាយប្រាប់មិត្តភ័ក្តិពីបញ្ហានេះ ហេីយវាពិតជាបានជួយអោយខ្ញុំធូរស្រាលខ្លាំងពីសំពាធដែលថាខ្ញុំត្រូវតែរឹងមាំ ខ្ញុំត្រូវតែធ្វេីជាម្តាយដ៏ល្អឥតខ្ចោះ។ រយៈពេលជិត២ខែខ្ញុំបានត្រលប់មកដូចដេីម។
ស្រ្តីក្រោយសំរាលគឺគាត់ទន់ខ្សោយទាំងរាងកាយនិងសតិស្មារតីដូច្នេះសូមបងៗជាស្វាមីត្រូវជួយជ្រោមជ្រែងគាត់។ ទង្វេីល្អឫអាក្រក់របស់ស្វាមីចំពោះគាត់ក្នុងកំឡុងពេលនេះនឹងដក់ជាប់ក្នុងការចងចាំគាត់មួយជីវិត។ សូមកុំលាក់តែម្នាក់ឯងបេីមានអការៈដូចខាងលេី។សូមស្វាមីជួយសង្កេតពីអការៈរបស់ភរិយាខ្លួនផង។
អរគុណចំពោះការអានសារដ៏វែងអន្លាយនេះ។ សង្ឃឹមថាការចែករំលែកនេះអាចជួយជាព័ត៌មាន។
ប្រភព: Ty Ratana