ក្មេងស្រីវ័យ ១៦ ឆ្នាំកាន់តំណែងជានាយករដ្ឋមន្ត្រីហ្វាំងឡង់ តែ១ថ្ងៃ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល
- 2020-10-12 21:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីវ័យ ១៦ ឆ្នាំកាន់តំណែងជានាយករដ្ឋមន្ត្រីហ្វាំងឡង់ តែ១ថ្ងៃ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល
នៅក្នុងសម័យទំនើបនេះគេតែងតែនិយាយជាធម្មតាថា "អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះអត្តចរិត ភាពចាស់ទុំ និងការគិតទើបសំខាន់ជាង" ដែលនេះ គឺផ្ទុយពីទស្សនៈពីមុន ដែលលើកឡើងថា ភាពចាស់ទុំ គឺសំដៅដល់បុគ្គលដែលមានវ័យច្រើន។ មនុស្សជាច្រើនដែលស្ថិតនៅក្នុងវិស័យផ្សេងៗគ្នា ក៏បានបង្ហាញថាទស្សនៈបុរាណនេះ គឺពិតជាប្រែប្រួលទៅតាមសម័យកាល។
កាលពីថ្ងៃទី ៧ ខែតុលាថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ក្មេងស្រីអាយុ ១៦ ឆ្នាំឈ្មោះ Aava Murto បានក្លាយជានាយករដ្ឋមន្ត្រី នៃប្រទេសហ្វាំងឡង់ ក្នុងរយៈខ្លី គឺតែចំនួនមួយថ្ងៃ ដែលនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការជាតិ ដើម្បីបញ្ចប់ការរើសអើងភេទ ពិសេសសម្រាប់ស្ត្រី។ ដើម្បីធ្វើឱ្យយុទ្ធនាការនេះ មានប្រសិទ្ធិភាពជាងមុន នាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណាច លោកស្រី Sanna Marin បានដកខ្លួនសម្រាកបន្តិច ហើយក៏អនុញ្ញាតឱ្យ កញ្ញា Aava Murto ចូលកាន់តំណែងជំនួសគាត់ ចំនួនតែមួយថ្ងៃ ដើម្បីជាការលើកទឹកចិត្តនាង និងផ្តល់ភាពជាគម្រូ១ដល់សង្គម និងពិភពលោក។
Aava Murto បានបន្តថា "ជាញឹកញាប់ក្មេងស្រី នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មានចំនួនតិចតួច បើគិតក្នុងជំនាញ ដែលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា។ ១ថ្ងៃជានាយករដ្ឋមន្ត្រីនេះ គឺជារបៀបថ្មី១ ដែលអាចគាំទ្រ នាងឲ្យមានអនាគតល្អ និងសុវត្ថិភាពខ្ពស់ក្នុងប្រើប្រាស់អ៉ីនធើណេត សម្រាប់ក្មេងស្រីនៅទូទាំងពិភពលោក មកថាតាមវិធីផ្សេងៗគ្នាយ៉ាងណា។
សិទ្ធិស្មើគ្នា គឺជារឿងសំខាន់ណាស់នៅក្នុងសង្គម ដែលមនុស្សគ្រប់គ្នា ត្រូវចូលរួមអនុវត្ត ដើម្បីបញ្ចៀសក្នុងការរើសអើងភេទនៅគ្រប់ផ្នែកទាំងអស់។
គួររំលឹកថាប្រទេសហ្វាំងឡង់បានឈរនៅលំដាប់កំពូលជាប្រទេសមានសុភមង្គលជាងគេលើពិភពលោក ដែលផ្តល់សិទ្ធិសេរីភាពពេញលេញឪ្យប្រជាពលរដ្ឋ ពិសេសស្ត្រី។
រដ្ឋាភិបាលហ្វាំងឡង់បានចូលរួមយ៉ាងសកម្ម ជាមួយអង្គការអន្តរជាតិនានា ដែលបានធ្វើសកម្មភាពដែលផ្តល់ឱកាសដ៏កម្រដល់ស្ត្រីវ័យក្មេង ធ្វើជាអ្នកដឹកនាំ ដែលជាគំរូដ៏ល្អមួយ សម្រាប់យុវជនក្នុងការបង្កើតភាពច្នៃប្រឌិត ការយល់ដឹងទាក់ទងទៅនឹងសង្គមហើយងាកមកជួយដោះស្រាយបញ្ហាអាទិភាពក្នុងសង្គម និងប្រយុទ្ធប្រឆាំងនឹងការរើសអើងភេទឲ្យបានកាន់តែច្រើន។