បើបុរសបានធ្វើរឿងទាំងនេះ ដាក់ប្រពន្ធអាចប្រាប់ថានាងជាស្ត្រីដែលមានសំណាងបំផុតហើយ

  • 2020-12-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើស្វាមីរបស់អ្នកបានធ្វើរឿងទាំងនេះដាក់ភរិយា នោះរាប់ថាគាត់ជាប្តីល្អម្នាក់ ទោះពេលខ្លះមិនទាន់មានទ្រព្យសម្បត្តិ ឬរបស់ថ្លៃៗជូនជាកាដូធំដុំក៏ដោយ។

១. ផ្តល់ឱ្យភរិយានូវពាក្យលើកទឹកចិត្ត និងការសរសើរ

មានស្វាមីល្អម្នាក់ គឺហាក់ដូចជាមានអ្វីៗទាំងអស់ សម្រាប់នារី។ គាត់តែងចេះលើកទឹកចិត្ត និងពោលពាក្យសរសើរទៅប្រពន្ធ នៅរឿងតូចតាចជាប្រចាំ ដូចជា៖ "ថ្ងៃនេះអូនពិតជាចម្អិនម្ហូបឆ្ងាញ់ ត្រូវមាត់បងមែនទែន? បងចូលចិត្ត!" ពេលឃើញប្រពន្ធស្អាត ស្លៀកពាក់សមសួន គាត់នឹងនិយាយថា " ប្រពន្ធ បងថ្ងៃនេះស្អាតណាស់" ... ពាក្យពេចន៍បែបនេះ គឺគ្រប់គ្រាន់ណាស់ ដើម្បីធ្វើឱ្យនារីៗ សប្បាយចិត្ត។

២. គេងឱបប្រពន្ធ

នេះហាក់ដូចជារឿងធម្មតាទេ ប៉ុន្តែតាមពិត វាជាតម្រូវការសម្រាប់ដៃគូស្នេហា។ ប្តីល្អ តែងរក្សាទំលាប់នេះជាមួយប្រពន្ធរបស់គាត់ជានិច្ច មិនថាគេងយប់ ឬគេងថ្ងៃ។

៣. គាត់តែងជួយមើលថែ កូន ៗជំនួសរាល់ពេលភិរិយារវល់ ឬហត់នឿយការងារ

ក្រៅពីស្រឡាញ់គ្នា ក្នុងអាពាហ៍ពិពាហ៍ នៅពេលចូលដល់ការមើលថែកូន គឺជារយៈពេលដ៏លំបាកបំផុត។ ស្វាមីល្អ តែងចេះជួយ និងយល់ទុក្ខធុរៈភរិយា​ មិនចេះប្រកាន់ខ្លួន ឬបែងចែកការងារផ្ទះ មើលកូនចៅ ជាបន្ទុករបស់ប្រពន្ធនោះទេ តែគាត់តែងដាក់ចិត្ត ដាក់កាយ ជួយភរិយាជានិច្ច។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី