វាសនាកើតមកដឹងតែធ្វើមេគេម្មង សម្រាប់អ្នកដែលកើតឆ្នាំទាំង ៣ នេះ
- 2021-02-07 01:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាសនាកើតមកដឹងតែធ្វើមេគេម្មង សម្រាប់អ្នកដែលកើតឆ្នាំទាំង ៣ នេះ
មានអំណោយផលជាអ្នកដឹកនាំគេ តាំងពីកំណើតតែម្ដងសម្រាប់អ្នកកើតឆ្នាំទាំង ៣ នេះ៖
Aries
Aries ជាប្រភេទមនុស្សដែលមានចិត្តក្លាហាន ហើយក៏មានមហិជ្ជតាដ៏ធំធេងថែមទៀត។ ពួកគេមិនជាប្រភេទមនុស្សដែលធ្វើអ្វីតាមតែចិត្ត មិនគិតគូរវែងឆ្ងាយនោះទេ។ មុនពេលសម្រេចចិត្តធ្វើអ្វីមួយនោះ អ្នកដែលកើតឆ្នាំនេះ មានការគិតគូរយ៉ាងជាក់លាក់ គ្រប់ជ្រុងជ្រោយល្អណាស់ ទោះជាមើលពីខាងក្រៅទៅមិនសូវជាខំប្រឹងក៏ពិតមែន។ ទោះជាពេលខ្លះមិនជោគជ័យគ្រប់រឿងក៏ពិតមែន តែក៏ក្លាហានក្នុងការទទួលការពិត មិនខាតពេលទៅពិបាកចិត្តយូរនោះទេ។ ភាគច្រើនក៏មានមនសិការផ្ទាល់ខ្លួនច្បាស់លាស់ខ្លាំងណាស់ មិនព្រោះតែលុយកាក់តិចតួចក៏អាចបោះបង់ចោលនោះទេ។
Scorpio
ចំពោះអ្នកដែលកើតឆ្នាំនេះ រវាងការងារ និង ជីវិតផ្ទាល់ខ្លួនមានការបែងចែកយ៉ាងដាច់ស្រាច់។ មិនថាជាការងារតូចតាចយ៉ាងណានោះទេ តែងតែធ្វើវាប្រកបដោយការយកចិត្តទុកដាក បំផុត។ គួបផ្សំនឹងសំណាងផងនោះ ការខិតខំប្រឹងប្រែងក្នុងការធ្វើការ និង រកស៊ីតែងតែទទួលបានភាគជោគជ័យជានិច្ច ដោយមានគោលដៅយ៉ាងច្បាស់លាស់សម្រាប់ខ្លួនឯង មិនចំនាយពេលអត់ប្រយោជន៏ទៅលើរឿងដែលមិនសំខាន់។ ជាពិសេសនៅពេលដែលត្រូវប្រថុយប្រថានច្រើន ពេលដែលមនុស្សគ្រប់គ្នាខ្លាចញញើត ជាពេលដែលអ្នកដែលកើតឆ្នាំនេះគិតថាជាឱកាសដ៏ធំបំផុតហើយសម្រាប់ខ្លួន។
Leo
Leo ភាគច្រើនជាមនុស្សដែលមានចិត្តនឹងធឹង ពូកែស៊ូក្នុងរឿងលំបាកៗ ហើយក្នុងជីវិតពួកគាត់នេះមិនដែលគិតចង់សម្រាកពីការរៀនសូត្រ ដោយគិតថាខ្លួនឯងចេះដឹងបានគ្រប់គ្រាន់ហើយទេនោះ។ ពេលដែលការងារមួយសម្រេចបានហើយ ក៏មិនចេះស្រណុកនៅមួយកន្លែងដើម្បីសោយសុខលើលទ្ធផលគាប់ប្រសើរនោះទេ ក៏ស្វែងរករឿងលំបាកៗផ្សេងទៀត ដើម្បីមកលុតដំខ្លួនឯង។ លក្ខណៈបែបនេះដែលធ្វើអោយអ្នកដែលកើតឆ្នាំនេះ សក្តិសមជាមេកើយគេបំផុតហើយ។