ចំណុចអវិជ្ជមានទាំង៥ ដែលធ្វើឱ្យប្តីរបស់អ្នកពីមនុស្សល្អទៅជាមនុស្សផិតក្បត់គ្រួសារបើអ្នកមិនប្រុងប្រយ័ត្នមុន

  • 2021-02-28 17:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតប្តីប្រពន្ធរស់នៅជាមួយគ្នាប្រៀបបីដូចជាអណ្តាតនិងធ្មេញ។ ប៉ុន្តែអ្នកក៏ត្រូវតែប្រុងប្រយ័ត្នពេលប្ដីនិងប្រពន្ធឈ្លោះគ្នាយូរពេកប្ដីប្រពន្ធអាចធុញទ្រាន់គ្នាបាន។ ពិសេសភាគីខាងប្រុសអាចលែងចង់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញបន្ទាប់ពីចប់ធ្វើការ។

ខាងក្រោមនេះជាចំណុចអវិជ្ជមានមួយចំនួនដែលស្រីៗ យើងគួរប្រុងប្រយ័ត្ន និងការពារទុកបើមិនចង់ជួបបញ្ហាព្រងើយកន្តើយដាក់គ្នាក្នុងគ្រួសារ៖

ការញៀនបណ្តាញសង្គម

ស្ត្រីដែលមានប្រាជ្ញាគួរតែទទួលស្គាល់សញ្ញារបស់ស្វាមីនាងអំពីការក្បត់នាងបានលឿននិងដឹងមុន។ បុរសដែលញៀន នឹងបណ្តាញសង្គមងាយនឹងចាញ់បោកភ្នែកការលោងលោមព្រោះនេះជាបរិយាកាសទាក់ទាញដែលជួយឱ្យពួកគេស្គាល់ក្មេងស្រីជាច្រើនដូច្នេះសូមប្រយ័ត្ន និងឧស្សាហ៍សង្កេត។

វិបត្តិជាមួយអាយុ

គ្រប់បុរសទាំងអស់ ពេលមានវិបត្តិ ការងារ ឬគ្រួសារគេតែងត្រូវការអ្នកស្រោចស្រង់លោងលោម។ បើអ្នកបណ្តោយឲ្យគាត់ចំនាយពេលខាងក្រៅច្រើនងាយលោតចូលក្នុងដៃរបស់ស្ត្រីម្នាក់ផ្សេងទៀត។ ដូច្នេះភរិយាមិនគួរចាកចេញពីប្តីក្នុងស្ថានភាពលំបាកនេះទេ អ្នកអាចនឹងស្តាយក្រោយក្នុងការស្តារគ្រួសាររបស់អ្នក។

ប្រពន្ធមានផ្ទៃពោះ និងសម្រាលកូន

នៅពេលប្រពន្ធមានផ្ទៃពោះភាគច្រើនបុរសមិនអាចបំពេញតំរូវការរបស់គាត់បានទេ។ ដូច្នេះវាងាយស្រួលក្នុងការក្លែងបន្លំនិងឆ្លៀតឱកាសលួចស៊ីក្រៅ។ ព្រោះពួកគេនឹងយកលេសមិនអាចគ្រប់គ្រងខ្លួនឯងបាន ដូច្នេះគេត្រូវធ្វើអ្វីដែលអាក្រក់បំផុតលាក់បាំងនៅពីក្រោយប្រពន្ធរបស់ពួកគេ បើសិនជាអ្នកមិនរកវិធីជួយសម្រួលបានខ្លះ។

ស្វាមី និងភរិយាតែងតែមានទំនាស់

ត្រូវចាំនៅពេលប្ដីនិងប្រពន្ធឈ្លោះគ្នាគ្រប់ពេល ឬយូរពេកប្ដីនឹងធុញទ្រាន់ប្រពន្ធ។ ពួកគេលែងចង់ត្រឡប់ទៅផ្ទះរបស់ពួកគេ និងសំបូរលេសភូតកុហកច្រើនជាប់នេះជាប់នោះមិនចំនាយពេលសម្រាប់គ្រួសារ។ បើសិនជាអ្នកមិនរកវិធីដោះស្រាយបញ្ហារួមជាមួយគ្នាដើម្បីសុមភមង្គលគ្រួសារ នឹងធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរក្លាយជាការជាប់គាំងហើយជំរុញឱ្យបុរសរកមនុស្សទីបីជាមិនខាន។

បុរសមានលុយ និងសិទ្ធិ

វាជាកាពិតសាកល្បងរៀបសង្កេតពីអាកប្បកិរិយាបុរសនៅពេលពួកគេមានគេនឹងកែប្រែអារម្មណ៍។ ព្រោះបុរសមានលុយនិងអំណាចនៅក្នុងដៃវាពិបាកណាស់ក្នុងការរក្សាបេះដូងនិងរាងកាយរបស់ពួកគេដោយសារតែមានការល្បួងជាច្រើនអូសទាញឱ្យខ្លួនគេផិតក្បត់។ទោះបីគាត់ធ្វើអ្វីខុសជាមួយប្រពន្ធនិងកូនក៏ដោយគឺមិនដែលសារភាពថាគាត់បានធ្វើខុសទេ។

ផ្ទុយទៅវិញពួកគេប្រើសិទ្ធបកមកស្តីបន្ទោសប្រពន្ធហើយលើកនិយាយពីអ្នកក្រៅល្អជាងគ្រួសារ ឬឈានដល់ការលះលែង ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី