កាន់តែស្និទ្ធស្នាលជាមួយគ្រួសារនិងបងប្អូន ដោយទង្វើ៣យ៉ាងក្នុងទិវានៃក្តីស្រលាញ់
- 2021-02-07 23:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែស្និទ្ធស្នាលជាមួយគ្រួសារនិងបងប្អូន ដោយទង្វើ៣យ៉ាងក្នុងទិវានៃក្តីស្រលាញ់
ក្នុងទិវានៃក្តីស្រលាញ់ខាងមុខនេះ ការបង្ហាញពីទំហំចិត្តជូនចំពោះអ្នកមានគុណ គឺពិតជាមានន័យណាស់។ ខាងក្រោមនេះ ជាសកម្មភាពដែលអ្នកគួរធ្វើជូនអ្នកមានគុណ ឬសាច់ញាតិបងប្អូនដើម្បីបង្កើតក្តីស្រលាញ់ និងភាពស្និទ្ធស្នាលទ្វេដង។
១. និយាយពាក្យថាស្រលាញ់ទៅកាន់អ្នកមានគុណ
ពាក្យថាស្រលាញ់ ថ្វីត្បិតមានត្រឹម២ម៉ាត់ តែអត្ថន័យវិញគឺជ្រាលជ្រៅបំផុត។ សម្រាប់អ្នកជាកូន គួរតែនិយាយពាក្យនេះទៅកាន់អ្នកមានគុណក្នុងទិវានៃក្តីស្រលាញ់ ដើម្បីជាការបង្ហាញពីទំហំដួងចិត្តរបស់អ្នក។ ត្រឹមពាក្យសម្តីពីរម៉ាត់នេះ គឺអាចធ្វើឲ្យម្តាយឪពុករបស់អ្នកសើចញញឹមបានពេញមួយថ្ងៃ ឬស្ទើរពេញមួយជីវិតក៏ថាបាន។
អីលូវនេះ កញ្ញា កំពុងរៀបចំកម្មវិធីសំណេរផ្ទាល់ដៃសម្រាប់ប្រិយមិត្ត ដែលចង់ចូលរួមដើម្បីបង្ហាញក្តីស្រលាញ់ទៅអ្នកណាម្នាក់។ អ្នកឈ្នះរង្វាន់លេខ ១ នឹងទទួលបានប្រាក់ ២០០ដុល្លារ រួមនឹងលិខិតសរសើរ។ សម្រាប់អ្នកបានចូលរួម ៩៩នាក់ផ្សេងទៀត នឹងមានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១០ដុល្លា ក្នុងម្នាក់ៗផងដែរ។
ចុចត្រង់នេះដើម្បីចូលរួមមាន៖ សូមផ្ញើមកកាន់ប្រអប់សារ នៃទំព័រហ្វេសប៊ុក Kanha ដោយចុចត្រង់នេះ Inbox!
២. ទិញអំណោយជូនអ្នកមានគុណ
អំណោយដែលអ្នកគួរទិញអាចជាអាហារសុខភាព ភេសជ្ជៈប៉ូវកម្លាំង សម្លៀកបំពាក់ … ជាដើម។ នេះបង្ហាញពីការដឹងគុណដល់អ្នកមានគុណដែលខំចិញ្ចឹមបីបាច់ថែរក្សាអ្នកអស់ពេលយូរណាស់មកហើយ។ ពិសេសនោះ បើអ្នកបាននៅគក់ច្របាច់ ឬងូតទឹកជូនលោកទាំងពីរ កាន់តែល្អប្រសើរ។
៣. ចម្អិនម្ហូបអាហារជូនលោកទាំងពីរ
ក្នុងថ្ងៃដ៏ពិសេសបែបនេះ អ្នកគួរមានម្ហូបអាហារដែលចម្អិនដោយផ្ទាល់ដៃរបស់អ្នក។ នេះបង្ហាញពីក្តីស្រលាញ់ និងការសាងអនុស្សាវរីយ៍ដ៏មានន័យសម្រាប់លោកទាំងពីរ។
ទង្វើសាមញ្ញទាំងប៉ុន្មានខាងលើ បើអ្នកអាចធ្វើរាល់ថ្ងៃចំពោះលោកទាំងពីរបាន គឺពិតជាមានន័យណាស់។ កុំធ្វើត្រឹមមួយថ្ងៃ រួចក៏បាត់ស្ងាត់រហូត អ្នកគួរបន្តធ្វើរឿងល្អៗចំពោះអ្នកមានគុណទាន់ដង្ហើមលោកនៅមាន៕