របៀបដែលអ្នកក្ដាប់ដៃ អាចបង្ហាញថាអ្នកជាមនុស្សបែបណាបាន

  • 2021-03-12 20:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតាអ្នកអាចនឹងក្ដាប់ដៃបានចំនួន ៣ របៀបខុសៗគ្នា ហើយប្រភេទទាំង ៣ នេះអាចយកមកបកស្រាយបានពីអត្តចរិតអ្នកបាន តាំងពីរបៀបដែលអ្នកដោះស្រាយបញ្ហា និង មនុស្សដែលអ្នកចូលចិត្តរាប់អានជាដើម។

១. របៀបទី ១

បើសិនជាអ្នកមានទម្លាប់ក្ដាប់ដៃបែបនេះនោះ អ្នកមានការគិតគួរពីអារម្មណ៏អ្នកដទៃជាពិសេសបើសិនជាការសម្រេចចិត្តអ្នកមានជាប់ទាក់ទងនឹងមនុស្សជុំវិញខ្លួន។ អ្នកជាប្រភេទមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានរបៀវរៀបរយល្អ ពេលខ្លះអ្នកអាចនឹងមើលទៅរួសរាយ និង បានសម្ដី តែមានពេលខ្លះអ្នកក៏មិនចូលចិត្តអោយអ្នកដទៃដឹងពីអ្នកច្រើនពេកនោះទេ។ បើសិនជាធ្វើអ្វីមួយ អ្នកចង់ឃើញផលភ្លាមៗ មិនចង់ចាំយូរនោះទេ។ តែអ្នកគួរតែប្រុងប្រយ័ត្នបន្តិច ព្រោះអ្នកអាចនឹងត្រូវគេយកខ្សែលើ និង គោលបំណងមិនល្អដែលអ្នកដទៃអាចនឹងមានលើអ្នក។

២. របៀបទី ២

អ្នកតែងក្ដាប់ដៃបែបនេះច្រើនជាប្រភេទមនុស្សដែលមានទេពកោសល្យខ្ពស់ពីកំណើត មានមន្ដស្នេហ៏ និង ភាពទាក់ទាញ។ របៀបដែលអ្នកក្ដាប់ដៃនេះអាចបកស្រាយបានថា អ្នកមិនចូលចិត្តលាក់បាំងរឿងដែលមាននៅក្នុងចិត្តនោះទេ មានអ្វីក៏បញ្ចេញអោយគេដឹងភ្លាមៗ។ អ្នកមានគោលដៅ និង មហិជ្ជតាយ៉ាងធំធេងក្នុងជីវិត ហើយអ្នកអាចនឹងកំពុងតែធ្វើដំណើរដើម្បីសម្រេចបាននូវគោលដៅទាំងនោះ ដោយមិនអោយអ្នកណាដឺងនោះទេ អាចមកពីអ្នកមិនមានអារម្មណ៏ថាទុកចិត្ត ហើយយល់ថាគេប្រហែលជាមិនគិតដូចជាអ្នកនោះទេ អញ្ចឹងហើយអ្នកតែងសម្ងំ ប្រឹងប្រែងយ៉ាងស្ងៀមស្ងាត់ ដោយទុកអោយភាពជោគជ័យអ្នកជាភស្តុតាង។

៣. របៀបទី ៣



អ្នកជាមនុស្សដែលមិនសូវចេញម៉ាត់ក ប៉ុន្មាននោះទេ ព្រមទាំងអៀនប្រៀនច្រើនថែមទៀតផង។ អ្នកមិនចូលចិត្តអោយគេដឹងពីចិត្តគំនិត និង អារម្មណ៏របស់អ្នកនោះទេ លើកលែងតែមនុស្សមួយចំនួនតូចដែលអ្នកទុកចិត្តប៉ុណ្ណោះ។ សមត្ថភាពពិសេសរបស់អ្នកគឹក្នុងការមើលមនុស្ស ហេតុនេះហើយអ្នកមិនចូលចិត្តអោយមនុស្សច្រើនចូលចិត្តមកក្នុងជីវិតអ្នកនោះទេ ដោយពេលដែលអ្នកសម្លឹងមើលទៅឃើញសុទ្ធតែប្រភេទមនុស្សដែលមានមុខពីរ មិនមានចិត្តស្មោះត្រង់។ មានពេលខ្លះអ្នកក៏ចូលចិត្តជជែកគ្នាដែរ តែបែបដែលទាមទារអោយមានការត្រិះរិះពិចារណា មិនមែនបែបដែលសួរសុខទុក្ខគ្នាបែបធម្មតាៗ នោះ។

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម
អត្ថបទថ្មី