Laura Mam ខកចិត្តជាខ្លាំង ករណីផ្ទុះហិង្សាលើស្រ្ដី ក្រោយទិវានារីអន្តរជាតិ ចប់មិនបានប៉ុន្មានថ្ងៃ

  • 2021-03-16 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សិល្បៈការិនីកញ្ញា Laura Mam បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ មិនបានប៉ុន្មានថ្ងៃក្រោយទិវានារីអន្តរជាតិ មានរឿងអវិជ្ជមានជាច្រើនបានកើតឡើងលើស្ត្រី។

កញ្ញា បានសសេរបន្តថា៖ នាងខ្ញុំពិតជាមានការខកចិត្តជាខ្លាំង ដែលបានឃើញករណីអំពើហិង្សានៅក្នុងគ្រួសារមួយ កើតឡើងទៅលើស្ដ្រី ដែលជាប្រពន្ធ និងជាម្ដាយ រួមជាមួយការ បកស្រាយដែលពោរពេញទៅដោយការដោះសារ និងទំលាក់កំហុសស្ទើរទាំងស្រុងទៅកាន់ស្ត្រី ដែលកំពុងជាជនរងគ្រោះ។

អនុញ្ញាតអោយនាងខ្ញុំ និយាយដោយស្មោះ អោយអស់ពីចិត្ត ការធ្វើអំពើហិង្សា (បើទោះជាតូចក្តី ធំក្តី ឬ ក្នុងរូបភាពបែបណាក៏ដោយ) គឺជារឿងមិនអាចទទួលយកបាននោះទេ ហើយពិសេស គឺមិនគួរកើតឡើងទាល់តែសោះ ចំពោះសមាជិកណាមួយក្នុងគ្រួសារ មិនថាជាស្ត្រី ឬបុរស។ អំពើហឹង្សា គឺពិតជាការដកកំហឹង និងការឈឺចាប់ផ្ទាល់ខ្លួនរបស់អ្នក មកលើមនុស្សម្នាក់ទៀត។ ទោះក្នុងកាលៈទេសៈណាមួក៏ដោយ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍អ្នកបាន សូមដើរចេញ ការវាយតប់ មិនគួរជាជំរើសនោះឡើយ ហើយបើថាស្រលាញ់ទៀត វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការការពារមនុស្សជាទីស្រលាញ់របស់អ្នកពីខ្លួនអ្នក។ ម្តងទៀត ហើយលឺៗ៖ «អំពើហឹង្សាមិនមែនជាជំរើស និងមិនអាចជារឿងដែលលើកលែងបានទេ!!»៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី