ឧបមាថាអ្នកវង្វេងផ្លូវ តើអ្នកនឹងសុំជំនួយពីផ្ទះមួយណា?

  • 2021-03-22 18:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទះដែលអ្នកជ្រើសរើសសុំអោយជួយអាចបញ្ជាក់យ៉ាងច្បាស់ថា អ្នកជាមនុស្សបែបណា៖

ផ្ទះទី ១

បើសិនជាអ្នកជ្រើសរើសទៅពឹងពាក់ផ្ទះទីមួយ អ្នកជាមនុស្សដែលមានភាពវៃឆ្លាត ចេះគិតគូរ និង ចេះសម្របខ្លួនទៅតាមកាលះទេសះបានយ៉ាងងាយ។ អ្នកងាយស្រួលនឹងចងមិត្តជាមួយអ្នកដទៃជាខ្លាំង មិនថាជាមនុស្សប្រភេទណានោះទេ។ គុណសម្បត្តិធំបំផុតរបស់អ្នកនោះ គឺអ្នកអាចសង្កេតកាយវិការ និង ចរិតឬកពាអ្នកដទៃ សូម្បីតែសម្ដី និង កាយវិការតិចតួចក្ដី។ នៅក្នុងចំនោមក្រុមមិត្តភក្តិ អ្នកអាចជាបុគ្គលដែលមានប្រជាប្រិយជាងគេ ព្រោះតែភាពវៃឆ្លាតរបស់អ្នកនេះតែម្ដង។ អ្នកក៏មានសមត្ថភាពក្នុងការរកលុយកាក់ ផ្គត់ផ្គង់បានយ៉ាងល្អថែមទៀត។

ផ្ទះទី ២

អ្នកមានភាពវៃឆ្លាតរឿងចំណេះដឹងទូទៅ មិនចាញ់នរណានោះទេ តែទាស់ត្រង់ថាភាពវៃឆ្លាតខាងផ្លូវអារម្មណ៏នេះមិនសូវមានទៅវិញ។ អ្នកមិនសូវជាមានមិត្តភក្តិច្រើន មនុស្សភាគច្រើនគិតថាអ្នកឯកាខ្លាំងណាស់ តែតាមពិតទៅអ្នកពេញចិត្ត មិនមានអារម្មណ៏ថាស្ងប់ចិត្តបំផុតហើយពេលបាននៅម្នាក់ឯង។ ការរស់នៅបែបនេះអាចអោយអ្នកមានអារម្មណ៏ស្ងប់សុខបាន ដោយមិនចាំបាច់គិតមុខគិតក្រោយថាអ្នកដទៃគិតថាអ្នកជាមនុស្សបែបណានោះ។ ជីវិតមនុស្សវាធម្មតាទេ ដែលពេលខ្លះជួបរឿងមិនសមបំណង តែមិនប្រាកដថាវាសុទ្ធតែនាំមកនូវទុក្ខលំបាកដល់អ្នកនោះទេ។

ផ្ទះទី ៣

អ្នកជាមនុស្សសាមញ្ញណាស់ ដែលពេលខ្លះធ្វើអោយដទៃគិតថាអ្នកជាមនុស្សឆោតល្ងង់ តែតាមពិតទៅ វាព្រោះតែអ្នកជាមនុស្សដែលមានសន្តានចិត្តល្អ មិនសូវជាចាប់អារម្មណ៏ និង អោយរឿងមិនល្អមកតាមរំខានអារម្មណ៏អ្នកងាយៗនោះទេ។ ពេលខ្លះអ្នកអាចនឹងមានចរិតរឹងរូស ដូចកូនក្មេងអញ្ចឹង ដែលធ្វើអោយមនុស្សដែលស្រលាញ់អ្នកខូចចិត្តដោយសារមិនតិចដងនោះទេ។

ផ្ទះទី ៤

អ្វីដែលអ្នកប្រាថ្នាចង់បានបំផុតនៅក្នុងជីវិតនេះ គឺរស់នៅដោយសាមញ្ញ មិនចាំបាច់ត្រូវបង្ហាញអ្នកដទៃពីចិត្តគំនិត និង អ្វីដែលអ្នកចង់ធ្វើអោយគេឯងបានដឹងនោះទេ។ មនុស្សភាគច្រើនតែងមានអារម្មណ៏ដឹងគុណចំពោះទង្វើដែលអ្នកបានធ្វើលើពួកគេទាំងប៉ុន្មានណាស់។ តែត្រូវចាំថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសក្តិសមនឹងទទួលបានចិត្តធម៌របស់អ្នកនោះទេ កុំបណ្ដោយអោយអ្នកដទៃមកកេងចំនេញលើសេចក្ដីល្អរបស់អ្នកអោយសោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម
អត្ថបទថ្មី