មានអារម្មណ៍មិនសប្បាយចិត្ត តែមិនអាចទៅណាឆ្ងាយបាន ចូរអ្នកធ្វើរឿង៤យ៉ាងនេះនៅផ្ទះ

  • 2021-04-17 18:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាពេលបច្ចុប្បន្ននេះ មានមនុស្សមិនតិចឡើយមានការព្រួយបារម្ភដោយ​សារតែការរាតត្បាត​នៃជំងឺ​កូរ៉ូណា​ទូ​ទំាង​ពិភពលោក។ នៅពេល​ជួបរឿងបែបនេះ ច្បាស់ណាស់ថាមនុស្សគ្រប់រូបមានការតក់​ស្លុតនិងផល​អវិជ្ជ​មាន​យ៉ាង​ខ្លំាង​មើលការរស់នៅ ពិសេសគឺសុខភាពផ្លូវចិត្ត។ ហេតុដូចនេះ ដើម្បីចៀសវាង​ការមិន​សប្បាយ​ចិត្តនិង​ចាក​ចេញ​ពីភាពក្រៀមក្រំ ចូរអ្នកធ្វើរឿង៤យ៉ាងនេះនៅផ្ទះ ក្នុងករណីអ្នកមិនធ្វើដំណើរកម្សាន្ត។ រឿង៤យ៉ាង​នោះ​រួមមាន៖

១. ជជែកជាមួយមិត្តភ័ក្តិ

ជាការពិតណាស់ នៅពេលមានរឿងមិនសប្បាយចិត្ត ប្រសិនបើអ្នកមិនអាចប្រាប់ដល់គ្រួសារ តែអ្នកនៅតែ​មាន​អ្នក​ប្រឹក្សា​យោបល់នោះគឺជាមិត្តភ័ក្តិរបស់អ្នកផ្ទាល់តែម្តង។ អ្នកអាចបើកចិត្តឲ្យ​ទូលាយរួចបរិយាយ​ប្រាប់​មិត្ត​ជិតស្និទ្ធ​របស់អ្នកអំពីកង្វល់និងអារម្មណ៍​អវិជ្ជមានទំាង​ឡាយណា​ដែលលាក់ក្នុងចិត្តអ្នកចេញមកឲ្យអស់។ បន្ទាប់​ពីនោះ អ្នកអាចនឹងទទួល​បានដំបូន្មានល្អៗពីមិត្តអ្នក ធ្វើដូចនេះអ្នកនឹងបានធូរស្បើយជាក់ជាមិនខាន។

២. អានសៀវភៅ

ការអានសៀវភៅជួយឲ្យអ្នកផ្ចង់អារម្មណ៍បានល្អពេលនៅម្នាក់ឯង។ ដូច្នោះហើយអ្នកគប្បី​អានសៀវភៅ​ប្រភេទ​ណា​ដែលជួយដាស់ការគិតរបស់អ្នកនិងជំនួយស្មារតីអ្នក។ នៅពេលដែលអ្នកមានពេលស្ងប់ស្ងាត់ហើយ អ្នក​នឹង​មាន​ពេលផ្ចង់អារម្មណ៍​និងអាចរកដំណោះស្រាយផ្សេងៗបាន។

៣. ធ្វើលំហាត់ប្រាណ

តើអ្នកដឹងទេថាអរម៉ូន Endorphin អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ? នោះក៏ព្រោះតែអំឡុង​ពេលធ្វើ​លំ​ហាត់​ប្រាណ វាបញ្ចេញអរម៉ូន​ប្រភេទនេះ​ហើយជួយអ្នក​ឲ្យមាន​ក្តីសប្បាយរីករាយ​និងកម្សាន្ត​អារម្មណ៍រ​យៈ​ពេល​ខ្លី។ ដូច្នោះហើយ នៅពេលធ្វើលំហាត់ប្រាណផ្សេងៗ រាល់ក្តីបារម្ភ​ទំាងឡាយ​នឹងត្រូវបាន​ទុក​មួយឡែក ជួយ​ឲ្យ​រាងកាយអ្នកបានសម្រាកស្រួល។

៤. បង្កើតបរិយាកាសឲ្យខ្លួនឯងរវល់

អ្នកអាចធ្វើឲ្យខ្លួនឯងសើចសប្បាយបានតាមរយៈការមើលរឿងភាគ មើលវីដេអូកំប្លែង នៅលើ​ប្រព័ន្ធអ៊ីន​ធើ​ណែត​ផ្សេងៗបាន។ វាជារឿងដ៏ល្អប្រសើរដែលធ្វើ​ឲ្យខ្លួនអ្នកមានការរំសាយអស់​ទុកកង្វល់​និងមាន​ស្នាម​ញ​ញឹម​ជាថ្មី។ ដូច្នោះហើយ បើសិនជាអាចចូរធ្វើ​ឲ្យខ្លួនអ្នករវល់តាមរយៈ​សកម្មភាព​ផ្សេងមាន​ប្រយោជន៍បាន​នៅ​ពេល​អ្នក​មានអារម្មណ៍មិនសូវសប្បាយចិត្ត៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ហេតុផលទាំង ៤ យ៉ាងដែលធ្វើអោយអ្នកនៅតែមានអារម្មណ៏ថាឯកកោ ទោះមានមនុស្សជុំវិញខ្លួនយ៉ាងណាក្ដី

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម
អត្ថបទថ្មី