កុំទុកយូរ! បើមានសញ្ញាទាំងនេះ ស្ត្រីមានផ្ទៃពោះត្រូវប្រញាប់ជួបពេទ្យជំនាញ ឬតេស្តកូវីដជាបន្ទាន់

  • 2021-07-06 01:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈការរាលដាលនៃជំងឺកូវីដ ១៩ នៅតែបន្ត យើងគ្រប់គ្នាចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន។ ក្នុងនោះស្ត្រីមានផ្ទៃពោះគឺរឹតតែបង្កើនការការពារខ្លួន ហើយបើពាក់ព័ន្ធនឹងទីតាំងដែលមានជំងឺកូវីដ ១៩ តាមការប្រកាសរបស់ក្រសួង ឬមានសញ្ញាសង្ស័យសូមប្រញាប់ធ្វើតេស្តជាបន្ទាន់។

មានករណីស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បើតាមគណនីហ្វេសប៊ុក Julina Kunthea បានសរសេររៀបរាប់ថា៖

ស្ត្រីមានផ្ទៃពេាះគ្រប់ខែ! គាត់ថាផ្តាសាយ ៦ ទៅ ៧ ថ្ងៃហើយ ។ ដល់បន្ទាប់មកដូចក្អក ហត់ ហត់ ដូចខ្លាំងជាងផ្តាសាយ ។ គ្រូពេទ្យធ្វើតេស្ត : បងហេតុអ្វីមិនប្រញាប់មកពេទ្យ សម័យកូវីដផងធ្វើតេសចេាលមួយទៅបងទំនុកចិត្ត ឆាប់ដឹងលទ្ធផលឆាប់បានព្យាបាល។​

អ្នកជំងឺ : ខ្ញុំរកទៅធ្វើតេស្តដែរនឹង តែគេថាកុំធ្វើផ្តាសាយធម្មតាក៏មើលឃើញចេញកូវីដដែរ ។ ដល់ទុកយូរ យូរទៅក្អកខ្លាំង និង ហត់ហត់ទៅលេាកគ្រូ ទើបដាច់ចិត្តមកធ្វើតេស្ត។

លទ្ធផលចេញមក : វិជ្ជមាន

ហេតុអ្វីបានទុកដល់ក្អកខ្លាំង ហត់ហើយទើបមកពេទ្យ ។ ក្នុង Facebook ប៉ុន្មានអាទិត្យចុងក្រេាយនេះឃើញគេបង្ហេាះមិនក្រេាម ៥ នាក់ទេដែលស្ត្រីពេាះធំបានស្លាប់ដេាយសារជំងឺ កូវីដ ១៩ នេះ ។ មកដល់ពេទ្យស្ថានភាព ស្រាល ស្រាលមិនប្រាកដថាមើលជាផង ហើយយើងមានផ្ទៃពេាះទៀតទុកដល់ក្អក ហត់ខ្លាំងហើយ តើសង្ឃឹមអ្វីទៅ ? ហេតុអ្វីពេទ្យមិនជឿ ទៅជឿអ្នកលេង Facebook មួយចំនួនតូចដែលបង្ហេាះបំពុលសង្គមថាផ្តាសាយក៏តេស្តចេញកូវីដដែរ។ ដល់យើងទុកខ្លួនអែងដល់ធ្ងន់ហើយ តើពួកដែលបង្ហេាះ បំពុលនឹងមានចេញមុខមកសង្គ្រេាះបងប្អូនទេ ?

សូមមេត្តាពិចារណាថ្លឹងថ្លែង ករណីបងប្អូនក្អក ក្តៅខ្លួន សញ្ញាស្រដៀងផ្តាសាយចឹង សង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស ឆាប់បានដឹងទាន់ពេលវេលា ឆាប់បានព្យាបាល បងប្អូនរវល់តែជឿគេ ទុកខ្លួនអែងដល់ធ្ងន់ហើយ ដល់ស្លាប់បាត់បង់ជីវិតគឺជាយើង ហើយចំលងដល់បងប្អូនកូនចៅ ឪពុកម្តាយចាស់ ចាស់ ក្នុងផ្ទះទៀតក៏ ជាយើង ។ សូមមេត្តារក្សាខ្ជាប់ខ្ជួននូវ “ ៣កុំ ៣ការពារ “

ប្រភព៖ គណនីហ្វេសប៊ុក Julina Kunthea

ចុចអានបន្ត៖ លម្អិតពីតេស្ត៍រហ័សរកមេរោគកូវីដ បើអ្នកឈឺផ្តាសសាយធម្មតាបង្ហាញលទ្ឋផលយ៉ាងណា

អត្ថបទពេញនិយម
អត្ថបទថ្មី