៥ វិនាទីដែលបុរសតែងចំណាយពេលគិតលើមនុស្សស្រី ពេលជួបគ្នាលើកដំបូង

  • 2021-07-17 07:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ពិត​ណាស់ ​ចំណាប់​អារម្មណ៍​ដំបូង​គឺ​សំខាន់​ណាស់ ​​ដែល​អ្នក​ខ្លះ​គ្រាន់​តែ​ជូប​គ្នា​ភ្លាម ​ក៏​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​តែ​ម្តង ​តែ​ខ្លះ​វិញ ​មិន​ទាន់​ស្គាល់​គេ​ច្បាស់​ផង ​បែរ​ជា​មិន​ចូល​​ចិត្ត​គេ​ទៅ​វិញ។

ចរិត​មនុស្ស​ប្រុស ​ចូល​ចិត្ត​សម្លឹង​មនុស្ស​ស្រី​នៅ​ពេល​បាន​ជួប​លើក​ដំបូង ហើយ​គាត់​អាច​នឹង​ចំណាយ​ពេល​​ត្រឹម​៥​វិនាទី​ ក្នុង​ការ​វិនិច្ឆ័យ​មក​លើ​អ្នក។​​​

​១. ចំណុច​ចាប់​អារម្មណ៍ដំបូង​​ដែល​បុរស​សង្កេត​លើ​មនុស្ស​ស្រី ​គឺ​ស្នាម​ញញឹម​នៅ​លើ​មុខ​របស់​នាង។ ​ដូច្នេះ​ហើយ ​ស្នាម​ញញឹម​គឺ​ជា​ចំណុច​ទាក់​ទាញ​មុន​គេ​ក្នុង​កែវ​ភ្នែក​បុរស​មក​លើ​មនុស្ស​ស្រី។

២. ​​ចំណុច​ចាប់​អារម្មណ៍​បន្ទាប់ ​គឺ​ស្ទីល​ស្លៀក​ពាក់ ដែល​គាត់​យល់​ថា​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​បុគ្គលិក​លក្ខណៈ​របស់​​មនុស្ស​ស្រី​។ ចំណុច​នេះ ​មនុស្ស​ប្រុស​អាច​ចាប់​អារម្មណ៍​លើ​មនុស្ស​ស្រី​ច្រើន​ជាង ​៥​វិនាទី ​ប្រ​សិន​បើ​នាង​​មាន​ស្ទីល​​រស​និយម​តែង​ខ្លួន​ប្រហាក់​ប្រហែល​នឹង​រូប​គាត់​ដែរ។

៣. ចំណុច​ចុង​ក្រោយ ​គឺ​ភាព​ឆ្លាត​វៃ និង​ទង្វើ។ ​​តើ​អ្នក​ជឿ​ឬ​អត់​ថា ​​​នៅ​ពេល​ជួប​​មនុស្ស​ស្រី​ដំបូង ​​បុរស​អាច​មើល​ឃើញ​ចំណុច​នេះ​បាន​ត្រឹម​រយៈ​ពេល​៥​វិនាទី? ព្រោះ​គាត់​អាច​សង្កេត​មើល​ពី​បុគ្គលិក​លក្ខណៈរបស់​អ្នក​បាន​ថា ​អ្នក​ជា​មនុស្ស​ខ្ជិល​ច្រអូស ​ឬ​ឧស្សាហ៍​ព្យាយាម ​ជា​មនុស្ស​ឆ្លាត​វៃ ​ឬ​​​យឺត​​យ៉ាវ​​បាន។

​ឥលូវ​នេះ ​អ្នក​ដឹង​ហើយ​មែន​ទេ​ថា ​​រយៈ​ពេល​៥​វិនាទី​ដំបូង ​តើ​បុរស​សញ្ជឹង​គិត​ពី​អ្នក​លើ​អ្វី​ខ្លះ?ដូច្នេះ ​អ្នក​គួរ​ត្រៀម​ខ្លួន​ឲ្យ​ហើយ លើ​ចំណុច​ខាង​លើ ដើម្បី​ក្លាយ​ជា​មនុស្ស​ស្រី​មាន​ភាព​ទាក់​ទាញ​គ្រប់​ពេល​វេលា​៕​​

ប្រភព៖ gangbeauty ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី