អ្នកគាំទ្រខ្លោចចិត្តព្រោះសែនព្រះខែឆ្នាំនេះ កូនស្រី Yang Mi គ្មានទាំងឪពុក គ្មានទាំងម្ដាយក្បែរ
- 2021-09-22 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រខ្លោចចិត្តព្រោះសែនព្រះខែឆ្នាំនេះ កូនស្រី Yang Mi គ្មានទាំងឪពុក គ្មានទាំងម្ដាយក្បែរ
មនុស្សជាច្រើនបានដាក់សំនួរទៅកាន់អតីតប្ដីប្រពន្ធកំពូលតារាសម្ដែងចិន Yang Mi និង Harwick Lau ថាប្រឹងរកលុយធ្វើអ្វីបើមិនអាចផ្ដល់ភាពកក់ក្ដៅឲ្យកូនបាន។ ថ្ងៃបុណ្យសែនព្រះខែនៅប្រទេសចិនគឺត្រូវបានចាត់ទុកថាជាបុណ្យធំមួយ ហើយគឺជាឱកាសសម្រាប់សមាជិកគ្រួសារជួបជុំគ្នា ដោយមនុស្សជាច្រើននឹងសម្រាកពីការងារដើម្បីធ្វើដំណើរទៅស្រុកជួបជុំគ្រួសារ។ ដូចនេះហើយ ក្មេងៗដែលមានឪពុកម្ដាយធ្វើការនៅទីក្រុងគឺតែងតែទន្ទឹងរង់ចាំថ្ងៃបុណ្យនេះជានិច្ច។
យ៉ាងណាក្ដី ខុសពីក្មេងដទៃ ដែលមានឪពុកម្ដាយធ្វើការនៅទីក្រុង ហើយនៅតែឆ្លៀតត្រលប់មកផ្ទះដើម្បីមើលកូននោះ កូនស្រីរបស់កំពូលរតារាសម្ដែងស្រី Yang Mi និង Harwick Lau គឺរស់នៅទីក្រុងស្រាប់ជាមួយឪពុក តែបែរជាមិនអាចនៅក្បែរប៉ាម៉ាក់ខ្លួន នៅថ្ងៃបុណ្យលេងចង្កៀងគោមនេះទៅវិញ។
ជាក់ស្ដែង នៅពេលទទួលបទសម្ភាសន៍ពីអ្នកកាសែត លោក Liu Dan ពុកក្មេករបស់តួរឿង និស្ស័យស្នេហ៍ទេវតាបីជាតិ បានប្រាប់ថា សែនព្រះខែឆ្នាំ Noemie កូនរបស់តារាទាំង២ គឺមិនមានវត្តមានរបស់ឪពុកម្ដាយឡើយ ដោយមានតែយាយតានៅលេងជាមួយ។
តាមនោះដែរ Harwick Lau បានទទួលថតរឿងថ្មីហើយ ដូចនេះហើយ នឹងចំណាយពេលនៅកន្លែងថតរឿងជាប់ មិនត្រលប់មកផ្ទះវិញឡើយ រីឯម្ដាយវិញកំពុងនៅចិនដីគោក បើមកត្រូវចត្តាឡីស័ក ដូចនេះក៏មិនអាចមកមើលកូនបានដូចគ្នា។
ក្រោយពេលឃើញការចែករំលែកបែបនេះ ទស្សនិកជនជាច្រើនបានសម្ដែងការមិនពេញចិត្តចំពោះការចិញ្ចឹមកូនរបស់ សិល្បករទាំង២ ដោយពួកគេបានលើកឡើងថា អ្នកទាំង២យកការងារជាស្នូលខ្លាំងពេក រហូតដល់ទុកកូននៅម្នាក់ឯង ហើយទ្រព្យដែលពួកគេរកបាននេះមិនអាចបំពេញក្ដីស្រលាញ់ឲ្យកូនរបស់ពួកគេបានឡើយ៕