វិធីសាមញ្ញ៤យ៉ាង ដើម្បីជួយកូនអ្នកសិក្សាបានល្អដោយមិនបាច់បង្ខំ
- 2021-10-21 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាមញ្ញ៤យ៉ាង ដើម្បីជួយកូនអ្នកសិក្សាបានល្អដោយមិនបាច់បង្ខំ
មានវិធីជាច្រើនដែលប៉ាម៉ាក់គួរជ្រើសយកមកប្រើដោយមិនប្រើការបង្ខិតបង្ខំ ដើម្បីជួយកុមារឱ្យសិក្សាបានល្អ។ ខាងក្រោមនេះគឺជាវិធីងាយៗដែលប៉ាម៉ាក់គួរតែសាកល្បងធ្វើ ដើម្បីជួយដល់កូនៗ ចៀសវាងការបង្ខំ៖
១. ទទួលយកសមត្ថភាពពិតរបស់កូនអ្នក
មុនឆ្នាំសិក្សាថ្មី ម្តាយមិនគួរកំណត់គោលដៅខ្ពស់ពេកឱ្យកូនៗ របស់ពួកគេដូចជា៖ អ្នកមិនគួរនិយាយថា ត្រូវឲ្យកូនក្លាយជាសិស្សកំពូលដែលរៀនពូកែជាងគេ និងនិទ្ទេសល្អគ្រប់ពេលនោះឡើយ។ ។ ព្រោះប៉ាម៉ាក់ត្រូវដឹងកុមារគ្រប់រូបមានការរីកចម្រើនតាមរបៀបខុសៗគ្នា។ ការសង្កត់ធ្ងន់លើគោលដៅច្រើនពេក ឬការប្រៀបធៀបសមត្ថភាពកូនរបស់អ្នកទៅនឹងកុមារដទៃទៀត នឹងធ្វើឱ្យកូនអ្នកមានអារម្មណ៍តានតឹង ភ័យខ្លាចថាគាត់នឹងមិនបំពេញតាមការរំពឹងទុករបស់អ្នកបានល្អ។ អ្នកអាចរៀបចំការចូលរួមសកម្មភាពនានាទាំងនៅផ្ទះ និងខាងក្រៅខ្លះក៏ជួយឱ្យកុមារសម្រាកផ្លូវចិត្ត និងសិក្សាបានល្អប្រសើរ។
២. បង្កើតឱកាសសម្រាប់កុមារ
វិធីល្អនិងមានប្រសិទ្ធភាពបំផុតមួយដើម្បីជួយកូនរបស់អ្នកឱ្យរៀនបានល្អជាមួយទេពកោសល្យរបស់គាត់ គឺអនុញ្ញាតឱ្យកូនរបស់អ្នកធ្វើតាមសមត្ថភាព និងការចូលចិត្តរបស់គាត់។ វាផ្តល់ជម្រើសឲ្យកុមារនឹងខិតខំធ្វើអ្វីដែលខ្លួនពេញចិត្ត និងបន្តដោយមានការគាំទ្រពីប៉ាម៉ាក់គេ។ ជាធម្មតាក្មេងៗចូលចិត្តរបស់ជាច្រើន សម្រាប់កុមារដែលមានលក្ខណៈពិសេស គឺពួកគេមានសមត្ថភាពខ្លាំងអាចផ្តោតអារម្មណ៍លើទេពកោសល្យរបស់ពួកគេបានល្អ ពិសេសគេចូលចិត្តបង្កើត និងធ្វើអ្វីដែលថ្មី ប្លែកៗជាងក្មេងដែលទទួលការបង្ខំ និងរៀបចំពីប៉ាម៉ាក់។
៣. ពិនិត្យមើលថា តើកូនរបស់អ្នកមានការលំបាកណាមួយ ឬអត់?
តើអ្នកធ្លាប់សួរកូនអ្នកទេថាហេតុអ្វីបានជាគាត់មិនចង់ធ្វើ ឬគេចមិនរវល់? វាអាចមានហេតុផលជាច្រើនដែលនៅពីក្រោយភាពរឹងចចេសនេះ៖ អាចពេលខ្លះនៅពេលទៅសាលារៀនគាត់តែងតែត្រូវមិត្តភក្តិ សើចចំអក ពីភាពមិនពូកែរបស់គាត់ណាមួយ ឬធុញទ្រាន់នឹងម៉ោងរៀនគណិតវិទ្យា ដែលគាត់អត់ចេះ! ដូច្នេះទើបគាត់មិនចង់ធ្វើការងារសាលាដាក់មកឲ្យធ្វើនៅផ្ទះ។ ប៉ាម៉ាក់មិនគួរប្រញាប់ប្រញាល់ស្តីបន្ទោសកូនដែលខ្ជិលរៀននោះទេ ប្រហែលកូនរបស់អ្នកគ្រាន់តែបាត់បង់អារម្មណ៍មួយពេលប៉ុណ្នោះ។ អ្នកគួរដាក់កំហឹងចុះហើយនិយាយលើកយកដំណោះស្រាយ ដែលសមស្របសម្រាប់កូនអាចមានអារម្មណ៍ឡើងវិញ អាចអង្គុយនៅតុសិក្សា ចាប់ផ្តើមគិតពីមេរៀនមួយនេះដែលគេកំពុងងមានបញ្ហា ឬណែនាំឲ្យជួបអ្នកគ្រូផ្ទាល់ និងមិត្តរួចថ្នាក់ជិតស្និត ឬបង្រៀនគេឱ្យស្គាល់ពីខ្លួនឯងជាងមុន ដើម្បីកូនៗមានឱកាសបន្ថែមចំណេះដឹងជាមូលដ្ឋានមកវិញ
៤. និយាយជាមួយកូនរបស់អ្នកអំពីការងាររបស់អ្នក និងការសិក្សាកូនឲ្យដូចគ្នា
អារម្មណ៍នឿយហត់បន្ទាប់ពីថ្ងៃធ្វើការនៅកន្លែងធ្វើការគឺជៀសមិនរួច ប៉ុន្តែព្យាយាមចំណាយពេលខ្លះ ដើម្បីនិយាយជាមួយកូនអំពីអ្វីដែលល្អ និងអាក្រក់ដែលអ្នក និងកូនៗបានជួបប្រចាំថ្ងៃ។ ប្រាប់កូន ៗ អំពីគំនិតរបស់អ្នកដើម្បីឱ្យពួកគេអាចគិតដោយខ្លួនឯងដើម្បីពួកគេបានជោគជ័យដូចម៉ាក់ដូចប៉ារបស់ពួកគេឬនរណាម្នាក់ដែលគិតថាល្អនិងចង់យកគំរូតាម។ត្រូវចាំថាអ្នកបោះចោលការធុញទ្រាន់ និងភាពស្មិគស្មាញរបស់ខ្លួនពេលនៅជាមួយក្មេងៗហើយរកពាក្យល្អ ៗ ដើម្បីសរសើរគាត់លើកទឹកចិត្តគាត់ឲ្យធ្វើនឹងជម្រុញខ្លួនគាត់ឱ្យសិក្សាបានល្អខិតខំធ្វើការដើម្បីជីវិតបន្ទាប់នេះនឹងប្រសើរ ។