មនុស្សស្រីដែលរៀបការរួច ពិបាកយ៉ាងណាក៏គួរតែកុំកែប្រែខ្លួនឯង ចំពោះរឿងទាំងនេះ

  • 2021-11-28 18:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តម្លៃខ្លួនអ្នកក៏អាចនឹងបាត់បង់ទៅតាមនោះដែរ បើកែប្រែចំពោះរឿងទាំងនេះនោះ៖

១. ផ្ដេកផ្ដួលលើស្វាមីខ្លាំងពេក

ថ្វីត្បិតតែរៀបការហើយក្ដី ជីវិតក៏មានការប្រែប្រួលយ៉ាងខ្លាំងក្ដី តែអ្វីដែលមនុស្សស្រីត្រូវតែរក្សាអោយបានដាច់ខាតនោះគឺ ភាពឯករាជ្យ និង ធ្វើយ៉ាងណាទម្លាប់ដែលជួយអោយខ្លួនរឹងមាំកាលពីនៅលីវ។ មនុស្សស្រីដែលរៀបការហើយនូវតែរឹងមាំ មានការងារ និង មានប្រាក់ចំនូលទៀតនោះ មិនត្រឹមតែទទួលបានការគោរពពីស្វាមីនោះ សូម្បីតែគ្រួសារខាងប្ដីក៏អោយតម្លៃ ហើយមិនហ៊ាននឹងមើលងាយអ្នកនោះ។

២. សន្សំសំចៃខ្លាំងពេក

ការដែលចេះគិតគូរពីអនាគត ដោយម៉ត់ចត់ពីរឿងចាយវាយនេះ មិនមែនជារឿងខុសនោះតេ តែកុំអោយដល់ថ្នាក់កាកល្អិតខ្លាំងពេក បេះមិនចេញនោះ។ ភាគច្រើនមនុស្សស្រីប្រភេទនេះ ច្បាស់ជាស្ដាយក្រោយមិនខាន ព្រោះថាទោះជាមានលុយច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្ដី ពេលវេលាមិនអាចទិញ អោយខ្លួនឯងត្រលប់មកក្មេងបានវិញ ហើយធ្វើរឿងទាំងឡាយដែលខ្លួនប៉ងទុកនោះទេ។

៣. លែងខ្វល់ខ្វាយពីសុខទុក្ខខ្លួនឯង

មនុស្សស្រីខ្លះហេតុតែចង់មើលថែគ្រួសារអោយបានល្អ ក៏បោះបង់ចោលការងារក្នុងក្ដីស្រម៉ៃរបស់ខ្លួន ដើម្បីមើលថែ ប្ដី និង កូនៗអោយបានល្អ។ ពីដំបូងៗ អ្នកអាចនឹងសប្បាយចិត្តពិតមែន តែយូរៗទៅ អ្នកអាចនឹងបាត់បង់ខ្លួនឯងបន្តិចម្ដងៗ ទាំងមិនដឹងខ្លួន ម្ស៉ៅក្រែមក៏លែងប៉ះ​ ខោអាវក៏ពាក់តែរបស់ចាស់ៗ ដែលមានស្រាប់ព្រោះគិតថាមិនទៅណានោះតេ ចាំបាច់តែងខ្លួនស្អាតបាតធ្វើអ្វី ព្រោះតែការគិតបែបនេះហើយ យូរបន្តិចទៅច្បាស់ជាឆ្លុះកញ្ចក់មើលខ្លួនឯងមិនស្គាល់ជាមិនខាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម
អត្ថបទថ្មី