Jisoo និង Jung Hae ស្អាតដូចព្រះនាង និងរាជបុត្រថ្ងៃបង្ហាញរឿងថ្មី
- 2021-12-17 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jisoo និង Jung Hae ស្អាតដូចព្រះនាង និងរាជបុត្រថ្ងៃបង្ហាញរឿងថ្មី
នៅក្នុងសន្និសីទផ្សព្វផ្សាយរឿងភាគថ្មី សម្រស់របស់កំពូលតារាទាំងពីរគឺ Jisoo និង Jung Hae In ត្រូវបានគេសរសើរថាស្អាតឥតខ្ចោះ។ កាលពីថ្ងៃទី ១៦ ខែធ្នូកន្លងទៅនេះ កម្មវិធីសន្និសីទកាសែតបង្ហាញខ្សែភាពយន្តភាគកូរ៉េ Snowdrop ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយមានការចូលរួមពីសំណាក់តួឯកទាំង២នៃរឿង កំពូលតារាចម្រៀងស្រី Jisoo និងតារាសម្ដែងប្រុសល្បីឈ្មោះ Jung Hae In។ នៅក្នុងឈុតពណ៌ខ្មៅទាំង២នាក់ សិល្បករ និងសិល្បការិនីទាំង២ត្រូវបានបណ្ដាញ
ព័ត៌មានជាច្រើនសរសើរមិនដាច់ពីមាត់ថា សមគ្នាឥតខ្ចោះ ប្រៀបបានដូចព្រះនាង និងរាជបុត្រដើរចេញពីរឿងនិទាន។ សម្រាប់អ្នកគាំទ្រវិញ គឺមានតែភាពរីករាយត្បិតទីបំផុតក៏ពួកគេអាចទស្សនារឿងទី១ ដែលស្រីស្អាតអាយុ ២៦ឆ្នាំរ៉ាប់រងតួឯកហើយ ក្រោយពីធ្លាប់សម្ដែងតួតូចៗប៉ុន្មានរឿងកន្លងទៅ។ នៅក្នុងកម្មវិធីនេះដែរ អ្នកដឹកនាំរឿងក៏បានបង្ហើបថា សាច់រឿងដែលលោកនិពន្ធនេះ គឺសមនឹង Jisoo ពេកដល់ថ្នាក់លោកត្រូវនិយាយបែបគំរាមដើម្បីទទួលសំណើររឿងនេះ ហើយទីបំផុតនាងក៏ព្រមទទួល។ Snowdrop នឹងត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ JTBC ចាប់ពីថ្ងៃទី ១៨ ខែធ្នូនេះតទៅ៕