ហេតុអ្វី​ជា​កំពូល​តារា​សម្ដែង​ដែរ តែ Zhao Li Ying ត្រូវ​តារា​ស្រី​ដទៃ​មិន​រាប់រក?

  • 2022-02-16 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​សិល្បការិនី​លំដាប់ A ក៏​ពិត​មែន តែ​តារា​សម្ដែង​ស្រី Zhao Liying ត្រូវ​តារា​ស្រី​ដទៃ​ឃ្លាត​ឆ្ងាយ​ដោយ​សារ​តែ​អត្តចរិក​ស្ងប់ស្ងាត់​របស់​ខ្លួន។ នៅ​ក្នុង​វិស័យ​សិល្បៈ ក្រៅ​ពី​សម្រស់ និង​ទេព​កោសល្យ​ ដែល​អាច​ជួយ​ឲ្យ​លេចធ្លោ​ក្នុង​សិល្បៈ​នោះ គឺ​តម្រូវ​ឲ្យ​មាន​ការ​ស្គាល់​គេ​ឯង​ធំ​ទូលាយ​ទៀត ទើប​ទទួល​បាន​ការងារ​ច្រើន​មិន​ដាច់។ យ៉ាងណាក្ដី ​មាន​ករណី​មួយ​ចម្លែក​ខុស​ពី​គេ​នៅ​ក្នុង​សិល្បៈ​នោះ​គឺ តារា​សម្ដែង​ស្រី​ Zhao Li Ying ដែល​កំពុង​ស្ថិត​នៅ​លើកំពូល​អាជីព​របស់​ខ្លួន​នោះ បែរ​ជា​មិន​សូវ​មាន​មិត្ត​រាប់រក​ទៅ​វិញ។ តាម​នោះ​ដែរ កាល​ពី​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា បើ​គិត​ពី​តារា​សម្ដែង​ស្រី​លំដាប់ A ដែល​ទទួល​បាន​ជោគជ័យ​នោះ អាច​និយាយ​បាន​ថា តារា​សម្ដែង​ស្រី Zhao Liying គឺ​ជា​អ្នក​ដែល​ខ្សោះ​​មិត្ត​ជាង​គេ។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា ខុស​ពី​មិត្ត​រួម​អាជីព​ដែល​មក​ពី​ទីក្រុង​ធំ​ៗ​នោះ អ្នក​ម្ដាយ​កូន​១​ធំ​ដឹង​ក្ដី​ក្នុង​ទីក្រុង​តូច ដែល​ធ្វើ​ឲ្យ​អត្តចរិក​របស់​នាង​ក៏​ស្រគត់ស្រគុំ មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន។ ជាក់​ស្ដែង នៅ​រាល់​ក្នុង​កម្មវិធី​ធំ​ៗ​នានា តួ​រឿង The Legend of Fei ទោះ​បី​ជា​អង្គុយ​ក្បែរ​សិល្បករ សិល្បការិនី​ដទៃ​ជា​ច្រើន​ក៏​ពិត​មែន តែ​គេ​អាច​សង្កេត​ឃើញ​ថា ពួក​គេ​តែង​មាន​គម្លាត​នឹង​គ្នា​ជា​និច្ច ដោយ​ទោះ​បី​ជា​តារា​ស្រី​ដទៃ​ថត​រូប​ជុំ​គ្នា ក៏​ស្រី​ស្អាត​អាយុ ៣៤​ឆ្នាំ​ មិន​ដែលចូលរួម​នឹង​គេ​ដែរ។ អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា កំពូល​តារា​សម្ដែង​ស្រី​ដទៃ​ដូច​ជា Yang Mi, Angelababy និង Ni Ni តែង​តែ​ជួប​ជុំ​គ្នា​យ៉ាង​រីករាយ​ តែ​តារា​ស្រី​កើត​ឆ្នាំ ១៩៨៧ សុខ​ចិត្ត​នៅ​ម្នាក់​ឯង មិន​ចូលរួម​នឹង​គេ​ដែរ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី