ការណែនាំ៖ ការធ្វើការពីផ្ទះប៉ុន្មានថ្ងៃក្នុងមួយសប្ដាហ៍បានក្លាយជាបទដ្ឋានល្អសម្រាប់បុគ្គលិក
- 2022-02-24 18:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការណែនាំ៖ ការធ្វើការពីផ្ទះប៉ុន្មានថ្ងៃក្នុងមួយសប្ដាហ៍បានក្លាយជាបទដ្ឋានល្អសម្រាប់បុគ្គលិក
ការស្ទង់មតិរបស់វិទ្យាស្ថានគ្រប់គ្រង Chartered (CMI) បានរកឃើញថាមនុស្សជាង ៨០ ភាគរយបាននិយាយថាក្រុមហ៊ុនរបស់ពួកគេបានទទួលយកប្រភេទ «ការងារបែបបត់បែនបាន» ដែលនិយោជិតទាំងអស់អាចធ្វើការងាររបស់ពួកគេនៅក្នុងការិយាល័យក៏បាន ធ្វើការពីចម្ងាយខណៈពេលធ្វើដំណើរទៅជិតឆ្ងាយ អាចធ្វើការពីផ្ទះ និងពីកន្លែងធ្វើការផ្សេងៗទៀតក៏បាន។
ប៉ុន្តែអ្នកគ្រប់គ្រងមួយចំនួនធំទៀតក៏បាននិយាយថា មេដឹកនាំជាន់ខ្ពស់ក៏កំពុងតែខិតខំព្យាយាមលើកទឹកចិត្តយ៉ាងសកម្មដល់បុគ្គលិកឲ្យត្រឡប់ទៅកន្លែងធ្វើនៅការិយាល័យវិញផងដែរ។ វិទ្យាស្ថាននេះបាននិយាយថាក្រុមហ៊ុនគួរតែទទួលយក «គំរូការងារបែបបត់បែនបាន» ដែលជាការអនុវត្តល្អបំផុតសម្រាប់ក្រុមហ៊ុននឹងបុគ្គលិក។
លោក Ann Francke នាយកប្រតិបត្តិការយល់ដឹងអំពីការគ្រប់គ្រងអតិថិជនអន្តរជាតិ CMI បាននិយាយថា វាអាចបង្កជាការប្រាស្រ័យទាក់ទងតិចបំផុតនៅក្នុងការផ្លាស់ប្ដូរនៅក្នុងពិភពការងារ និងឈានទៅរក ការងារបែបបត់បែនបាន ដែលបានជួយបង្កើនផលិតភាពនឹងផលិតផលជាច្រើនសម្រាប់ក្រមហ៊ុន។ ប៉ុន្តែវាមិនមែនបានន័យថានិយោជិតទាំងអស់គួរតែធ្វើការពីផ្ទះ ១០០ ភាគរយនៃពេលវេលានោះទេ តែការអនុវត្តការបញ្ចូលគ្នាទាំងធ្វើការពីផ្ទះ និងការធ្វើការនៅការិយាល័យ ដូច្នេះពួកគេអាចធ្វើកិច្ចការងារណាដែលពិបាកធ្វើពីចម្ងាយបាន។
ការស្ទង់មតិរបស់ស្ថាប័នជំនាញបានរកឃើញថា ៨៤ ភាគរយនៃអ្នកគ្រប់គ្រងបាននិយាយថា ក្រុមហ៊ុនរបស់ពួកគេបានទទួលយក ការងារបែបបត់បែនបាន ហើយពីរភាគបីបាននិយាយថាវាកើតឡើងដោយសារតែជំងឺរាតត្បាតកូវីដ។
ក្រុមហ៊ុនធំៗទំនងជាអនុវត្ត «គំរូការងារបែបបត់បែនបាន» ជាជាងក្រុមហ៊ុនតូចៗ ខណៈពេលដែលប្រភេទការងារនៅក្នុងរោងចក្រ ការដឹកជញ្ជូន និងពាណិជ្ជកម្មទំនងជាមិនសូវផ្តល់ជម្រើសបែបនេះឡើយ។ ក្រុមហ៊ុនបានផ្តល់ភាពបត់បែនដល់បុគ្គលិកក្នុងការជ្រើសរើសថ្ងៃណាដែលពួកគេអាចចូលការិយាល័យ និងថ្ងៃណាដែលពួកគេអាចធ្វើការពីផ្ទះបាន។ ការស្ទង់មតិនេះបានស្ទង់មតិអ្នកគ្រប់គ្រងចំនួនជាង ១,២៣៧ នាក់ដោយ ៤១ ភាគរយធ្វើការក្នុងវិស័យឯកជន និង ៥៩ ភាគរយទៀតជាវិស័យសាធារណៈ៕
ចុចអានបន្ដ៖ ច្បាប់ថ្មី៖ ការចាប់ពង្រត់សត្វចិញ្ចឹមគឺជាបទល្មើសថ្មីមួយនៅក្នុងប្រទេសអង់គ្លេស