បើមនុស្សស្រីមានចំណុច១ក្នុងចំណោមទាំង៣នេះ មនុស្សប្រុសប្រៀបដូចមានទ្រព្យមហាសាល
- 2022-03-05 05:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមនុស្សស្រីមានចំណុច១ក្នុងចំណោមទាំង៣នេះ មនុស្សប្រុសប្រៀបដូចមានទ្រព្យមហាសាល
មិនចាំបាច់មានចំណុចទាំងអស់នេះឡើយ ដោយគ្រាន់តែមាន ១ ឬ២ចំណុចខាងក្រោមនេះ មិត្តប្រុស ឬស្វាមីរបស់អ្នកគឺសំណាងខ្លាំងណាស់ទៅហើយ។ សូមពិនិត្យមើលថា អ្នកមានប៉ុន្មានចំណុចលេចធ្លោខាងក្រោមនេះ ឬអត់។
១. កត្តញ្ញូនឹងឪពុកម្ដាយក្មេក
នៅសម័យកាលដែលសូម្បីតែឪពុកម្ដាយបង្កើត កូនខ្លះមិនទាន់កត្តញ្ញូជាមួយផងនោះ បើអ្នករកបានមនុស្សស្រីដែលចាត់ទុកម្ដាយឪពុកក្មេក ដូចសាច់បង្កើតរបស់ខ្លួនឯង គឺកម្រខ្លាំងណាស់។ មូលហេតុដែលមនុស្សប្រុសសំណាងបំផុត នៅពេលប្រពន្ធខ្លួនមានទំនាក់ទំនងល្អ នឹងឪពុកម្ដាយគេគឺមកពី ប្រសិនបើ រវាងអ្នកទាំង២នេះបើមានជម្លោះ មនុស្សប្រុសគឺជាភាគីដែលពិបាកបំផុត។ ត្បិតម្ខាងជាប្រពន្ធ ម្ខាងជាអ្នកមានគុណ គឺមិនអាចលំអៀងទៅខាងណាទាំងអស់។ ដូចនេះហើយ បើទំនាក់ទំនងមួយនេះល្អនឹងគ្នា មនុស្សប្រុសអាចនិយាយបានថា មិនមានអ្វីត្រូវព្រួយបារម្ភទៀតឡើយ។
២. អាចធ្វើជាខ្នងបង្អែកឲ្យមនុស្សប្រុស
មិនថាមនុស្សប្រុសរឹងមាំយ៉ាងណាក៏គង់មានពេលត្រូវទន់ខ្សោយដោយសារតែជួបឧបសគ្គច្រើនពេក។ ដូចនេះហើយ នៅពេលទាំងនេះ គឺជាពេលទាំងឡាយដែលមនុស្សត្រូវការកន្លែងជាខ្នងបង្អែកអារម្មណ៍ខ្លាំងបំផុត។ ព្រោះនៅពេលដែលយើងទន់ខ្សោយបំផុត កន្លែងបង្អែកមួយគឺជាកម្លាំងចិត្តដ៏ធំបំផុត។ ដើម្បីក្លាយជាមនុស្សស្រីដែលគេអាចពឹងផ្អែកបាន សមីខ្លួនអ្នកផ្ទាល់ក៏ត្រូវជាមនុស្សរឹងមាំ និងវៀងវៃគ្រប់គ្រាន់ដើម្បីឲ្យមិត្តប្រុស ឬស្វាមីទុកចិត្តក្នុងការពឹងផ្អែកដែរ។
៣. ស្មោះមួយនឹងមួយ
នៅក្នុងយុគសម័យដែលប្រហែសតែបន្តិចក៏អាចក្បត់គ្នាបាននោះ ការដែលរកបានមនុស្សស្រីដែលទាំងឈ្លាសវៃ និងស្មោះគឺប្រៀបបានដូចរាងម្ជុលបាតសមុទ្រ។ ទោះបីជាដឹងថាភាពស្មោះត្រង់គឺស្ថិតលើអត្តចរិតរបស់បុគ្គលនីមួយៗក៏ដោយ តែមជ្ឈដ្ឋានជុំវិញក៏ដើរតួនាទីមិនតូចដែរ។ ដូចនេះហើយ ប្រសិនបើ អ្នកជាមនុស្សដែលទោះជាគេយ៉ាងម៉េច អ្នកក៏មិនផ្លាស់ប្ដូរនោះ អ្នកប្រៀបបានដូចជាមាសទឹក១០ដែរ៕