អាហ្វហ្គានីស្ថាន៖ ក្មេងស្រីៗបានយំស្រក់ទឹកភ្នែកដោយសារតែបញ្ហាច្របូកច្របល់នៅសាលាលីបង់
- 2022-03-30 18:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហ្វហ្គានីស្ថាន៖ ក្មេងស្រីៗបានយំស្រក់ទឹកភ្នែកដោយសារតែបញ្ហាច្របូកច្របល់នៅសាលាលីបង់
ក្មេងស្រីឈ្មោះ Sakina បាននិយាយថា “ការបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូងបានកើតឡើងនៅជិតរូបនាងខ្ញុំ និងមានមនុស្សស្លាប់ជាច្រើននៅពីមុខខ្ញុំ ហើយខ្ញុំមិនគិតថានាងខ្ញុំនឹងរស់រានមានជីវិតទេ”។
នៅព្រឹកព្រលឹមនេះក្មេងស្រីម្នាក់អាយុ ១៥ ឆ្នាំឈ្មោះ Marzia ដែលផ្ទះរបស់នាងនៅលើកំពូលភ្នំមួយនៅភាគខាងលិចទីក្រុងកាប៊ុល នាងបានរៀបចំកាបូបរបស់នាងដើម្បីទៅសាលារៀនជាលើកដំបូង ចាប់តាំងពីពួកតាលីបង់បានកាន់អំណាចកាលពីខែ សីហាឆ្នាំមុន។ នាងបានប្រាប់ស្ថានីយទូរទស្សន៍ BBC ថា «ខ្ញុំមានអារម្មណ៍រីករាយរំភើបខ្លាំងណាស់នៅពេលដែលខ្ញុំបានឮថាសាលារៀនចាប់ផ្តើមបើកឲ្យចូលរៀនឡើងវិញ វាធ្វើឲ្យខ្ញុំមានសង្ឃឹមអំពីអនាគតរបស់ខ្ញុំម្តងទៀត»។
ក្មេងស្រីប្រហែលជាង ២០០ នាក់ផ្សេងទៀតក៏បានធ្វើដំណើរទៅកាន់សាលា Sayed ul Shuhada ផងដែរ ខណៈពេលដែលក្រុមគ្រួសាររបស់ពួកគេមានការព្រួយបារម្ភថា តើការរៀនសូត្រពិតជាចាប់ផ្ដើមមែនឬអត់ និងថាតើវានឹងមានសុវត្ថិភាពសម្រាប់ពួកគេក្នុងការចូលរៀនដែរឬទេ។
សិស្សស្ទើរតែទាំងអស់មានប្រតិកម្មដោយភាពតក់ស្លុតរន្ធត់យ៉ាងខ្លាំង អ្នកខ្លះចាប់ផ្ដើមយំ អ្នកខ្លះបានស្រែកយំថា «ពួកយើងគ្រាន់តែចង់រៀនដើម្បីបម្រើប្រទេសជាតិយើង» តើនេះជាប្រទេសអ្វីទៅ? តើពួកយើងបានធ្វើអ្វីខុស?
ចុចអានបន្ដ៖ ២០២២៖ ប្រទេសដប់នេះគឺជាប្រទេសប្រកាន់ពូជសាសន៍ជាងគេបំផុតនៅលើពិភពលោក