នៅមិនទាន់យឺតពេលទេ បើអ្នកធ្វើរឿងទាំងនេះចំពោះខ្លួនឯង
- 2022-05-01 02:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅមិនទាន់យឺតពេលទេ បើអ្នកធ្វើរឿងទាំងនេះចំពោះខ្លួនឯង
កុំគិតថាអ្នកខុសដែលមិនបានមើលថែខ្លួនឲ្យបានល្អ។ អ្នកនៅមានឱកាសនៅឡើយទេ ដោយចាប់ផ្ដើមពីពេលនេះទៅ ហើយព្យាយាមឲ្យបានរហូត នោះប្រៀបដូចជាការរកឃើញសុភមង្គលពិតឲ្យខ្លួនដែរ។
១.រាប់អានតែមនុស្សល្អៗ អ្នកដែលមិនល្អនាំទុក្ខទោសដល់ខ្លួន គួរតែបញ្ឈប់។
២.ចាប់ផ្ដើមប្រឈមជាមួយនឹងបញ្ហា ព្រោះមិនថាអ្នករត់គេចដល់ណាទេ នោះអ្នកនៅតែរត់មិនផុតដដែល ទាល់តែដោះស្រាយរឿងចប់ ទើបអ្នកអាចមានអារម្មណ៍ល្អឡើងវិញ។
៤.ទុកសុភមង្គលខ្លួនជារឿងអាទិភាពបំផុត រឿងផ្សេងសំខាន់មិនដូចក្ដីសុខអ្នកឡើយ។
៥.ចាប់ផ្ដើមវាយតម្លៃពីកំហុសកាលពីមុន ដើម្បីទុកវាជាមេរៀនទៅថ្ងៃក្រោយ ហើយមិនឲ្យខ្លួនឯងខុសដដែល។
៦.ចាប់ផ្ដើមរីករាយជាមួយអ្វីដែលអ្នកមានរួចទៅ ហើយកុំលោភលន់នឹងអ្វីដែលខ្លួនគ្មាន ព្រោះវានឹងនាំឲ្យអ្នកគ្មានក្ដីសុខ។
៧.កុំចាំអ្នកដទៃមកផ្ដល់ក្ដីសុខឲ្យ តែអ្នកគួរតែបង្កើតក្ដីសុខសម្រាប់ខ្លួនឯងវិញ។
៨.រៀនជឿជាក់លើខ្លួនឯងថា អាចធ្វើកិច្ចការទាំងនោះបាន ដោយមិនបាច់ភ័យខ្លាចពីលទ្ធផល។
៩.ប្រាប់ខ្លួនឯងថា ការច្រណែនឈ្នានីសអ្នកដទៃ គឺជាភ្លើងដែលដុតកម្លោចខ្លួនឯងប៉ុណ្ណោះ រៀនសាទរជាមួយជ័យជម្នះអ្នកដទៃ ទើបមានក្ដីសុខ។
១០.អត់ទោសឲ្យអ្នកដទៃ ប្រៀបដូចការអត់ទោសឲ្យខ្លួនឯង ព្រោះបើអ្នកនៅតែគុំកួនគេ ផ្លូវចិត្តអ្នកក៏មិនស្កប់ដែរ៕
ចុចអាន៖សូមកុំភ័យខ្លាចធ្វើរឿងទាំងនេះចំពោះខ្លួនឯង