ឈប់ឱបក្រសោបរឿង៣យ៉ាងនេះទៅ ព្រោះគ្មានចំណេញអ្វីសម្រាប់ជីវិតឡើយ

  • 2022-05-08 05:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុ​ផល​ដែល​មនុស្ស​ស្រី​មួយ​ចំនួន ​នាង​មិន​សប្បាយ​ចិត្ត​ ដោយសារ​តែ​​នាង​អោប​ក្រសោប​នូវ​រឿង​រ៉ាវ​ទាំង​៣​ខាង​ក្រោម។ ​មនុស្ស​ស្រី​ឆ្លាត ត្រូវ​ដឹង​​ពី​របៀប​ឲ្យ​ជីវិត​ដើ​រ​រលូន​ទៅ​មុខ ​ដោយ​ហ៊ាន​បោះ​បង់​រឿង​ទាំង​៣​យ៉ាង​នេះ។

១. ភាព​សោក​សៅ

ជីវិត​មួយ​នេះ ​គឺ​មិន​អាច​ជួប​តែ​រឿង​សប្បាយ​មួយ​មុខ​នោះ​ទេ ​វា​ក៏​​ត្រូវ​មាន​រសជាតិ​ល្វីង ជូរ​ចត់ ដែល​អ្នក​ត្រូវ​តែ​ភ្លក់​​ដោយ​ចៀស​មិន​បាន។ ម្ល៉ោះ​ហើយ ​វិធី​ដែល​​អ្នក​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​បាន ​គឺ​ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ជា​រៀង​រាល់​ថ្ងៃ។ ​ទោះ​ជា​មាន​បញ្ហា​អាក្រក់​កម្រិត​ណា​ក៏​ដោយ ​ត្រូវ​ជឿ​ជាក់​ថា​នឹង​មាន​ដំណោះ​ស្រាយ។ កុំ​ដោយសារ​តែ​ភាព​សោក​​សៅ ​អ្នក​ត្រូវ​ដេក​ដួល​មិន​ព្រម​ក្រោក​ឈរ​នោះ។

២. ការងារ​​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់

ថ្វី​ដ្បិត​តែ​មនុស្ស​ស្រី​ឆ្លាត ​​ត្រូវ​រក​​​លុយ​ឲ្យ​បាន​ច្រើន​ពិត​មែន ​តែ​ក៏​ត្រូវ​រក​នៅ​កន្លែង​មាន​​បរិយាកាស​ការងារ​ណា​ដែល​ខ្លួន​​ស្រលាញ់​ដែរ។ ​ជីវិត​មួយ​នេះ​ហត់​នឿយ​គ្រប់​គ្រាន់​ហើយ ​កុំ​បណ្តោយ​ឲ្យ​ខ្លួន​ឯង​រង​ទុក្ខ​កាន់​តែ​ខ្លាំង។ ​ព្យាយាម​ស្វែង​រក​ការងារ​ណា​ដែល​មាន​មនុស្ស​គេ​ចិត្ត​ល្អ ​រួស​រាយ ​និង​អាច​ពឹង​ពាក់​បាន​សម្រាប់​អ្នក។

៣. មនុស្ស​ប្រុស​ដែល​គេ​មិ​ន​ស្រលាញ់​អ្នក

មនុស្ស​ប្រុស​ដែល​ក្បត់​ចិត្ត​អ្នក ​មនុស្ស​ប្រុស​ដែល​អ្នក​តាម​ទាន់​នឹង​ភ្នែក​លួច​មាន​អ្នក​ថ្មី ​នោះ​គឺ​ជា​ពេល​វេលា​ដែល​អ្នក​គួរ​តែ​ព្រម​ឲ្យ​គេ​មាន​សេរីភាព ​តាម​អ្វី​ដែល​គេ​ចង់​បាន។ ​នារី​ឆ្លាត ​នឹង​មិន​ខ្ជះខ្ជាយ​​ចំណាយ​ពេល​វេលា​​ដ៏​មាន​តម្លៃ​​ទៅ​លើ​បុរស​ប្រភេទ​នេះ​ទេ។ ​អ្នក​កើត​មក​ដើម្បី​ទទួល​ភាព​រីក​រាយ ​មិន​មែន​ដើម្បី​មក​យក​ចិត្ត​បុរស​ស្មោគ​គ្រោក​ដូច្នេះ​ឡើយ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី