ប៉ុន្មានចំនុចនេះបញ្ជាក់យ៉ាងច្បាស់ថាអាចចាប់ដៃគ្នាបែបច្បាស់លាស់បានហើយ

  • 2022-05-29 23:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាអាចជារឿងលំបាក ជាពិសេសនៅពេលដែលឆ្លងកាត់ដំណាក់កាលដំបូងនៃភាពរំជើបរំជួល ឬ ដំណាក់កាល Honeymoon រួចហើយនោះ។ ការពិតនឹងចាប់ផ្ដើមលាតត្រដាងមកបន្តិចម្ដងៗ អ្នកនឹងចាប់ផ្ដើមយល់កាន់តែច្បាស់មិនខានថាពួកគេជាមនុស្សបែបណា ប្រាកដចិត្តថាសក្តិសមនឹងគ្នាដែរឬអត់។ ប៉ុន្មានចំនុចខាងក្រោមនេះជាអ្វីដែលអ្នកជំនាញចាត់ទុកថាសំខាន់បំផុត ជាអ្វីដែលត្រូវពិនិត្យពិចៃខ្លាំងបំផុត៖

១. អាចជួបគ្នានៅត្រង់ចំនុចកណ្ដាល

ជាធម្មតាទេ តម្រូវការសម្រាប់មនុស្សម្នាក់ៗអាចនឹងមានលក្ខណៈដោយឡែកពីគ្នា ហើយពេលដែលតម្រូវការនោះក្លាយមកជាតម្រូវការរបស់មនុស្សពីរម្នាក់ ហើយចាំថាមិនត្រូវទាមទារភាពល្អឥតខ្ខោះ ឬ យល់ព្រមលើអ្វីគ្រប់យ៉ាងនោះទេ។ វិធីដែលអ្នកអាចសម្រុះសម្រួល និងចរចាជាមួយដៃគូ គួរតែជាសូចនាករសំខាន់នៃថាតើអ្នកស័ក្តិសមប៉ុណ្ណា។ ប្រសិនបើអ្នកយល់ថាវាងាយស្រួលក្នុងការជួបគ្នានៅកណ្តាល នៅពេលអ្នកមានការខ្វែងគំនិតគ្នាអំពីអ្វីមួយ គេម្នាក់នោះមនុស្សដែលអ្នកអាចច្បាស់លាស់ជាមួយយ៉ាងពិតប្រាកដ។

២. ធ្វើអោយអ្នកមានអារម្មណ៏ថាពេញចិត្តនឹងជីវិតខ្លួនឯង

មនុស្សដែលត្រឹមត្រូវសម្រាប់អ្នកអាចអោយអ្នកមានអារម្មណ៏មានការលំបាកក្នុងជីវិតខ្លាំងយ៉ាងណាក៏អ្នកអាចដោះស្រាយបាន ថែមទាំងមានការជឿជាក់លើខ្លួនឯងថែមទៀត។ គេនឹងជា CheerLeader លេខមួុយរបស់អ្នក គេនឹងសរសើរ ហើយប្រាប់ថាអ្នកអសា្ចរ្យប៉ុណ្ណា។ ដៃគូដែលសក្តិសមបំផុតសម្រាប់អ្នកតែងតែចង់ឱ្យអ្នកសប្បាយចិត្ត និងមិនសង្ស័យលើខ្លួនឯងដាច់ខាត។

៣. ជាអ្នកស្ដាប់ដ៏ល្អ

គេនឹងជាអ្នកស្ដាប់ដ៏ល្អ ទោះជាពេលដែលអ្នកមានអារម្មណ៏ថារឿងដែលអ្នកប្រាប់គេជារឿងដែលមិនសំខាន់ ក័ពួកគេស្ដាប់អ្នកយ៉ាងពេញចិត្ត ថែមទាំងមានយោបល់ល្អៗសម្រាប់អ្នកថែមទៀត។ ការដែលអាចស្ដាប់គ្នាទៅវិញទៅមក ហើយស្ដាប់ដោយមិនមានការរិះគន់ តិទៀននោះជាអ្វីដែឡទំនាក់ទំនងបែបច្បាស់លាស់ និង យូរអង្វែងមួយត្រូវការយ៉ាងចាំបាច់បំផុត។

៤. មានតម្លៃផ្ទាល់ខ្លួនស្រដៀងគ្នា

មិនចាំបាច់ថាទាល់តែមានចំណង់ចំណូលចិត្តស្រដៀងគ្នា ទើបអាចកសាងជីវិតជាមួួយគ្នាបាននោះទេ។ តាមពិតមនុស្សដែលមានការចូលចិត្តខុសស្រឡះពីគ្នានោះ ទើបជាគូស្នេហ៏ដែលអាចរៀនសូត្រពីគ្នា និង មានរឿងភ្ញាក់ផ្អើលសម្រាប់គ្នាខ្លាំងបំផុត។ អ្វីដែលសំខាន់នោះគឺអ្នកទាំងពីរមានគោលដៅជីវិត ឬ កំពុងតែតម្រង់ទៅរកផ្លូវតែមួយដែរឬទេ។

៥. ចេះជជែកគ្នាពេលដែលមិនចុះសម្រុងនឹងគ្នា

ការឈ្លោះប្រកែកគ្នាមិនមែនសុទ្ធតែជារឿងអាក្រក់នៅក្នុងទំនាក់ទំនងមួយនោះទេ។ តាមការពិត អាស្រ័យលើរបៀបដែលអ្នកដោះស្រាយភាពមិនចុះសម្រុងទាំងអស់នោះហើយ ដែលអាចបង្កើតបានជាភាពយូរអង្វែងនៃទំនាក់ទំនងរវាងមនុស្សពីរនាក់។ ប៉ុន្តែជាមួយនឹងមនុស្សត្រឹមត្រូវ អ្នកគួរតែអាចបញ្ចេញមតិប្រឆាំង ឬទស្សនៈផ្សេងគ្នា ដោយមិនបង្កឱ្យមានការប្រេះស្រាំ ឬ បាក់បែកចំណងមួយនោះនោះទេ។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម
អត្ថបទថ្មី