ទម្លាប់អាក្រក់ ៣យ៉ាងមនុស្សតែងច្រលំថាខ្លួនមានសុភមង្គលព្រោះងប់នឹងពាក្យផ្អែម

  • 2022-06-01 19:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីល្ងង់ខ្លាចស្រលាញ់ប្តីមិនគ្រប់គ្រាន់ខំលះបង់អស់គ្មានសល់សូម្បីខ្លួនឯង ហើយស្ត្រីឆ្លាតស្រលាញ់ប្តីដូចគ្នា តែមិនចង់រងទុក្ខលំបាកច្រើនទេ ស្ត្រីត្រូវចងចាំរឿងទាំងនេះឱ្យបានល្អ។

កញ្ញាសូមចែករំលែកហេតុផល៣យ៉ាងដែលជាទម្លាប់អាក្រក់របស់អ្នក មិនមែនជាសុភង្គលទេសូមកុំច្រលំគួរសាកលុបបំបាត់ចោលប្រសិនបើស្ត្រីបោះបង់ការងារ ឬអាជីពសម្រាប់ស្វាមី នាងនឹងបាត់បង់នូវទំនុកចិត្ត សេចក្តីថ្លៃថ្នូរ និងសំឡេងរបស់ខ្លួនទាំងអស់។

ស្រឡាញ់គេជ្រុលភ្លេចអាជីពរបស់នាង ស្ត្រីភាគច្រើននៅមានទម្លាប់បុរាណនិយមគិតថាការរៀបការរស់នៅជាមួយមនុស្សប្រុសដែលមានឈ្មោះជាប្តីគឺជាអ្វីៗគ្រប់យ៉ាងដែលនាងត្រូវរ៉ាប់រ៉ងទទួលនឹងព្រមទទួលទោះកំពុងក្លាយជាមនុស្សល្ងង់។ ជាហេតុសម្រាប់ជីវិត នឹងសុខចិត្តលះបង់នូវតាមគ្រប់យ៉ាង។ ប៉ុន្តែផ្ទុយទៅវិញ គឺស្ត្រីដែលទាក់ទាញបំផុតក្នុងក្រសែភ្នែកបុរសគឺនៅពេលដែលអ្នកមានភាពឯករាជ្យខាងហិរញ្ញវត្ថុទាំងស្រុង ហើយមានការងារត្រូវបន្តធ្វើទើបជាសុភមង្គលសម្រាប់ជីវិតនាងទៅវិញទេ។ ហើយត្រូវចាំអាចក្លាយជាគូកនដែលឈរជួយគ្នាក៏ជាកម្លាំងជម្រុញអនាគតទៅមុខទៀតធ្វើរួមគ្នា។

ស្រឡាញ់ប្តីខ្ញុំខ្លាំងណាស់រហូតភ្លេចងាកមើលថែឪពុកម្តាយ ស្ត្រីជាច្រើនចំណាយពេលឆ្នាំដំបូងក្នុងភាពងងឹតជាមួយប្តី និងកូន ប្រសិនបើពួកគេចេញពីផ្ទះពីរបីថ្ងៃ ពួកគេព្រួយបារម្ភថាតើប្តី និងកូនរបស់ពួកគេអាចគ្រប់គ្រងដោយខ្លួនឯងបានឬអត់។ ភាគច្រើនពួកគេចំណាយពេលវេលា និងកម្លាំងដើម្បីធ្វើអ្វីដែលល្អបំផុតសម្រាប់ស្វាមីរបស់ពួកគេ ហើយបន្ទាប់មកនៅទីបញ្ចប់សូម្បីតែទូរស័ព្ទទៅឪពុកម្តាយរបស់ពួកគេក៏ដោយប្រញាប់ប្រញាល់សន្សំរាល់វិនាទីនិងលែងមានពេលឲ្យគ្រួសារខ្លួនឯង។មិនថាអ្នកស្រលាញ់ប្តីប៉ុណ្ណាក៏មិនភ្លេចមើលថែនិងធ្វើជាមនុស្សកតញ្ញូចំពោះឪពុកម្តាយដែរ។ ចងចាំអ្នកណាដែលចិញ្ចឹមអ្នក ស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។ កុំចាំដល់ហៅលែងលឺនិយាយជាមួយលែងកើតហូបលែងបានទើបទៅសុំទោសមុខគាត់គឺហួសពេលហើយ។ឧស្សាហ៍តេសួរសុខទុក្ខ?ទៅលេងឪពុកម្តាយរបស់អ្នក នាំពួកគេទៅញ៉ាំអាហារ ឬធ្វើដំណើរ។ព្រោះគាត់ក៏ត្រូវការការមើលថែនិងការលួងលោមខ្លះៗពីអ្នកដែរ។

ស្រលាញ់ប្តីខ្លាំងពេក តែស៊ូទ្រាំ ធ្វើឱ្យខ្លួនឯងវេទនា មនុស្សស្រីស្រលាញ់ប្តីខ្លាំងពេក ខ្លាចប្តីមានស្រីខំប្រឹងធ្វើខ្លួន ហើយខំលាក់ចរិតធ្វើស្លូតបូតយកចិត្តគេគ្រប់រឿងភ្លេចគិតពិការពិបាកខ្លួនឯង។ ការស្រឡាញ់ស្វាមីនិងមានភាពស្មោះត្រង់មិនខុសទេ តែកុំងប់ងល់។ បើគាត់ជាប្តីដែលយល់ចិត្ត និងស្រលាញ់ប្រពន្ធ ប្រហែលជាគាត់នឹងចែករំលែក និងដឹងគុណប្រពន្ធរបស់គាត់មិនថារឿងតូចធំជាក្តីសុខមិនមែនឲ្យប្រពន្ធទឹកភ្នែកវេទនាម្នាក់ឯងនោះទេមានតែពាក្យអាណិតនិងលោងលួម។​ ទង្វើងាយទទួលជំនួសរបស់យើងរ៉ាប់រ៉ងការងារ គឺធ្វើឲ្យគេនឹងខ្ជិលច្រអូសទៅវិញទេលែងខំប្រឹងដើម្បីគ្រួសារ។ អាពាហ៍ពិពាហ៍ដែលគ្មានការចិញ្ចឹមបីបាច់ពីភាគីទាំងសងខាងនឹងឆាប់ហត់នឿយហើយលែងមានជារៀងរហូត។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី