សាកអនុវត្តគន្លឹះទាំង៥នេះ ក្នុងជីវិតនឹងជួបតែលាភសំណាង ជាមិនខាន

  • 2022-06-02 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សជាច្រើនតែចង់បានជីវិតរស់នៅប្រកបទៅទៅដោយក្តីសុខ ទ្រព្យសម្បត្តិនិងមានលាភសំណាងក្នុងជីវិតជានិច្ចដែលជាក្តីប្រាថ្នារបស់មនុស្សម្នាក់ៗ។ប៉ុន្តែជឿថាក្នុងជីវិតនេះ អ្វីៗគឺអាស្រ័យលើខ្លួនយើង តើបានព្យាយាមឱ្យអស់ពីសមត្ថភាព ធ្វើវាឱ្យត្រូវតាមមនសិការរបស់អ្នក កុំខ្មាសអៀនក្នុងចិត្ត ដើម្បីទទយលលាភសំណាង។

កញ្ញា សូមបង្ហាញគន្លឹះទាំង៥ខាងក្រោមឲ្យអ្នករៀនសង្កេតតើខ្លួន យើងម្នាក់ៗនឹងអាចផ្សះផ្សាគ្រប់យ៉ាងក្នុងជីវិត ហើយអាចទាញលាភសំណាងបានតាមរបៀបណា?

១.គិតការអាក់អន់ចិត្តគឺជាថ្នាំពុលសម្រាប់ជីវិត ចាំការអន់ចិត្តមិនជួយអ្នកទេ វាគ្រាន់តែបំផ្លាញឆន្ទៈរបស់អ្នក កាត់បន្ថយការសាទរពីកំណើតរបស់អ្នក។ ដូច្នេះ ជំនួសឱ្យការអាក់អន់ស្តីបន្ទោសជោគវាសនា ហើយងាកមករកវិធីដើម្បីកែប្រែជោគវាសនារបស់អ្នក។​ ជំនួស ឱ្យការត្អូញត្អែរ ដើម្បីកែលម្អជីវិតរបស់អ្នក។ ទោះបីជាយ៉ាងណា ការអន់ចិត្តមានន័យថាមិនរកដំណោះស្រា ក្នុងជីវិតនេះ នៅពេលដែលយើងត្រូវប្រឈមមុខនឹងអ្វីក៏ដោយ ផ្តោតលើការស្វែងរកដំណោះស្រាយ ហើយ យកឈ្នះលើពួកវា ជាជាងស្វែងរកហេតុផលដើម្បីលាក់បាំង ឬអន់ចិត្ត បន្ទោស បន្ទោសអ្នកដទៃ ឬខ្លួនឯង។

២.ជីវិតជួបទុក្ខព្រោះតណ្ហាខ្លាំងពេក ជីវិតនេះមិនមែនជាទុក្ខទេ មនុស្សតែងជួបទុក្ខព្រោះតែសេចក្ដីប៉ងប្រាថ្នាខ្លាំងពេក ហើយពេលមិនអាចសម្រេចបានក៏មានអារម្មណ៍ថាជាប់គាំង។ មនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់ថា ក្នុងជីវិតរបស់មនុស្សគ្រប់រូប វាពិតជាលំបាកណាស់ក្នុងការសម្រេចអ្វីមួយវាមិនងាយស្រួលនោះទេ ។ ត្រូវចំណាយពេលបន្តិច ប្រឹងប្រែងច្រើនក៏ដោយ ប៉ុន្តែការសម្រេចគោលដៅ នៅតែប្រសើរជាងការរឹងរូស ចង់សម្រេចសេចក្តីប្រាថ្នាភ្លាមៗ រួចទទួលបានសេចក្តីជូរចត់។ ក្នុងជីវិតនេះ ពេលខ្លះការលំបាកគឺជាឱកាស ការស្វែងរកផ្លូវដែលមិនត្រង់ ឬផ្លូវបិទជិតនឹងទៅរួចបាន ជួនកាលជាការសម្រេចចិត្តដ៏ឆ្លាតវៃ ។ព្រោះសេចក្តីប៉ងប្រាថ្នារបស់មនុស្សមានច្រើនណាស់ ពេលខ្លះអ្នកត្រូវប្រុងប្រយ័ត្ន និងដឹងថាមានរបស់ដែលធ្វើអោយយើងពេញចិត្ត វាមានតិចតួចណាស់។ បណ្ដុះចិត្តបណ្ដុះគុណធម៌ឱ្យដឹងថាសេចក្ដីត្រូវការមួយណាជាការចាំបាច់គួរលះបង់ទទួលយកវាជាអំណោយជីវិត។

៣.រក្សាខ្លួនអ្នកឱ្យស្ថិតក្នុងទម្រង់នឹងន ច្បាស់លាស់ ស្ថានភាពល្អបំផុតគឺអារម្មណ៍នៃការពេញចិត្ត គ្រប់កាលៈទេសៈនៃជីវិត។ មិនថាមានអ្វីកើតឡើងទេ កុំប្រញាប់ធ្វើការប៉ាន់ស្មាន ឬគិតលឿនជ្រុល។ ស្ថានភាពរល្អបំផុតគឺនៅពេលដែលអ្នកមានគំនិត និងធ្វើការដោយហេតុផល និងចេះកំប្លែងសប្បាយខ្លះ។ រក្សាចិត្តឲ្យស្ងប់ក្នុងជីវិតដែលប្រែប្រួល ហើយត្រូវចាំថា អ្វីដែលអាចរំខានដល់ចិត្តរបស់អ្នកជាញឹកញាប់មកពីចិត្តញាប់ញ័រ។ អ្វីដែលអាចធ្វើឲ្យយើងឈឺចាប់ច្រើនតែជារឿងដែលនៅជុំវិញក្នុងចិត្តរបស់យើងផ្ទាល់។

៤.ការខិតខំប្រឹងប្រែងកាន់តែច្រើន នោះសំណាងក៏ចូលមកកាន់តែច្រើនដូចគ្នា សម្រាប់ការជួបប្រទះ របស់មនុស្សម្នាក់ៗនិងការដើរច្រើនជួបមនុស្សមានយោបល់ល្អច្រើនជាគំនិតប្រឹងប្រែងនឹងធ្វើឱ្យយើងកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ ការខិតខំច្រើនក៏កាន់តែចូលសំណាងច្រើនដែរ នឹងចាត់ទុកជាការណែនាំឲ្យយើងកាន់ជោគវាសនាល្អសម្រាប់ជីវិតខ្លួនឯង។

៥.ត្រូវតែជឿជាក់លើខ្លួនឯង នៅពេលដែលអ្នកជាមនុស្សឆ្លាត គឺអ្នកច្បាស់ជាមិនទាល់គំនិត វាតែងមានដំណោះស្រាយសម្រាប់អ្នកចានិច្ច អាចមនុស្សជាច្រើនប្រហែលជាគិតថាអ្នកជាល្បិច។ តែពួកភ្លេចថា នៅពេលដែលអ្នកណាម្នាក់ខិតខំធ្វើការខ្លាំង នឹងទាញសំណាងមកេជិតខ្លួនគេកាន់តេខ្លាំងដែរ។ ក្នុងជីវិតនេះ យើងនឹងជួបមនុស្សជាច្រើន ប៉ុន្តែអ្នកមិនត្រូវរស់នៅតាមរបៀបដែលគេវិនិច្ឆ័យអ្នកឡើយ។ ការងាររបស់អ្នកគឺត្រូវរក្សាគំនិតឱ្យច្បាស់លាស់ជានិច្ច មិនខ្មាសខ្លួនឯងឡើយ។ អ្នកមិនគួរគិតនិងបារម្ភអំពីអ្នកដែលមានចេតនាធ្វើបាបអ្នកឡើយ។ សូមជឿជាក់លើខ្លួនឯងអាចធ្វើវាបាន នឹងមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនត្រូវការនឹងសម្រេច។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី