សញ្ញា ៨ យ៉ាងនេះបញ្ជាក់យ៉ាងច្បាស់ថាអ្នករកបានមនុស្សកសាងអនាគតជាមួយបានហើយ

  • 2022-06-02 20:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើនិយាយពីរឿងស្នេហានេះវិញ បើមិនមែនជាសាច់រឿងរបស់អ្នកផ្ទាល់ វាអាចនឹងងាយស្រួលណាស់ ដើម្បីដឹងថាមនុស្ស ២ នាក់មានចិត្តលើគ្នាឬអត់។ តែសម្រាប់សាមីខ្លួនផ្ទាល់វិញ ភាពច្បាស់លាស់នៅក្នុងរឿងស្នេហា ឬ ការដែលអាចដឹងយ៉ាងប្រាកដថាមនុស្សដែលខ្លួនសេពគប់សក្តិសមនឹងខ្លួនឯង ឬ​ អត់នោះអាចនឹងមិនមែនជារឿងងាយស្រួលនោះទេ។ ប្រសិនបើអ្នកកំពុងស្វែងរកសញ្ញាជាក់លាក់មួយចំនួន ខាងក្រោមនេះគឺជាសញ្ញាចំនួន ៨ យ៉ាងដែលបង្ហាញថាអ្នកគូរតែឈប់សង្ស័យពីអារម្មណ៏ខ្លួនឯងបានហើយ៖

១. គេជាមនុស្សដែលអ្នកនឹកដល់មុនគេ ទាំងមុនពេលគេង និង ភ្ញាក់ពីគេង

២. មានអារម្មណ៏ថាការមើលថែទាំពួកគេមិនមែនជាទំនួលខុសត្រូវសម្រាប់អ្នកនោះទេ

៣. ចង់រឹងមាំ និង ក្លាយជាមនុស្សដែលប្រសើរជាងនេះជាមួយគេ

៤. តែងតែចង់បង្ហាញក្ដីស្រលាញ់ទៅកាន់ពួកគេដោយគ្មានលក្ខខ័ណ្ឌ

៥. គេបំពេញបន្ថែមអ្នកជាជាង បំពេញភាពខ្វះខាតរបស់អ្នក

៦. តែងតែមានអារម្មណ៏ថាចង់នៅកៀកក្បែរគេ

៧. អ្នកចាប់អារម្មណ៏ថាខ្លួនឯងចេះតែរាប់បញ្ចូលពួកគេទៅក្នុងអនាគតខ្លួន

៨. អ្នកមិនខ្លាចនឹងកែប្រែខ្លួនឯង ឬ ធ្វើរឿងដែលត្រឹមត្រូវសម្រាប់ទំនាក់ទំនងមួយនោះ

និយាយអោយសាមញ្ញទៅ បើសិនជាអ្នកចេះចង់មើលថែគេ លើកទឹកចិត្ត ទោះជាលំបាកបន្តិចសម្រាប់ខ្លួនឯង និង មិនខ្លាចក្នុងការកែប្រែចំនុចមិនល្អ ដើម្បីគេនោះ អ្នកកំពុងតែស្រលាញ់គេយ៉ាងងប់ងល់ហើយ។ មនុស្សគ្រប់រូបមានបទពិសោធន៍ស្នេហាខុសៗគ្នា ប៉ុន្តែសញ្ញាទាំងនេះគឺជាសូចនាករដ៏ល្អដែលអ្នកកំពុងនៅលើផ្លូវនោះជាមួយដៃគូរបស់អ្នក។ ខណៈពេលដែលធ្លាក់ក្នុងអន្លង់ស្នេហ៍អាចជារឿងអស្ចារ្យ សូមប្រាកដថាអ្នកមានការប្រុងប្រយ័ត្ន និងដឹងពី Red Flags ដើម្បីប្រាកដថាទំនាក់ទំនងរបស់អ្នកល្អសម្រាប់អ្នក។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម
អត្ថបទថ្មី